ប្រធានបទ “សារៈសំខាន់នៃការគ្រប់គ្រងពេលវេលា”

ប្រធានបទ “សារៈសំខាន់នៃការគ្រប់គ្រងពេលវេលា”

អត្ថបទព័ត៌មានស្តីពីការងារ
ក្រោមប្រធានបទ “សារៈសំខាន់នៃការគ្រប់គ្រងពេលវេលា”
អត្ថបទដោយ : នៅ សុវណ្ណី
#MJQE #AmericanInterconSchool

“ពេលវេលាមិនមែនជារឿងដែលសំខាន់នោះទេ វាជារឿងតែមួយគត់” នេះជាពាក្យស្លោករបស់លោក Miles Davis ដែលជាអ្នកតន្ត្រីករដ៏ល្បីល្បាញម្នាក់ក្នុងសតវត្សរ៍ទី២១។

ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់ដើម្បីធានាឱ្យបាននូវផលិតភាព និងភាពល្អប្រសើរទាំងក្នុងជីវិតផ្ទាល់ខ្លួន និងការងាររបស់យើង។ ប្រសិនបើយើងមិនអាចគ្រប់គ្រងពេលវេលារបស់យើងបានទេនោះ យើងមិនអាចគ្រប់ការងារ និងជីវិតផ្ទាល់ខ្លួនរបស់យើងបានល្អប្រសើរនោះទេ។ សម្រាប់យើង ភាគច្រើនយើងព្យាយាមគ្រប់គ្រងពេលវេលារបស់យើង ដោយប្រើវិធីសាស្ត្រធម្មតា ឬឌីជីថលដើម្បីធានាថា យើងមិនខកខានក្នុងចូលរួមកម្មវិធីអ្វីមួយ ឬពេលវេលាកំណត់ណាមួយឡើយ។

ទោះយ៉ាងណាក៏ដោយ ការគ្រប់គ្រងពេលវេលា គឺមានច្រើនជាងការរៀបចំកាលវិភាគរបស់យើងទៅទៀត។ ជំនាញសំខាន់បីយ៉ាង ដើម្បីធ្វើឱ្យយើងគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព៖
១. ការយល់ដឹង៖ ពិចារណា និងការរៀបចំផែនការពិតប្រាកដអំពីពេលវេលាដោយចងចាំដោយមនសិការថា ពេលវេលាមានកំណត់។

២. ការរៀបចំ៖ រចនា និងរៀបចំផែនការ និងកិច្ចការរបស់យើង ដើម្បីធានាបាននូវការប្រើប្រាស់ពេលវេលាដ៏ល្អបំផុតរបស់យើង។

៣. ការសម្របខ្លួន៖ វិភាគយ៉ាងសកម្មនូវការប្រើប្រាស់ពេលវេលាខណៈពេលកំពុងធ្វើសកម្មភាពរាប់ចាប់ពីការកែសម្រួល ឬការរៀបចំការងារដែលត្រូវធ្វើមុនគេ។

មនុស្សយើងភាគច្រើនស៊ាំទៅនឹងការរៀបចំផែនការ និងពេលវេលាតាមបែបធម្មតាទៅហើយ។ នេះវាមានភាពងាយស្រួលក្នុងគ្រប់គ្រងដោយប្រើប្រាស់ការរៀបចំផែនការបែបធម្មតា និងប្រតិទិនឌីជីថល ដូចជា ប្រតិទិនក្នុង Google។ ម៉្យាងវិញទៀត ការយល់ដឹង និងជំនាញសម្របខ្លួនតែងតែមើលរំលង។ ការយល់ដឹង គឺជាជំនាញមួយដែលអាចធ្វើឱ្យយើងស្គាល់ខ្លួនឯង និងអាចធ្វើយើងធ្វើការងារមានប្រសិទ្ធភាព។ វាអាចមានប្រយោជន៍ក្នុងការសម្របសម្រួលដើម្បីឱ្យក្រុមការងារ និងថ្នាក់លើរបស់យើងមានភាពងាយស្រួលក្នុងការធ្វើការងារជាមួយគ្នា និងទទួលយកការរិះគន់ក្នុងន័យស្ថាបនា និងមតិយោបល់ល្អៗសម្រាប់ធ្វើការកែលម្អនាពេលអនាគត។

ក្នុងកម្រិតដូចគ្នា ជំនាញក្នុងការសម្របខ្លួនមានសារៈសំខាន់ណាស់ ព្រោះធ្វើឱ្យយើងមានសមត្ថភាពទូលំទូលាយ ហើយការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព គឺជាអ្វីដែលធានាថា យើងនៅតែជាប់ទាក់ទងនៅក្នុងពិភពលោកដែលកំពុងវិវឌ្ឍឥតឈប់ឈរ។ ការមានផែនការបម្រុងទុកសម្រាប់ការអនុវត្ត អាចធ្វើឱ្យការសម្របខ្លួនកាន់តែមានភាពងាយស្រួល ទោះបីជាពេលខ្លះយើងគ្រាន់តែត្រូវឱ្យរហ័ស និងផ្តោតលើដំណោះស្រាយ។

នៅពេលដែលធ្វើការងារជាមួយគ្នាបានត្រឹមត្រូវ ម្នាក់ៗនឹងអាចចៀសវាងនៅការពន្យារពេល ក្លាយអ្នកដែលធ្វើការងារមានប្រសិទ្ធភាព និងធ្វើឱ្យជីវិតមានន័យ។ ប្រសិនបើអ្នកចង់គ្រប់ជីវិតរបស់អ្នកឱ្យបានល្អ សូមធ្វើព្យាយាមធ្វើជាអ្នកគ្រប់គ្រងដ៏ល្អម្នាក់។

ដកស្រង់ចេញពី : ឯកសារយោងយកមកពីសាកលវិទ្យាល័យ Harvard Business Review
https://hbr.org/2020/01/time-management-is-about-more-than-life-hacks

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង