ប្រឡងជ្រើសរើសសិស្សពូកែម៉េងលី ជេ.គួច ថ្នាក់ទី៩ និងទី១២

ប្រឡងជ្រើសរើសសិស្សពូកែម៉េងលី ជេ.គួច ថ្នាក់ទី៩ និងទី១២

កាលពីថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីប្រឡងជ្រើសរើសសិស្សពូកែម៉េងលី ជេ.គួច ថ្នាក់ទី៩ និងទី១២ និងមានសិស្សចូលរួម  សរុប០៦នាក់ដែលក្នុងនោះគឺជាសិស្សថ្នាក់ទី៩។ សិស្សត្រូវប្រឡងតាមមុខវិជ្ជារួមមាន ភាសាខ្មែរចំនួន០២នាក់ គណិតវិទ្យាចំនួន០២នាក់ និងរូបវិទ្យាចំនួន០២នាក់។ កម្មវិធីនេះប្រារព្ធឡើងក្នុងគោលដៅជំរុញ លើកទឹកចិត្ត និងផ្តល់ឱ្យកាសដល់សិស្សដែលមានសមត្ថភាពលើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា និងរូបវិទ្យា បញ្ចេញសមត្ថភាពក្នុងការប្រកួតប្រជែង វាស់ស្ទង់ការយល់ដឹងក្នុងកម្រិតខ្ពស់ ដើម្បីក្លាយខ្លួនជាសិស្សពូកែប្រចាំសាលារៀន អន្តរទ្វីបអាមេរិកាំង និងត្រៀមខ្លួនដើម្បីចូលរួមប្រកួតសិស្សពូកែរាជធានី និងថ្នាក់ជាតិ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង