ផ្ទះបាយបែបទំនើបទាន់សម័យសម្រាប់ការរស់នៅបែបជីវភាពស៊ីវីល័យ និងមានសុខភាពល្អ

ផ្ទះបាយបែបទំនើបទាន់សម័យសម្រាប់ការរស់នៅបែបជីវភាពស៊ីវីល័យ និងមានសុខភាពល្អ

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទ “ផ្ទះបាយបែបទំនើបទាន់សម័យសម្រាប់ការរស់នៅបែបជីវភាពស៊ីវីល័យ និងមានសុខភាពល្អ”
អត្ថបទដោយ : ឡេង សុខអេង
#MJQE#AmericanInterconSchool

នៅពេលយើងរីកចម្រើនតាមរយៈការផ្លាស់ប្ដូរគេហដ្ឋាន និងពិភពនៃការរចនាផ្នែកខាងក្នុង រឿងមួយដែលនៅតែជាការពិត គឺផ្ទះបាយតែងតែជាផ្នែកមួយដ៏សំខាន់របស់ផ្ទះ។ តើផ្ទះបាយបែបទំនើបមាន សារៈសំខាន់ប៉ុណ្ណាសម្រាប់កន្លែងរស់នៅរបស់អ្នក? ជាការពិតណាស់ ការរចនាបែបទំនើបជំរុញឱ្យយើងយកចិត្តទុកដាក់ខ្ពស់ចំពោះកាកសំណល់ដែលយើងបង្កើត ហើយកាកសំណល់តិចតែងតែជារឿងល្អជានិច្ចសម្រាប់មជ្ឈដ្ឋានរស់នៅដែលមានផាសុកភាព។

ហេតុអ្វីលោកអ្នកគួរតែមានផ្ទះបាយបែបទំនើបមួយ?
និយាយបែបសាមញ្ញទៅ គឺថាការរចនាទំនើបជួយឱ្យយើងធ្វើអ្វីគ្រប់យ៉ាងបែបសាមញ្ញៗ ដោយគ្មានភាពរញ៉េរញ៉ៃច្រើននោះទេ។ ផ្ទះបាយបែបទំនើបផ្ដល់ជូនទាំងភាពសាមញ្ញ និងរបៀបរៀបរយផងដែរ។ ការរចនាផ្ទះបាយដ៏ទំនើបក៏ជួយលើកកម្ពស់របៀបរស់នៅ ដែលមានផាសុកភាពល្អផងដែរ។ ការរចនាផ្ទះបាយបែបទំនើបធ្វើឱ្យយើងអាចរួមចំណែកក្នុងការថែរក្សាបរិស្ថាន។ ជាធម្មតា នៅក្នុងផ្ទះរបស់អ្នក ផ្ទះបាយគឺជាប្រភពនៃសំឡេងរំខាន និងមានក្លិនមិនល្អ មិនថាវាចេញពីផ្សែងចង្ក្រាន ឬក៏ឡាបូលាងចាន ប៉ុន្តែប្រសិនបើយើងប្រកាន់យកភាពសាមញ្ញ គឺលោកអ្នកគ្រាន់តែដំឡើងគ្រឿងបរិក្ខារដែលចាំបាច់នៅក្នុងផ្ទះបាយរបស់អ្នកទៅ គឺរួចជាស្រេចទៅហើយ។ លោកអ្នកអាចមានជម្រើសជាច្រើនក្នុងការរើស សម្ភារៈផ្ទះបាយដែលលើកកម្ពស់កន្លែងចម្អិនអាហារប្រកបដោយអនាម័យ សុវត្ថិភាព និងរបៀបរៀបរយ រាប់បញ្ចូលតាំងពីបំពង់បឺតផ្សែង ដែលច្រោះខ្យល់ ក៏ដូចជាចង្ក្រានដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់ ដោយសារតែមានទ្រនាប់កញ្ចក់ដែលធន់ទៅនឹងកម្តៅ។

លើសពីនេះទៅទៀត ការរចនាម៉ូដបែបទំនើបតែងតែធ្វើឱ្យមានទីកន្លែងបើកចំហធំទូលាយ ដូច្នេះសមាជិកគ្រួសារអាចនឹងចំណាយពេលបានច្រើននៅក្នុងការធ្វើសកម្មភាពផ្សេងៗនៅក្នុងផ្ទះបាយជាមួយគ្នា មិនថាជាការចម្អិនម្ហូបអាហារ ជាការឆុងភេសជ្ជៈឈ្ងុយឆ្ងាញ់ ឬគ្រាន់ជាការទៅរកអាហារសម្រន់ញ៉ាំលេងក៏ដោយ។

ដូចនេះផ្ទះបាយទំនើបធ្វើឱ្យមានសុខភាពល្អ បង្កើនទំនាក់ទំនងគ្រូសារឱ្យកាន់តែជិតស្និទ្ធ និងការពារបិរស្ថាន។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.khmertimeskh.com/ផ្ទះបាយទំនើប

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង