ពិធីបដិសណ្ឋារកិច្ច គណៈប្រតិភូអធិការកិច្ច ផ្នែកមធ្យមសិក្សា នៃមន្ទីរអប់រំរាជធានីភ្នំពេញ

ពិធីបដិសណ្ឋារកិច្ច គណៈប្រតិភូអធិការកិច្ច ផ្នែកមធ្យមសិក្សា នៃមន្ទីរអប់រំរាជធានីភ្នំពេញ

កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានទទួលគណៈប្រតិភូអធិការកិច្ចផ្នែកមធ្យមសិក្សា របស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ចាប់ផ្តើមពីម៉ោង៧:០០នាទីព្រឹក ដល់១០:០០នាទីព្រឹក។

គណៈគ្រប់គ្រងសាលា បានទទួលស្វាគមន៍គណៈប្រតិភូអធិការកិច្ចយ៉ាងរាក់ទាក់ដែលចុះត្រួតពិនិត្យលើការបង្រៀនថ្នាក់ទី៧ ដល់ទី១២ ការងាររដ្ឋបាល ការងារបរិស្ថាន និងការគ្រប់គ្រង។


គណៈប្រតិភូអធិការកិច្ច បានចុះត្រួតពិនិត្យដោយផ្ទាល់ ពីវិធីសាស្រ្តបង្រៀនរបស់លោកគ្រូ អ្នកគ្រូក្នុងថ្នាក់ជាក់ស្តែងសកម្មភាពសិស្សានុសិស្សកំពុងរៀន និងគ្រូបង្រៀនក្នុងថ្នាក់ មានការសួរសំណួរ ការឆ្លើយសំណួរ ការកត់មេរៀន និងការស្តាប់គ្រូពន្យល់មេរៀនយ៉ាងយកចិត្តទុកដាក់។ គណៈប្រតិភូអធិការកិច្ចផ្សេងៗទៀតត្រួតពិនិត្យឯកសារជាច្រើនលើការងាររដ្ឋបាល បរិស្ថានសាលា និងជុំវិញសាលា។

No Comments

Post A Comment

Back to Top