ប្រធានបទ “សហគមន៍ទេសចរណ៍ព្រែកទាល់”

ប្រធានបទ “សហគមន៍ទេសចរណ៍ព្រែកទាល់”

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “សហគមន៍ទេសចរណ៍ព្រែកទាល់”
អត្ថបទដោយ : លុក វណ្ណារុណ
#MJQE #American Intercon School

សហគមន៍ទេសចរណ៍ព្រែកទាល់ ជាតំបន់ជីវៈចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេសាប។ ជាមួយនឹងជម្រកសត្វស្លាបដ៏ធំ និងគួរឱ្យទាក់ទាញ ព្រែកទាល់បានក្លាយទៅជាតំបន់មួយ ដែលទទួលបានភ្ងៀវទេសចរជាច្រើនរៀងរាល់ឆ្នាំ។ ទីនេះជាកន្លែងមួយដែលប្រមូលផ្ដុំនូវសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅយ៉ាងច្រើនសម្បើម និងបង្កើតជាសម្បុករស់នៅយ៉ាងគួរឱ្យចង់ទស្សនា។

នៅក្នុងចន្លោះខែធ្នូ ដល់ខែកុម្ភៈ ភ្ងៀវទេសចរនឹងបានឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានា ដូចដែលអ្នកតែងតែឃើញនៅក្នុងវីដេអូឯកសារសត្វនោះផងដែរ។ នៅពេលដែលទឹកនាតំបន់ផ្សេងចាប់ផ្ដើមស្រក សត្វបក្សីមកពីគ្រប់ទិសទីបានមកជួបជុំគ្នានៅទីនេះ។ បក្សីទាំងនោះនៅតែបន្តរស់នៅក្នុងតំបន់នេះ រហូតដល់ចុងខែកុម្ភៈ ប៉ុន្តែទឹកមិនសូវជាច្រើនដូចពេលមុនប៉ុន្មាននោះទេ។ លោកអ្នកក៏អាចឃើញមានសត្វទាំងនេះផងដែរនៅក្នុងអំឡុងខែកញ្ញា ប៉ុន្តែវាមិនសូវមានចំនួនច្រើនប៉ុន្មាននោះទេ។ អ្នកជំនាញបានបញ្ជាក់ថា ពេលវេលាដែលល្អបំផុតសម្រាប់ការទស្សនាសត្វនៅទីនេះគឺពេលព្រឹកព្រលឹម និងពេលរសៀល។

 

ដូច្នេះ បើអ្នកចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វស្លាបទាំងនេះ អ្នកត្រូវតែចំណាយពេលមួយយប់ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់ ដែលលោកអ្នកអាចស្នាក់អាស្រ័យនៅក្នុងការិយាល័យបរិស្ថានព្រែកទាល់បាន ជាមួយនឹងការរៀបចំការស្នាក់នៅបែបសាមញ្ញ។ ប៉ុន្តែ អាចទទួលយកបានជាមួយតម្លៃចន្លោះ១៥ ទៅ២០ដុល្លារតែប៉ុណ្ណោះ។ នៅក្នុងការទស្សនានៅទីនោះ អ្នកអាចនឹងចំណាយច្រើនបន្តិច ព្រោះអ្នកត្រូវធ្វើដំណើរតាមទូក ហើយវាក៏មានតម្លៃមិនថោកប៉ុន្មាននោះទេ។ មុននឹងទៅដល់ទីនោះ អ្នកត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ (អាស្រ័យទៅលើកម្ពស់ទឹក) ហើយអ្នកត្រូវជួលទូកទៅកាន់ព្រែកទាល់ដោយចំណាយពី៤៥ ទៅ៥០ដុល្លារសម្រាប់ទូកមួយ (អាចជិះបានពី៣ ទៅ៤នាក់) ពេលទៅដល់ទីនោះ អ្នកត្រូវចំណាយថ្លៃទូកតូចមួយទៀតដែលមានតម្លៃចន្លោះពី៣៥ ទៅ៤៥ដុល្លារសម្រាប់ការទស្សនាព្រៃ និងសត្វស្លាប (រយៈពេលប្រហែលមួយម៉ោង)។ ការចំណាយរបស់អ្នកនៅតំបន់ទេសចរណ៍ព្រែកទាល់ គឺមានន័យថាលោកអ្នកបានចូលរួមចំណែកនៅក្នុងការជួយលើវិស័យអប់រំនៅតំបន់នោះផងដែរ៕

ដកស្រង់ចេញ ពីៈ https://visitcambodia.travel/kh/item/list

No Comments

Sorry, the comment form is closed at this time.

Back to Top