ផ្នែកសេវាកម្មព័ត៌មានវិទ្យា

ផ្នែកព័ត៌មានវិទ្យា

ទស្សនៈវិស័យ

ចក្ខុវិស័យរបស់ផ្នែកព័ត៌វិទ្យា គឺបង្កើតបរិយាកាសមួយដែលសិស្ស និងបុគ្គលិកទាំងអស់អាចប្រើប្រាស់នូវធនធានព័ត៌មាន និងបច្ចេកវិទ្យាបានយ៉ាងងាយស្រួល ហើយដើម្បីផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធមួយដែលគាំទ្រដល់គោលដៅរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

បេសកកម្ម

បេសកកម្មរបស់ផ្នែកបច្ចេកវិទ្យាព័ត៌មាន គឺដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលមានគុណភាព និងទូលំទូលាយ បង្កើត និងថែរក្សាបរិយាកាសប្រតិបត្តិការដ៏មានប្រសិទ្ធភាព និងផ្តល់ជូននូវសេវាកម្ម  បច្ចេកវិទ្យាប្រកបដោយគុណភាព ប្រសិទ្ធភាព រហ័សទាន់ចិត្ត និងអាចទុកចិត្តបាន។

គុណតម្លៃ​

  • ការសហការគ្នា: ប្តេជ្ញាចិត្តចំពោះការស្ថាបនាដែលផ្តោតលើក្រុមការងារប្រមូលផ្តុំ ទស្សនវិស័យផ្សេងៗ ចែករំលែកចំណេះដឹង និងបង្កើតភាពជាដៃគូប្រកបដោយប្រសិទ្ធភាពជាមួយភាគីពាក់ព័ន្ធសំខាន់ៗ។
  • ឧត្តមភាព : ខិតខំប្រឹងប្រែងធ្វើការល្អឥតខ្ចោះតាមរយៈការអភិវឌ្ឍបុគ្គលិក និងស្ថាប័នទាំង មូល។ ស្វែងរកការច្នៃប្រឌិតថ្មី និងការអនុវត្តនៅកម្រិតខ្ពស់បំផុត។
  • តម្លាភាព : ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងបើកចំហ និងដំណើរការអាជីវកម្មប្រកបដោយការគិតគូរដើម្បីទទួលខុសត្រូវក្នុងប្រតិបត្តិការការងារ។
  • អ្នកដទៃ : ស្តាប់មតិយោបល់របស់អ្នកដទៃដោយការគោរព និងយកចិត្តទុកដាក់ដល់បុគ្គលិក និងអ្នកដទៃទៀតទាំងផ្នែកវិជ្ជាជីវៈ និងដោយបុគ្គលផ្ទាល់។
  • សេវាកម្ម : ខិតខំដើម្បីផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះដោយភាពរួសរាយរាក់ទាក់អាចជឿទុកចិត្តបាន និងងាយស្រួលដល់អ្នកដទៃ។
  • ការច្នៃប្រឌិត : ជំរុញការច្នៃប្រឌិត និងទទួលយកបច្ចេកវិទ្យាថ្មីៗ
  • គុណភាព និងលទ្ធភាពទទួលបានព័ត៌មាន : លើកកម្ពស់គុណភាព និងការផ្តល់ព័ត៌មាន។
  • ប្រសិទ្ធិភាព : បង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពចំពោះបច្ចេកវិទ្យាព័ត៌មាន។
  • តម្លៃ : ផ្តល់តម្លៃអាជីវកម្មដល់អ្នកប្រើ និងអ្នកពាក់ព័ន្ធទាំងអស់។

ផ្នែកពត៌មានវិទ្យារួមមាន៖

ក្រុមបច្ចេកទេសបច្ចេកវិទ្យាព័ត៌មាន

  • ផ្តល់ការគាំទ្របច្ចេកទេសបច្ចេកវិទ្យានៅក្នុងដែនកំណត់អាជីវកម្មរួមមាន Hardware, Software, Application, Email, ប្រព័ន្ធសំលេង, ប្រព័ន្ធទូរស័ព្ទ និងកាមេរ៉ាសុវត្ថិភាព។

ក្រុមបណ្តាញបច្ចេកវិទ្យាព័ត៌មាន

  • ផ្តល់នូវសេវាថែទាំផ្នែកហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ដែលស្របតាមតំរូវការអាជីវកម្មរបស់ ក្រុមហ៊ុន។
  • ធានាការស្តារឡើងវិញនូវគ្រោះមហន្តរាយនៃប្រព័ន្ធប្រតិបត្តិការទិន្នន័យរបស់ក្រុមហ៊ុន។
  • ធានាការថែរក្សា និងគ្រប់គ្រងការងារប្រព័ន្ធបណ្តាញ ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់  ហានិភ័យនៃការបាត់បង់ ឬការវាយប្រហារណាមួយនៅលើប្រព័ន្ធបណ្តាញ។

ក្រុមអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន

  • ផ្តល់នូវការច្នៃប្រឌិតបច្ចេកវិទ្យាចុងក្រោយបំផុត សំរាប់អភិវឌ្ឍសមត្ថភាពស្រាវជ្រាវបច្ចេកវិទ្យាព័ត៌មាន ដើម្បីបំពេញតំរូវការបច្ចុប្បន្ន និងតម្រូវការពេលអនាគតសំរាប់ក្រុមហ៊ុន។
  • គ្រប់គ្រង និងតាមដានប្រព័ន្ធទិន្នន័យស្នូលរបស់ក្រុមហ៊ុន។

ក្រុមសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន

  • ផ្តល់នូវការធានាសុវត្ថិភាពគ្រប់ប្រព័ន្ធប្រតិបត្តិការព័ត៌មានវិទ្យា ដើម្បីរក្សានិរន្តរភាព និងភាព  រីកចំរើនរបស់ក្រុមហ៊ុន។
  • ផ្តល់នូវការត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពមិនប្រក្រតីណាមួយដែលអាចកើតមានឡើង នៅក្នុងប្រព័ន្ធប្រតិបត្តិការព័ត៌មានវិទ្យារបស់ក្រុមហ៊ុន។
Back to Top