ប្រធានបទ “ហេតុអ្វីបានជាយើងមានអាការៈដូចជាធ្លាក់ពីទីខ្ពស់នៅពេលដែលកំពុងគេងលង់លក់?”

ប្រធានបទ “ហេតុអ្វីបានជាយើងមានអាការៈដូចជាធ្លាក់ពីទីខ្ពស់នៅពេលដែលកំពុងគេងលង់លក់?”

អត្ថបទព័ត៌មានស្តីអំពីការអប់រំសុខភាព៖
ក្រោមប្រធានបទ “ហេតុអ្វីបានជាយើងមានអាការៈដូចជាធ្លាក់ពីទីខ្ពស់នៅពេលដែលកំពុងគេងលង់លក់?”
អត្ថបទដោយ : អ៊ុន ច័ន្ទនិមល
#MJQE #American Intercon School

តើអ្នកធ្លាប់ជួបប្រទះអាការៈដូចជាធ្លាក់ពីទីខ្ពស់ពេលដែលអ្នកកំពុងតែគេងសម្រាក ហើយអ្នកភ្ញាក់ទាំងកណ្តាល អធ្រាត្រ។ បើតាមការបកស្រាយរបស់អ្នកវិទ្យាសាស្រ្តបានបង្ហាញថា នេះជាអាការៈមួយដែលគេហៅថា Hypnic jerk។ ដូច្នេះ សួរថាហេតុអ្វីមានអាការៈបែបនេះកើតឡើង?

នៅពេលដែលអ្នកគេងលង់លក់ ខួរក្បាលអ្នកក៏សម្រាកដែរ។ ស្របពេលនោះ អាការៈដែលមានឈ្មោះថា Hypnic jerk ដែលវាធ្វើឱ្យអ្នកភ្ញាក់ដូចជាមានអ្វីមកបន្លាចអ្នក។ អាការៈដែលអ្នកឧស្សាហ៍ជួបនោះគឺគិតថា អ្នកធ្លាក់ពីកន្លែងដ៏សែនខ្ពស់ ជាហេតុធ្វើឱ្យអ្នកមានភាពភ័យខ្លាច។

តើអាការៈនេះកើតឡើងបានដោយសារអ្វី?
អ្នកវិទ្យាសាស្រ្តបានធ្វើការស្រាវជ្រាវ អាការៈបែបនេះអាចនឹងកើតឡើងបានដោយសារសកម្មភាពរាងកាយធ្វើលំហាត់ប្រាណ ដែលអនុវត្តនៅកៀកម៉ោងចូលគេង ដែលធ្វើឱ្យខ្លួនប្រាណមិនបានគេងលក់លឿន។ អាការៈការខឹងសម្បើម ឬស្រ្តេស គឺធ្វើឱ្យខួរក្បាលមានការគិតច្របូកច្របល់នៅពេលដែលគេងខួរក្បាលអាចនឹងបញ្ជូនព័ត៌មានខុសទៅកាន់សារពាង្គកាយ។ ម៉្យាងទៀត ជាតិកាហ្វេអ៊ីនក៏ធ្វើឱ្យសារពាង្គកាយដំណើរការមិនប្រក្រតី ដោយសារវាពន្យារពេលគេងរបស់អ្នក។ ចុងក្រោយ គឺទម្លាប់គេងមិនល្អរបស់អ្នកក៏អាចបង្កឱ្យមានបញ្ហានេះកើតមានឡើង។

យ៉ាងណាមិញ Hypnic jerk មិនបានធ្វើឱ្យរាងកាយក្រោកដឹងខ្លួនរហូតនោះទេ ប៉ុន្តែបើសិនជាអ្នកគេងជាមួយដៃគូ គាត់នឹងចាប់អារម្មណ៍ពីសកម្មភាពរបស់អ្នក។ ប៉ុន្តែ អ្នកមានការភ័យខ្លាចនៅក្នុងខ្លួនដែលគិតថា ដូចជាមាននរណាគេច្រានអ្នកទម្លាក់ពីលើពូក។ តាមពិត ជំងឺមួយនេះវាកើតជាទូទៅចំពោះមនុស្សប្រហែលជា៦០% ដែលវាមិនបង្កឱ្យមានប៉ះពាល់ដល់សុខភាពនោះទេ។ ប៉ុន្តែ យើងអាចចៀសពីអាការៈនេះបានដោយគេងឱ្យទៀងពេល និងគ្រប់គ្រាន់៕

 

ដកស្រង់ចេញពី៖ https://news.sabay.com.kh/article/1254281#utm_campaign=onpage

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង