ប្រធានបទ “៨ចំណុចជួយឱ្យខ្លួនយើងគេចផុតពីភាពតានតឹងអារម្មណ៍ក្នុងបរិការណ៍នៃការរីករាលនៃជំងឺកូវីដ-១៩”

ប្រធានបទ “៨ចំណុចជួយឱ្យខ្លួនយើងគេចផុតពីភាពតានតឹងអារម្មណ៍ក្នុងបរិការណ៍នៃការរីករាលនៃជំងឺកូវីដ-១៩”

អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ “៨ចំណុចជួយឱ្យខ្លួនយើងគេចផុតពីភាពតានតឹងអារម្មណ៍ក្នុងបរិការណ៍នៃការរីករាលនៃជំងឺកូវីដ-១៩”
អត្ថបទដោយ : រឿង សុភាព
#MJQE #AmericanInterconSchool

ក្នុងស្ថានការណ៍មិនច្បាស់លាស់នៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះបានធ្វើឱ្យយើងទាំងអស់គ្នាជួបវិបត្តិស្ទើគ្រប់គ្នា ជាពិសេសលើបញ្ហាសេដ្ឋកិច្ច និងសកម្មភាពប្រចាំថ្ងៃជាច្រើនដែលពួកយើងពិបាកនឹងរកដំណោះស្រាយ។ រឿងទាំងអស់នេះបានធ្វើឱ្យយើងតប់ប្រមល់ទាំងក្នុងចិត្ត និងក្នុងកាយ រហូតដល់អាចធ្វើឱ្យយើងមានបញ្ហាផ្លូវចិត្តក៏ថាបាន។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលអ្នកជំនាញបានណែនាំ ហើយអាចជួយយើងកម្ចាត់នូវបញ្ហាតានតឹងអារម្មណ៍ ឬអាចជួយឱ្យយើងមានសុខភាពល្អទាំងផ្លូវចិត្ត និងផ្លូវកាយ និងបានរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

១. ត្រូវបន្តសកម្មភាពប្រចាំថ្ងៃ៖ នៅពេលដែលពិភពលោកគ្មានជំងឺកូវីដ-១៩ យើងចាប់ផ្តើមប្រើប្រាស់ទម្លាប់ប្រចាំថ្ងៃរបស់យើងឡើងវិញ ដោយចេញទៅហាត់ប្រាណនៅក្លិបកីឡាពីព្រឹកព្រលឹម ញ៉ាំអាហារពេលព្រឹក រួចទៅធ្វើការប៉ុន្មានម៉ោង ក្រោយមកយើងចេញទៅហូបអាហារថ្ងៃត្រង់ជាមួយក្រុមការងារ។ ពេលចេញពីធ្វើការ យើងទៅទិញសម្ភារៈផ្សេងសម្រាប់ប្រើប្រាស់ ឬទៅជួបជុំមិត្តភក្តិនៅខាងក្រៅ និងរីករាយសកម្មភាពនានាជាមួយគ្រួសារនៅខាងក្រៅមុនរយៈពេលមួយថ្ងៃបានបញ្ចប់។ អំឡុងពេលនៃការរីករាលដាលនៃជំងឺ កូវីដ-១៩ ការរក្សាគម្លាត ឬរឹតត្បិតធ្វើដំណើរត្រូវបានអនុវត្ត យើងនឹងប្រើប្រាស់ទម្លាប់ប្រចាំថ្ងៃថ្មីរបស់យើងដោយចាប់ផ្តើមពីក្រោកពីបន្ទប់គេង រួចទៅបន្ទប់ទទួលភ្លៀវ ទៅបន្ទប់ទឹក ឬទៅផ្ទះបាយ។ យើងមិនអាចធ្វើសកម្មភាពប្រចាំថ្ងៃដូចមុនពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយសុខភាពរាងកាយ និងផ្លូវចិត្តក៏កើតមានខុសគ្នាដែរ។ ដើម្បីជៀសវាងអារម្មណ៏ធុញថប់ ពេលយើងកំពុងធ្វើចត្តាឡីស័ក ចូរព្យាយាមធ្វើសកម្មភាពផ្សេងៗឱ្យបានច្រើន ជាពិសេសធ្វើលំហាត់ប្រាណតាមវីដេអូហាត់ប្រាណខ្លីៗដែលមាននៅមានលើបណ្តាយ You tube។

២. ការធ្វើសមាធិ៖ ការធ្វើសមាធិ គឺការរំពឹងគិតផ្តោតទៅលើអ្វីមួយ។ ជាទូទៅបុគ្គលមានសមាធិ គឺជាបុគ្គលដែលមានស្មារតីជាប់និងខ្លួន មិនរវើរវាយអារម្មណ៍រសាត់អណ្តែតទៅកន្លែងផ្សេងៗ ហើយនៅពេលដែលធ្វើអ្វីមួយ នឹងអាចធ្វើបានយ៉ាងល្អ ស្ទាត់ជំនាញ មានប្រសិទ្ធភាព និងសក្តានុពល។ សមាធិពិតជាមានអត្ថប្រយោជន៍ច្រើនលើសលប់ ជាពិសេសសិស្ស ឬអ្នកធ្វើការដែលទទួលបានលទ្ធផលមិនសូវល្អ ឬចង់ពង្រឹងសមត្ថភាពនៃការគិត អ្នកអាចធ្វើការសាកល្បងបង្វឹកខ្លួនឯងឱ្យក្លាយទៅជាបុគ្គលម្នាក់ដែលមានសមាធិ មានចិត្តផ្តោតទៅលើការងារ ឬការសិក្សា។

៣. ការទទួលទានអាហារឱ្យបានល្អ៖ ការទទួលទានឱ្យបានល្អមានន័យខុសគ្នាចំពោះមនុស្សផ្សេងគ្នា។ សម្រាប់មនុស្សម្នាក់ៗការទទួលទានអាហារគឺមិនដូចគ្នាទេ អ្នកខ្លះទទួលទានអាហារដែលមានផាសុកភាពមានន័យថាផ្តោតលើអាហាររូបត្ថម្ភ និងប្រកាន់ខ្ជាប់នូវរបបអាហារមានតុល្យភាពដែលមានមូលដ្ឋានលើបន្លែផ្លែឈើ។ សម្រាប់អ្នកផ្សេងទៀត ការញ៉ាំអាហារល្អអាចមានន័យថា ទទួលទានអាហារដែលគេបានចម្អិនដោយខ្លួនឯងដោយអារម្មណ៍រីករាយ។ សម្រាប់អ្នកផ្សេងទៀត ការហូបចុកបានល្អ គឺការជួយកុម្មង់អាហារពីភោជនីយដ្ឋាន ឬហាងកាហ្វេក្នុងតំបន់មកញ៉ាំដើម្បីជួយសេដ្ឋកិច្ចហាងទាំងអស់នោះឱ្យដំណើរការ។ យើងអាចទទួលទានអាហារដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ សប្បាយរីករាយ ក៏ជាវិធីមួយផ្សេងទៀតដើម្បីកាត់បន្ថយភាពតានតឹងសម្រាប់ខ្លួនយើង។

៤. គេងឱ្យបានគ្រប់គ្រាន់៖ ការគេង គឺជាតម្រូវការសំខាន់បំផុតរបស់រាងកាយ ប្រសិនបើយើងគេងមិនគ្រប់គ្រាន់ទេនោះ យើងនឹងមិនអាចធ្វើសកម្មភាពបានពេញលេញឡើយ។ ការគេងគ្រប់គ្រាន់ជាកត្តាចាំបាច់សម្រាប់រាងកាយបំពេញមុខងារឱ្យបានពេញលេញ។ ហើយការថែរក្សាខ្លួនយើងនៅក្នុងវិបត្តិជំងឺកូវីដ-១៩ នេះ ដោយបង្កើតទម្លាប់គេងឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យមានសុខភាពល្អ។ សូមព្យាយាមឱ្យអស់ពីសមត្ថភាពអនុវត្តគេងឱ្យបានគ្រប់គ្រាន់នេះជារៀងរាល់ថ្ងៃ។ ការគេងតាមធម្មជាតិនឹងជួយឱ្យរាងកាយរបស់យើងរឹងមាំល្អ ប្រព័ន្ធការពារនៅក្នុងរាងកាយដំណើរការល្អ និងអាចការពារពីជំងឺផ្សេងៗ។ ប្រសិនបើអ្នកមានបញ្ហាក្នុងការគេងដោយសារតែការធុញថប់អារម្មណ៍ដែលបណ្តាលមកពីជំងឺរាតត្បាត សូមអនុវត្តគន្លឹះគេងផ្សេងទៀតដូចជាជៀសវាងការមើលកុំព្យូទ័រ ទូរសព្ទ ទូរទស្សន៍មុនចូលគេង។

៥. ការរក្សាទម្លាប់ពីមុន៖ ខណៈពេលដែលទម្លាប់ជាច្រើនត្រូវបានរំខានដោយមេរោគកូវីដ-១៩ យើងគួរតែព្យាយាមរក្សានូវរឿង និងទម្លាប់ដែលយើងអាចធ្វើបាន។ ជាទូទៅទម្លាប់ទាំងនេះប្រហែលជាមិនមែនជាអ្វីដែលអ្នកតែងតែគិតថាជាទម្លាប់ ”ឧទាហរណ៍ការស្លៀកពាក់សម្រាប់ធ្វើការពេលព្រឹក ឬញ៉ាំអាហារឱ្យបានទៀងទាត់។ ការប្រកាន់ខ្ជាប់នូវទម្លាប់ប្រចាំថ្ងៃដ៏សាមញ្ញអាចជួយផ្តល់នូវអារម្មណ៍ស្រស់ស្រាយដល់ជីវិតរបស់យើងក្នុងគ្រានេះ ហើយការអនុវត្តម្តងហើយម្តងទៀតធ្វើឱ្យយើងមានអារម្មណ៍ល្អនៅពេលដែលអ្វីៗមាន លក្ខណៈធម្មតា។ ឧ. ទម្លាប់ថែរក្សាស្បែក ការហៅទូរស័ព្ទទៅពុកម្តាយរបស់យើងប្រចាំសប្តាហ៍ ឬថ្ងៃ ឬការតមអាហារសាច់នៅថ្ងៃសីលជាដើម។ សូមព្យាយាមរក្សាទម្លាប់ទាំងនេះ ហើយទម្លាប់អាចជួយឱ្យយើងបានធូរស្រាលពីភាពតានតឹង។

៦. បង្កើតទម្លាប់ថ្មីដែលមានប្រយោជន៍៖ វាក៏សំខាន់ផងដែរក្នុងការទទួលស្គាល់ថា យើងកំពុងដោះស្រាយបញ្ញាប្រឈមជាមួយនឹងការពិតថ្មីទាំងស្រុង ហើយក៏យើងមានឱកាសច្រើនដើម្បីកែប្រែបញ្ហាទាំងនោះ ដោយបង្កើតទម្លាប់ធ្វើអ្វីដែលសំខាន់ មានប្រយោជន៍ជាងទម្លាប់ដែលអ្នកមិនមានពីមុនមក។ សូមពិចារណាចាប់យកឱកាសនេះដើម្បីបង្កើតទម្លាប់ថ្មី។ កុំដាក់សម្ពាធខ្លួនឯងឱ្យធ្វើអ្វីមួយដែលគិតថាពិបាក ឬមិនអាចសម្រេចបាន ត្រូវយកចិត្តទុកដាក់ចំពោះសកម្មភាពអ្វីដែលយើងរកឃើញថាវាអាចផ្តល់ភាពរីករាយក្នុងផ្លូវអារម្មណ៍ហើយយើងចំណាយពេលធ្វើវាបាន។

៧. ត្រូវមានទំនាក់ទំនងជាមួយអ្នកដទៃ៖ ខណៈពេលដែលការរីករាលដាលនៃជំងឺកូវីដ-១៩ វាមិនមានន័យថាទាំងអស់គ្នាត្រូវលុបបំបាត់ទំនាក់ទំនងសង្គមទេ ហើយក៏មិនមានន័យថាយើងមិនអាចជួបជុំគ្នាបានដែរ។ យើងមានសំណាងដែលទទួលបានបទពិសោធន៍ក្នុងការជួបនឹងជំងឺរាតត្បាតសកលនេះនៅក្នុងយុគសម័យថ្មីដែលមនុស្សគ្រប់រូបកំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធ្វើការទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ដោយមិនចាំបាច់ចាកចេញពីផ្ទះ និងអាចរក្សាទំនាក់ទំនងក្នុងសង្គមបាន ទោះបីយើងមិនអាចជួបគ្នាផ្ទាល់ក៏ដោយ។

៨. ផ្លាស់ប្តូរការគិតបែបអវិជ្ជមាន៖ យើងអាចគិតថាអ្វីៗដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះវាកាន់តែអាក្រក់ទៅៗ ផ្ទុយទៅវិញអ្នកមិនធ្លាប់គិតថាក្នុងព្រឹត្តិការណ៍ដែលកើតឡើងដ៏រន្ធត់ជាច្រើន ក៏មានចំណុចល្អជាច្រើនដែលយើងបានរៀនពីវា។ ការរក្សាឥរិយាបថ ការគិតត្រឹមត្រូវ និងវិជ្ជមាន អាចជួយយើងឱ្យឆ្លងកាត់ការឈឺចាប់ផ្លូវចិត្តនៅសល់តិចតួចបំផុត។ សូមអ្នកចងចាំថា ស្ថានការណ៍ដែលកើតឡើងមួយចំនួនវាមិនធ្ងន់ធ្ងរទៅៗ ដូចអ្នកគិតឡើយ អ្នកក៏អាចទទួលបានអារម្មណ៍រីករាយ និងបទសោធន៍ពីស្ថានការណ៍ដែលអ្នកជួបប្រទះផងដែរ ប្រសិនអ្នកគិតវិជ្ជមាន។

ដកស្រង់ចេញពីគេហទំព័រ៖

អត្ថប្រយោជន៍ជាច្រើនទាក់ទងនឹងការតាំងសមាធិ

8 Ways to Manage Stress During the COVID-19 Crisis

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង