ប្រធានបទ “អត្ថប្រយោជន៍នៃការបរិភោគផ្លែត្រឡាចចំពោះសុខភាព”

ប្រធានបទ “អត្ថប្រយោជន៍នៃការបរិភោគផ្លែត្រឡាចចំពោះសុខភាព”

អត្ថបទព័ត៌មានស្តីពីសុខភាព និងផាសុកភាព
ក្រោមប្រធានបទ “អត្ថប្រយោជន៍នៃការបរិភោគផ្លែត្រឡាចចំពោះសុខភាព”
អត្ថបទដោយ : ឡោ ណាវុធ
#MJQE#AmericanInterconSchool

ត្រឡាចជារុក្ខជាតិវល្លិដែលផ្លែវដែលមានរាងធំទ្រវែង។ វាជាបន្លែមួយប្រភេទដែលគេនិយមទទួលទាន ហើយគេអាចកែច្នៃវាជាម្ហូបអាហារ និងភេសជ្ជៈផ្សេងៗ។ តើផ្លែត្រឡាចអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?
១. ជួយបញ្ចុះកម្ដៅក្នុងខ្លួន និងផ្ដល់ជាតិទឹក
បច្ចុប្បន្នស្របពេលមនុស្សមួយចំនួនកង្វះក្នុងការញុំាទឹកទើបបណ្ដាលឱ្យពួកគាត់ងាយប្រឈមនឹងអាការៈក្ដៅក្នុង និងខ្វះជាតិទឹកច្រើន ដូចនេះផ្លែត្រឡាចជាបន្លែដ៏ល្អពិសេសដែលមានធាតុមួយក្នុងការបញ្ចុះកម្ដៅពីក្នុងខ្លួនអ្នកបានយ៉ាងរហ័ស ហើយជួយបន្ថែមជាតិទឹកដល់អ្នកឡើងវិញ។
២. ជួយបំពេញថាមពលដល់រាងកាយ
ការញុំាត្រឡាចស្របពេលដែរអ្នកហេវហត់អស់កម្លាំងវាមានអត្ថប្រយោជន៏ដល់អ្នកក្នុងការបំពេញថាមពលឡើងវិញ។ វាមានផ្ទុកដោយការបូនអ៊ីដ្រាត និងជាតិស្ករទាបជាសមាសធាតុដ៏ល្អមួយដែលជួយផ្ដល់ឱ្យអ្នកនៅកម្លាំងដែលបានបាត់បង់។
៣. ជំនួយដល់សុខភាពថ្លើម
សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែត្រឡាចជួយបញ្ចេញជាតិពុលចេញពីរាងកាយ និងជួយការពារតម្រង និងថ្លើមពីការខូចខាតដោយសាររ៉ាឌីកាល់សេរី។
៤. ប្រឆាំងជំងឺមហារីក
នៅក្នុងផ្លែត្រឡាចមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាពីការខូចខាតដោយសារការបំផ្លាញរបស់កោសិកាមហារីក។
៥. ជំនួយប្រព័ន្ធរំលាយអាហារ
ផ្លែត្រឡាចជួយដល់ការំលាយអាហាររបស់អ្នកបានយ៉ាងល្អ។ វាមានការឡូរីទាប និងមានផ្ទុកសារធាតុចិញ្ចឹម និងជាតិសរសៃច្រើនដែលជួយដល់ការរំលាយអាហារ។ វាមានផ្ទុកនូវកាកសរសៃហ្វាយប័រ (fiber) ដែលជួយឱ្យសុខភាពពោះវៀនមានដំណើរការល្អ និងអាចឱ្យកាកសំណល់ផ្លាស់ទីបានយ៉ាងងាយ។ វាក៏ជួយដល់បញ្ហាទល់លាមកផងដែរ ដោយសារតែវាមានផ្ទុកជាតិទឹក៩២ភាគរយ។
៦. ជួយសម្រកទម្ងន់
ការទទួលទានផ្លែត្រឡាចចំនួន១០០ក្រាម ផ្តល់កាឡូរីត្រឹម១៤កាឡូរី តែប៉ុណ្ណោះ ហើយវាមានផ្ទុកនូវកាកសរសៃហ្វាយប័រ (fiber) ដែលជួយឱ្យលោកអ្នកឆ្អែតបានយូរ។ ដូច្នេះ វាសាកសមសម្រាប់អ្នកដែលចង់សម្រកទម្ងន់។
ដូចដែលបានរៀបរាប់ខាងលើ ក្រៅពីរសជាតិដ៏ផ្អែមឆ្ងាញ់របស់វា ផ្លែត្រឡាចពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពផងដែរ។

អត្ថបទដកស្រង់៖ https://lastestportal.com/archives/713

Home page

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង