ប្រធានបទ “អត្ថប្រយោជន៍នៃដំណើរកម្សាន្តបែបលក្ខណៈគ្រួសារ”

ប្រធានបទ “អត្ថប្រយោជន៍នៃដំណើរកម្សាន្តបែបលក្ខណៈគ្រួសារ”

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “អត្ថប្រយោជន៍នៃដំណើរកម្សាន្តបែបលក្ខណៈគ្រួសារ”
អត្ថបទដោយ : សាត សារឿន
#MJQE#AmericanInterconSchool

សង្គមជាតិបច្ចុប្បន្នកាន់តែវិវឌ្ឍន៍ទៅរកសុខសន្តិភាពពេញលេញ និងបើកទូលាយទូទាំងសកលលោក ហើយដើរព្រមគ្នាជាមួយនឹងជីវភាពប្រជាពលរដ្ឋដែលភាគច្រើនអាចមានសមត្ថភាពប្រកបអាជីពសមស្រប និងមានលទ្ធិភាពបើកក្រុមហ៊ុនចាប់ពីលក្ខណៈគ្រួសារ រហូតដល់រោងចក្រ សហគ្រាសខ្នាតធំៗ ផ្តល់ឱកាសឱ្យបុគ្គលិក កម្មករ មានការងារធ្វើជាច្រើនរយពាន់នាក់ មានចំណូលប្រចាំខែអាចបង្ករ លក្ខណៈងាយស្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃធូរធារសុខកាយសប្បាយចិត្ត។

កាលបើជីវភាពប្រជាពលរដ្ឋសម្បូរបែប ក៏បង្ហាញឱ្យឃើញពីការរីកចម្រើនលើវិស័យសេដ្ឋកិច្ច សង្គមជាតិ ជាមោទនភាពរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់លើវិស័យទេសចរណ៍តាមរយៈក្រសួងទេសចរណ៍ មានសេនារយោច្បាស់លាស់បានពង្រឹង និងពង្រីករមណីយដ្ឋានលក្ខណៈធម្មជាតិ ពាក់កណ្តាលកែច្នៃ និងកែច្នៃយ៉ាងច្រើនទូទាំងប្រទេស ពិសេសគ្រប់ជាតិសាសន៍បានបង្ហាញឱ្យឃើញពីភាពប្រកួតប្រជែងគ្នា ដើម្បីស្រូបទាញយកភ្ញៀវទេសចរបរទេសរៀងៗខ្លួន។ វិស័យទេសចរណ៍ជាដង្ហើមសេដ្ឋកិច្ចនៅទស្សវត្សចុងក្រោយនេះពិភពលោកបានដាក់ឈ្មោះឱ្យថា វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង។

យោងតាមកម្រិតជីវភាពរបស់ប្រជាពលរដ្ឋភាគច្រើនបានយល់ច្បាស់ពីតម្រូវការក្នុងគ្រួសារ ក្រៅពីអាហារហូបចុកបរិបូរប្រចាំថ្ងៃ និងសម្ភារៈប្រើប្រាស់ទំនើបទាន់សម័យ នៅមានការកម្សាន្តសប្បាយជា ចំណីអារម្មណ៍បន្ថែមទើបពេញលក្ខណៈជាគ្រួសារ។ ដូចនេះដើម្បីឱ្យក្រុមគ្រួសារយើងមានសុភមង្គលដ៏ ពិតប្រាកដ តើយើងម្នាក់ៗគួរធ្វើដូចម្តេច? ដើម្បីឆ្លើយតបទៅនឹងសំណួរនេះ យើងម្នាក់ៗដែលជា សមាជិកគ្រួសារ មិនគួរមើលរំលងសកម្មភាព ឬចំណូលចិត្តផ្ទាល់ខ្លួននោះទេ ជាពិសេសបុគ្គលជាមេគ្រួសារខំស្ទើរគ្មានទំនេរ រវល់ពេកគ្មានពេលឱ្យប្រព័ន្ធកូន ម្តាយឪពុក បងប្អូន ញ្ញាតិនោះ ពិតជាខុសឆ្គង មិនហ៊ានចែករំលែកពេលវេលាដើម្បីមនុស្សជាទីស្រឡាញ់ លៃពេលឱ្យបានសមរម្យនាំក្រុមគ្រួសារដើរ កម្សាន្តឱ្យឱកាសខ្ឡួនឯងបានសម្រាកជួបជុំក្រុមគ្រួសារ ញ្ញាតិសណ្តាន ព្រោះខ្លាចបាត់ចំណូល ខ្លាចបាត់ភ្ញៀវ បាត់អតិថជន មិនគិតសោះថាការខ្លាចទាំងអស់នោះបែរជាបាត់បង់មនោសញ្ចេតនាបន្តិច ម្តងៗរហូតស្ទើរទាំស្រុងដោយមិនដឹងខ្លួន រវាងខ្លួនឯង និងក្រុមគ្រួសារជាទីសឡាញ់ នាំឱ្យបាត់បង់ភាពកក់ក្តៅ អារម្មណ៍មួម៉ៅដោយភាពនឿយហត់ ហើយគិតហេតុអ្វីគ្រួសារយើងខុសពីគ្រួសារអ្នកដ៏ទៃ។

ការចេះបែងចែកពេលវេលាឱ្យបានសមរម្យសម្រាប់ការសម្រាកកម្សាន្ត ឬរៀបចំដំណើរកម្សាន្តបែបជាលក្ខណៈគ្រួសារ គឺពិតជារឿងសំខាន់។ ដំណើរកម្សាន្តនាំមកនូវសុខភាពផ្លូវចិត្ត បានទស្សនាទិដ្ឋភាព
ប្លែកៗ ស្ថានភាពមុខរបរជាច្រើនប្រភេទដែលមាននៅតាមរមណីយដ្ឋាន ទីកន្លែងកម្សាន្តនានា វប្បធម៌ជាតិសាសន៍ អាចជួយដល់ការវិវត្តចំណេះដឹងថ្មីៗ ទទួលបានបទពិសោធល្អៗក្នុងមុខជំនួយនៃអាជីព ប្រចាំជីវិត។ លើសពីនេះ សេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារកើតមានប្រាកដណាស់ និងមាន ឱកាសអភិវឌ្ឍន៍មុខរបរផ្សេងៗទៀត៕

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង