ប្រធានបទ “ហេតុអ្វីយើងត្រូវជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍?”

ប្រធានបទ “ហេតុអ្វីយើងត្រូវជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍?”

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ហេតុអ្វីយើងត្រូវជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍?”
អត្ថបទដោយ : រឿង សុភាព
#MJQE #American Intercon School

ដើម្បីអភិវឌ្ឍប្រទេសជាតិយើងឱ្យបានរីកចម្រើនជឿនលឿន យើងទាំងអស់គ្នាត្រូវរួមគ្នាយកចិត្តទុកដាក់ និងតម្រង់ទិសធនធានមនុស្សជំនាន់ក្រោយរបស់យើង ចាប់ពីឥឡូវនេះទៅឱ្យត្រូវតាមជំនាញនានាដែលត្រូវការចាំបាច់សម្រាប់អភិវឌ្ឍប្រទេសឱ្យទាន់បន្លាស់ប្តូរទីផ្សារ និងបច្ចេកវិទ្យាសាកលភាវូនីយកម្ម។ ប្រទេសជាតិអភិវឌ្ឍន៍ជាច្រើននៅលើសាកលលោកដូចជា សហរដ្ឋអាមេរិក បណ្តាលប្រទេសនៅអ៊ឺរ៉ុប ប្រទេសជប៉ុន ប្រទេសចិន… ដែលមានការរីកចម្រើនលើគ្រប់វិស័យទាំងអស់ គឺអាស្រ័យលើទំនើបកម្មនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

តើអ្វីជាវិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍?
– វិទ្យាសាស្ត្រ គឺជាបណ្ដុំនៃការសិក្សាដែលបង្កើត និងរៀបចំចំណេះដឹងជាទម្រង់នៃការបកស្រាយ និងការព្យាករណ៍គួរឱ្យទុកចិត្តអំពីធម្មជាតិ និងសាកលលោក។
– បច្ចេកវិទ្យា គឺជាការប្រមូលផ្ដុំនៃឧបករណ៍រួមមាន គ្រឿងយន្ត បម្រែបម្រួល ការរៀបចំ និងរបៀបវិធានដែលប្រើប្រាស់ដោយមនុស្ស។
– នវានុវត្តន៍ គឺការច្នៃប្រឌិត ការបង្កើត ការអភិវឌ្ឍ និងអនុវត្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវដំណើរការផលិតផល ឬសេវាកម្មថ្មីក្នុងគោលបំណងកែលម្អប្រសិទ្ធភាព ប្រសិទ្ធផល ឬផលប្រយោជន៍ប្រកួតប្រជែង។

ដើម្បីជំរុញ និងលើទឹកចិត្តសិស្សានុសិស្សឱ្យស្រលាញ់ និងចូលចិត្តផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្ថាប័នអប់រំពាក់ព័ន្ធ ដ៏ដូចជាក្រសួងពាក់ព័ន្ធត្រូវសហការគ្នា ដើម្បីលើកស្ទួយវិស័យទាំងនេះឱ្យបានផុសផុល និងស៊ីជម្រៅដោយមានទស្សនវិស័យ បេសកម្ម និងផែនការច្បាស់លាស់ ដើម្បីជ្រោមជ្រែង បង្ហាញផ្លូវ និងបំផុសស្មារតីសិស្សានុសិស្សឱ្យចាប់អារម្មណ៍ខ្លាំងលើមុខវិជ្ជា ដែលទាក់ទងនឹងជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ឧទាហណ៍ នៅឆ្នាំ២០១៤ Technovation Cambodia ត្រូវបានត្រូវបានរៀបចំឡើងនៅកម្ពុជាដោយកម្មវិធីអភិវឌ្ឍន៍នវានុវត្តន៍របស់ទីភ្នាក់ងារ USAID នៅកម្ពុជា។ មកដល់ពេលបច្ចុប្បន្ន កម្មវិធីអប់រំ និងការប្រកួតប្រជែងភាពជាសហគ្រិនផ្នែកបច្ចេកវិទ្យាដែលមានគោលបំណង និងបានជំរុញឱ្យក្មេងស្រីកម្ពុជាច្រើនជាង២០០នាក់បានរៀនដោះស្រាយបញ្ហានៅក្នុងសហគមន៍ដែលគេរស់នៅ រៀនដោះស្រាយបញ្ហាក្នុងសហគមន៍ដោយប្រើកម្មវិធី Coding បង្កើតកម្មវិធី App ក្នុងទូរសព្ទ និងជំនាញគម្រោងអភិវឌ្ឍផ្នែកធុរកិច្ចថ្មី។ ក្រោយពីបានចូលរួមក្នុងកម្មវិធីលើកទឹកចិត្តនេះ សិស្សានុសិស្សទាំងនោះនឹងក្លាយជាអ្នកបង្កើតថ្មី និងអ្នកនវានុវត្តន៍ដែលមានលទ្ធភាពបង្កើតកម្មវិធីទូរសព្ទ (Mobile App) ដើម្បីជួយដោះស្រាយបញ្ហានានាដោយប្រើបច្ចេកវិទ្យា។ ដើម្បីលើកកម្ពស់ និងលើកទឹកចិត្តដល់សិស្សានុសិស្សរៀនជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យានេះ អង្គការ STEM Education Cambodia បានបង្កើតកម្មវិធីប្រកួតប្រជែង និងតាំងបង្ហាញផលិតផល និងបរិក្ខារដែលកើតឡើងការឆ្នៃប្រឌិតថ្មីដែលផ្តោតទៅលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ ក្រៅពីកម្មវិធីខាងលើ យើងគួរមានកម្មវិធីផ្សេងៗជាច្រើនទៀត រួមទាំងការដាក់បញ្ចូលជំនាញទាំងអស់នេះឱ្យបានស៊ីជម្រៅក្នុងកម្មវិធីសិក្សារបស់យើង។

នៅពេលដែលជំនាញបច្ចេកទេស និងនវានុវត្តន៍បានយកមកសិក្សាយ៉ាងស៊ីជម្រៅទាំងក្នុងការអនុវត្តបង្កើតថ្មីដើម្បីប្រកួតប្រជែង និងការដាក់បញ្ចូលក្នុងកម្មវិធីសិក្សា នោះសិស្សានុសិស្សនឹងមានជំនាញធ្វើបទបង្ហាញ ធ្វើការងារជាក្រុម គិតពីបញ្ហា ដោះស្រាយបញ្ហា ភាពជាអ្នកដឹកនាំ និងបណ្តុះជំនាញទន់ដល់ពួកគាត់យ៉ាងមានប្រសិទ្ធភាព។ ធនធនទាំងនេះហើយ ដែលយើងត្រូវការបំផុតសម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើន៕

ដកស្រង់ចេញពី :
– https://km.wikipedia.org/wiki/
– https://technovationcambodia.com/
– https://stemcambodia.org/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង