ប្រធានបទ “អត្ថប្រយោជន៍ និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ិនធើណេត”

ប្រធានបទ “អត្ថប្រយោជន៍ និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ិនធើណេត”

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “អត្ថប្រយោជន៍ និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ិនធើណេត”
អត្ថបទដោយ : គាក ម៉ាណែត
#MJQE#AmericanInterconSchool

បច្ចេកវិទ្យា និងអ៊ិនធើណេតពិតជាមានសារៈសំខាន់ណាស់ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងការអភិវឌ្ឍសង្គមរស់នៅឱ្យទាន់សម័យកាល និងជំរុញឱ្យមានការរីកលូតលាស់គ្រប់វិស័យ។ ជាពិសេសក្នុងសម័យកាលរីករាលដាលនៃជំងឺកូវីដ-១៩ បច្ចេកវិទ្យា និងអ៊ិនធើណេតជាចលករដ៏សំខាន់ធ្វើឱ្យដំណើរការទំនាក់ទំនង បំពេញការងារគ្រប់ស្ថាប័ន គ្រប់វិស័យ អាចបន្តនិរន្តភាពទៅមុខបាន។ ក្នុងនោះការអប់រំក៏បានបន្តដំណើរទៅបានរលូនក៏ដោយសារការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ិនធឺណេតនេះដែរ។ សិស្សានុសិស្សអាចបន្តការសិក្សាពីចម្ងាយ ទទួលបានការអប់រំពីលោកគ្រូ អ្នកគ្រូ អាចធ្វើកិច្ចការស្រាវជ្រាវ ចេះពិភាក្សាជាក្រុម ផ្ញើឯកសារផ្សេងៗបានដោយងាយស្រួល ព្រមទាំងចេះអភិវឌ្ឍខ្លួន សម្របខ្លួនទៅនឹងបច្ចេកវិទ្យា ការរីកចម្រើនទាំងប្រាជ្ញាស្មារតីទទួលបាននូវអ្វីថ្មីៗជាច្រើន។

ប៉ុន្តែប្រសិនបើយុវជនប្រើប្រាស់បច្ចេកវិទ្យាមិនបានត្រឹមត្រូវ មិនចេះទាញប្រយោជន៍ពីការប្រើប្រាស់ បច្ចេកវិទ្យា និងអ៊ិនធើណេតនោះទេ វានឹងផ្តល់នូវផលប៉ះពាល់ដូចជា បញ្ហាទៅលើសុខភាពនៅពេលប្រើប្រាស់ក្នុងរយៈពេលយូរពេក ជំនក់ចិត្តទៅលើបច្ចេកវិទ្យាខ្លាំងពេកធ្វើឱ្យបាត់បង់នូវទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន បាត់បង់ភាពកក់ក្តៅក្នុងគ្រួសារ ងាយក្នុងការអូសទាញពីសង្គមខាងក្រៅ ទទួលរងពីជាតិវិទ្យុសកម្មពីប្រព័ន្ធបច្ចេកវិទ្យា។

ដូចអ្វីដែលបានបង្ហាញនូវគុណសម្បត្តិ និងគុណវិបត្តិនៃការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ិនធើណេត យើងគួរតែ៖
– បម្រើបម្រាស់ក្នុងការទាញយកអត្ថប្រយោជន៍ឱ្យបានច្រើន ដើម្បីអភិវឌ្ឍចំណេះដឹង បំណិន ភាពប៉ិនប្រសប់ និងគំនិតច្នៃប្រឌិត។
– បែងចែកពេលវេលាឱ្យបានច្បាស់លាស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ិនធើណេត គឺត្រូវរកពេលវេលាសម្រាក ឬចាកចេញពីការប្រើប្រាស់សម្ភារៈទាំងនោះក្នុងរយៈពេលណាមួយ ឱ្យបានសមស្រប។
– អ្នកអាណាព្យាបាលគួរតែផ្តល់ពេលវេលាឱ្យបានច្រើនដល់បុត្រធីតា ក៏ដូចជាសមាជិកគ្រួសារ ដោយការជជែកលេង ការកម្សាន្ត ការធ្វើម្ហូប ល្បែងកម្សាន្តដែលផ្តល់នូវការអប់រំសិល្បៈគំនូរ… ជាជាងការយកបច្ចេកទេស ឬទូរសព្ទដៃដើម្បីកម្សាន្ត ឬធ្វើជាមិត្តកំដរគ្រប់ពេលវេលានោះឡើយ។
– អ្នកអាណាព្យាបាលគួរតែធ្វើការអប់រំបុត្រធីតាខ្លួនអំពីផលប៉ះពាល់នៃការប្រើប្រាស់ បច្ចេកវិទ្យា និងអ៊ិនធើណេតច្រើនហួសកម្រិត និងធ្វើការសង្កេត ស្វែងយល់ ព្រមទាំងយកចិត្តទុកដាក់កូនៗជាទីស្រឡាញ់ជាប្រចាំ។


– ចំពោះសាលាវិញ លោកគ្រូ អ្នកគ្រូ ចូលរួមចំណែកក្នុងការសង្កេតសកម្មភាព ឥរិយាបថ និងការសិក្សារបស់សិស្សានុសិស្ស ប្រសិនបើការសិក្សាធ្លាក់ចុះ មិនសូវចូលរួមសកម្មភាព អារម្មណ៍កាត់ផ្តាច់ពីមិត្តរួមថ្នាក់ ជាកត្តាដែលត្រូវយកចិត្តទុកដាក់ ដោយមានការប្រឹក្សាយោបល់ពីអ្នកប្រឹក្សាសិក្សាសាលា។

ចូលរួមទាំងគ្នាដើម្បីឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ!

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង