មូលនិធិ ម៉េងលី ជេ. គួច

ទស្សនវិស័យ និងបេសកកម្មរបស់មូលនិធិ ម៉េងលី ជេ. គួច
១. ទស្សនវិស័យ

យើងប្រមើលមើលសង្គមកម្ពុជាដ៏ល្អមួយ ដែលមានចំនួនប្រជាជនងាយរងគ្រោះ និងក្រីក្របំផុតមាន សិទ្ធិស្មើគ្នាលើវិស័យអប់រំសុខភាពអាហារ និងតម្រូវការចាំបាច់ផ្សេងៗទៀតដើម្បីឱ្យពួកគេរស់នៅបានយ៉ាងល្អ ប្រសើរ ហើយសេចក្តីថ្លៃថ្នូរ និងគុណតម្លៃរបស់ពួកគេត្រូវបានការពារយ៉ាងល្អប្រសើរ។

២. បេសកកម្ម

យើងកំពុងចូលរួមចំណែកជាមួយសង្គមកម្ពុជាដែលពោរពេញទៅដោយសុខសន្តិភាព និងភាពសុខ ដុមរមនា តាមរយៈការផ្តល់ជូននូវតម្រូវការចាំបាច់ និងឱកាសដល់ប្រជាជនងាយរងគ្រោះ និងក្រីក្របំផុត។

៣. គោលដៅ
  • កែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំ និងអក្ខរកម្មរបស់សិស្សព្រមទាំងអត្រាចុះឈ្មោះសិស្សចូលរៀននៅ តាមតំបន់ដាច់ស្រយាលបំផុតនៃប្រទេសកម្ពុជា។
  • ផ្សារភ្ជាប់គម្លាតរវាងការខ្ជះខ្ជាយអាហារ និងតម្រូវការលើសលុប។
  • លើកកម្ពស់នូវវប្បធម៌ចែករំលែក និងសកម្មភាពសប្បុរសធម៌។
  • ធ្វើឱ្យសុខភាព និងសេវាថែទាំសុខភាពរបស់ប្រជាជនដែលងាយរងគ្រោះបំផុតមានការប្រសើរឡើង។
  • អភិវឌ្ឍន៍ និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិសម្រាប់បុព្វហេតុមនុស្សជាតិ។
  • លើកទឹកចិត្ត និងបំផុសស្មារតីយុវជនដែលមានទេពកោសល្យ ការច្នៃប្រឌិត ការពឹងផ្អែកលើខ្លួនឯង និងការអនុវត្តជាក់ស្តែង។
Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង