
18 ១ ប្រឡងពាក់កណ្តាលឆមាសទី១ សម្រាប់សិស្សានុសិស្សថ្នាក់៧ ដល់ទី៩
កាលពីថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀនចំកម្មវិធីប្រឡងពាក់កណ្តាលឆមាសទី១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី៩។ កម្មវិធីប្រឡងពាក់កណ្ដាលឆមាសទី១ ប្រព្រឹត្តទៅចំនួនបីថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ វិញ្ញាសាដែលសិស្សានុសិស្សត្រូវធ្វើរួមមាន ភាសាខ្មែរ គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា ព្រមទាំងមុខវិជ្ជាផ្សេងៗ។ តាមរយៈការប្រឡង សិស្សានុសិស្សអាចវាស់ស្ទង់សមត្ថភាពរបស់ពួកគាត់ ដើម្បីដឹងពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន សម្រាប់ឱ្យលោកគ្រូ អ្នកគ្រូជួយជំរុញបន្ថែមនូវចំនុចខ្វះខាត។
Sorry, the comment form is closed at this time.