ប្រវត្តិរបស់អ្នកបង្កើតទូរសព្ទដំបូងបង្អស់

ប្រវត្តិរបស់អ្នកបង្កើតទូរសព្ទដំបូងបង្អស់

អត្ថបទព័ត៌មានស្តីពីរបកគហើញ
ក្រោមប្រធានបទ “ប្រវត្តិរបស់អ្នកបង្កើតទូរសព្ទដំបូងបង្អស់”
អត្ថបទដកស្រង់ដោយ : ជុំ ស៊ីធាន់
#MJQE#AmericanInterconSchool

លោក Alexander Graham Bell ត្រូវបានគេស្គាល់យ៉ាងច្រើនតាមរយ:ការបង្កើតទូរសព្ទដៃ។ ការច្នៃប្រតិដ្ឋនេះធ្វើឱ្យមានបដិវត្តក្នុងការប្រាស្រ័យទាក់ទងគ្នា។ ចំណាប់អារម្មណ៍របស់គាត់ចំពោះបច្ចេកវិទ្យាសំឡេង គឺចាក់ឫសជ្រៅ និងមានលក្ខណៈផ្ទាល់ខ្លួន ពីព្រោះភរិយា និងម្តាយរបស់គាត់ថ្លង់។

ជីវប្រវត្តិ :
Alexander Graham Bell កើតនៅ Edinburgh ប្រទេស Scotland នៅថ្ងៃទី0៣ ខែមីនា ឆ្នាំ១៨៤៧។
ឪពុករបស់ Bell ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ឯម្តាយរបស់គាត់ជាមនុស្សថ្លង់។

ការសិក្សា និងគ្រួសារ :
អាយុ ១២ឆ្នាំ Bell បានបង្កើតឧបករណ៍មួយដែលអាចយកអង្កាមចេញពីគ្រាប់ស្រូវសាលីបាន។
អាយុ ១៦ឆ្នាំ Bell ចាប់ផ្តើមបង្កើតមេកានិចនៃការនិយាយ។ គាត់បានបន្តទៅសិក្សានៅវិទ្យាល័យ Royal High School and the University of Edinburgh។
ឆ្នាំ១៨៧០ Bell រួមជាមួយគ្រួសារបានផ្លាស់ទៅកាណាដា។ ឆ្នាំបន្ទាប់ បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក។
ឆ្នាំ១៨៧៧ ថ្ងៃទី១១ ខែកក្កដា បានរៀបការជាមួយ Mabel Hubbard ដែលជាសិស្សគថ្លង់។

ទូរសព្ទ :
ឆ្នាំ១៨៧១ Bell ចាប់ផ្តើមធ្វើការលើ harmonic telegraph ឧបករណ៍ដែលអនុញ្ញាតឱ្យបញ្ជូនសារបានយ៉ាងច្រើនក្នុងពេលតែមួយ។ Bell ចាប់ផ្តើមស្វែងរកវិធីដើម្បីបញ្ជូនសំលេងមនុស្ស ។
ឆ្នាំ១៨៧៥ Bell បានបង្កើតឧបករណ៍ដ៏សាមញ្ញមួយដែលអាចប្រែអគ្គិសនីទៅជាសំឡេង។
ឆ្នាំ១៨៧៦ ថ្ងៃទី៧ ខែមីនា Bell ត្រូវបានផ្តល់ប៉ាតង់តាមទូរសព្ទរបស់គាត់។
ឆ្នាំ១៨៧៧ ក្រុមហ៊ុន Bell Telephone ដែលគេស្គាល់ច្បាស់ថា AT & T ត្រូវបានបង្កើតឡើង។
ឆ្នាំ១៩១៥ Bell បានហៅទូរសព្ទឆ្លងទ្វីបលើកដំបូងទៅកាន់លោក Watson ពី New York ទៅ San Francisco។

ការច្នៃប្រឌិត និងសមិទ្ធផល :
ក្រៅពីទូរសព្ទ Bell បានធ្វើការច្នៃប្រឌិតគួរឱ្យកត់សម្គាល់មួយចំនួនគឺ៖
– The metal detector : Bell បានមកជាមួយឧបករណ៍នេះដើម្បីរកទីតាំងគ្រាប់កាំភ្លើងមួយនៅខាងក្នុងខ្លួនប្រធានាធិបតី ដែលត្រូវបានគេធ្វើឃាតលោក James A. Garfield។
– Photo phone : អនុញ្ញាតឱ្យបញ្ជូនសម្លេងនៅលើធ្នឹមពន្លឺ។
– Graph phone : កំណែសំឡេងនេះអាចថតសំឡេង និងស្តាប់សំឡេងបាន។
– Audiometer : ឧបករណ៍នេះត្រូវបានប្រើដើម្បីរកឃើញបញ្ហានៃការស្តាប់។
– បង្កើតអាកាសចរណ៍ និងជលផល អភិវឌ្ឍម៉ាស៊ីន tetrahedral និង Silver Dart និងបង្កើតអ៊ីដ្រូហ្វីមលឿនបំផុតនៅលើពិភពលោកនាពេលនោះ។

មរណភាព :
លោក Bell បានទទួលមរណភាពនៅថ្ងៃទី0២ ខែសីហា ឆ្នាំ១៩២២ ក្នុងអាយុ៧៥ឆ្នាំ នៅ Nova Novaia ប្រទេសកាណាដា ដោយជំងឺទឹកនោមផ្អែម។ អំឡុងពេលនៃពិធីបុណ្យសពរបស់លោក Bell រាល់ទូរសព្ទទាំងអស់នៅអាមេរិកខាងជើងត្រូវបានបិទ ដើម្បីផ្តល់កិត្តិយសដល់អ្នកច្នៃប្រឌិត។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង