ការិយាល័យកត់ត្រាប្រវត្តិ​សាស្ត្រ​​

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ2005 គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបាន និងកំពុងឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់ទៅលើវិស័យអប់រំ សុខាភិបាល ហិរញ្ញវត្ថុ និងការអភិវឌ្ឍសង្គម និងសហគមន៍។ ដោយសារការរីកចម្រើន ភាពជោគជ័យ និងតម្រូវការរបស់ក្រុមហ៊ុន ការិយាល័យកត់ត្រាប្រវត្តិសាស្ត្របានបង្កើតឡើងក្រោមចក្ខុ វិស័យរក្សាទុក ព័ត៌មាន កត់ត្រារាល់ព្រឹត្តិការណ៍ ការវិវត្ត ភាពរីក ចម្រើន និងភាពជោគជ័យសំខាន់ៗដែលកើតមានឡើងជារៀងរាល់ថ្ងៃរបស់ក្រុមហ៊ុនទាំងមូល។

បេសកកម្មចម្បងរបស់ការិយាល័យកត់ត្រាប្រវត្តិសាស្ត្រ គឺមានតួនាទីដ៏សំខាន់ក្នុងការកត់ត្រា​នូវព័ត៌មាន សកម្មភាព និងព្រឹត្តិការណ៍ផ្សេងៗ ដែលកើត​មានក្នុងក្រុមហ៊ុន។ លើសពី​នេះទៀត ការិយាល័យកត់ត្រាប្រវត្តិសាស្ត្រ ជាដៃគូសហការដ៏ជិតស្និទ្ធជាមួយផ្នែកផ្សេងៗ និងការិយាល័យទាំងអស់របស់ក្រុមហ៊ុនក្នុងការផ្តល់នូវព័ត៌មានទាំងឡាយណាជាតម្រូវការរបស់ផ្នែកនីមួយៗ ដែលកើតមានឡើង។

ការិយាល័យកត់ត្រាប្រវត្តិសាស្រ្ត ផ្តល់ជូននូវឯកសារសម្បូរបែប ជាក់លាក់ គ្រប់ជ្រុងជ្រោយ និងជាធនធានព័ត៌មានដ៏សំខាន់របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន៕

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង