សេវាកម្ម ម៉េងលីជេ. គូច អេឌ្យូខេសិន

បណ្ណាគារអន្តរទ្វីប
អំពីយើង

បណ្ណាគារ អន្តរទ្វីប ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដែលជាផ្នែកមួយនៃវិទ្យាស្ថាន និង សាលារៀន អន្តរទ្វីប អាមេរិកាំង។ បណ្ណាគារ អន្តរទ្វីប ត្រូវបានបង្កើតឡើងដើម្បីផ្គត់ផ្គង់សម្ភារសិក្សា ដល់សិស្សានុសិស្សគ្រប់កម្រិត រួមមានសៀវភៅសិក្សា ថ្នាក់ភាសាខែ្មរ ថ្នាក់ភាសាចិន និង ថ្នាក់ភាសាអង់គ្លេស និងឯកសណ្ឋានសិស្សគ្រប់ទំហំ។ យើងមានគោលដៅធ្វើយ៉ាងណាដើម្បីផ្គត់ផ្គង់សិស្សានុសិស្សគ្រប់រូប នូវគុណភាព និងតម្លៃសមរម្យ។ បណ្ណាគារ អន្តរទ្វីប មានបីទីតាំងដែល ទីតាំងទី១ស្ថិតនៅសាខាម៉ៅសេទុង ( ការិយាល័យកណ្តាល ) ទីតាំងទី២ សាខាទួលគោក និងទីតាំងទី៣ សាខាចាក់អង្រែ នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង។

សេវាកម្ម
បណ្ណាគារ អន្តរទ្វីប ផ្តល់ជូននូវសេវាកម្មដូចខាងក្រោមៈ
  1. សៀវភៅសិក្សាគ្រប់ថ្នាក់ និងកម្រិតសិក្សាទាំងអស់
  2. ឯកសណ្ឋានសម្រាប់សិស្សានុសិស្ស និងឯកសណ្ឋានកីឡា
  3. ឯកសណ្ឋានទទួលវិញ្ញាបនបត្របញ្ចប់វគ្គសិក្សាសម្រាប់សិស្សានុសិស្សថ្នាក់ចំណេះដឹងទូទៅភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស។ ដោយយើងធ្វើការបែងចែកទៅតាមប្រភេទឯកសណ្ឋាន ដែលមានដូចខាងក្រោមៈ
    • ឯកសណ្ឋានពណ៌ក្រហមមានប៉ាក់ឡូហ្គូ អេ អាយ អេស (AIS) សម្រាប់សិស្សានុ- សិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
    • ឯកសណ្ឋានពណ៌មាសមានប៉ាក់ឡូហ្គូ អេ អាយ អាយ (Aii) សម្រាប់សិស្សានុសិស្ស ថ្នាក់កុមារ នៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង។
    • ឯកសណ្ឋានពណ៌ខ្មៅមានប៉ាក់ឡូហ្គូ អេ អាយ អាយ (Aiilc) សម្រាប់សិស្សានុសិស្ស ថ្នាក់ពេញវ័យ នៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង។
    • ឯកសណ្ឋានពណ៌ក្រហមមានប៉ាក់ឡូហ្គូ អេ អាយ អាយ (Aiilc) សម្រាប់សិស្សានុសិស្ស ថ្នាក់ភាសាអង់គ្លេសកម្រិតខ្ពស់ នៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង។
សម្គាល់

ក. ចំពោះតម្លៃនៃការជួលគឺសិស្សានុសិស្សទាំងអស់តម្រូវឱ្យបង់ប្រាក់ចំនួន២៥ ដុល្លារសហរដ្ឋអាមេរិក ដើម្បីទទួលបានឯកសណ្ឋានចូលរួមកម្មវិធីទទួលវិញ្ញាបនបត្រ ហើយនៅពេលដែលសិស្សានុសិស្សយកឯកសណ្ឋានមកប្រគល់ជូនសាលាវិញ នឹងទទួលបាន១៥ ដុល្លារសហរដ្ឋអាមេរិកវិញ។

ខ. សិស្សានុសិស្សក៏អាចធ្វើការជាវជាប្រភេទឌីវីឌីអំពីសកម្មភាពនៃការទទួលវិញ្ញាបនបត្រ ទាំងមូល និងរូបថតដែលសិស្សានុសិស្សបានថតជាមួយលោកវេជ្ជបណ្ឌិត គួច ម៉េងលី ដែលរូបថតមួយសន្លឹកមានតម្លៃ៥ ដុល្លារនិងឌីវីឌី មួយបន្ទះមានតម្លៃ៥ ដុល្លារ។

បញ្ជាក់

រាល់តម្លៃទាំងអស់មិនមានការបូកបញ្ចូលនូវពន្ធអាករ១០ភាគរយនោះទេ (VAT%10)។

ម៉ោងការងារ

ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង០៧:៣០នាទីព្រឹក ដល់ម៉ោង០៥:0០នាទីល្ងាច
ថ្ងៃសៅរ៍ ចាប់ពីម៉ោង០៧:៣០នាទី ព្រឹកដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ និងម៉ោង០១:០០នាទីថ្ងៃត្រង់ ដល់ម៉ោង០៥:00នាទីល្ងាច
ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ ឈប់សម្រាក។
ចំពោះតារាងបែងចែកសៀវភៅទៅតាមភូមិសិក្សាសូមមើលឯកសារដែលបានភ្ជាប់ជាមួយ។

Back to Top