ប្រធានបទ “សម្បត្តិបេតិកភណ្ឌពិភពលោកទាំង០៨ នៅកម្ពុជា”

ប្រធានបទ “សម្បត្តិបេតិកភណ្ឌពិភពលោកទាំង០៨ នៅកម្ពុជា”

អត្ថបទព័ត៌មានស្តីពីវប្បធម៌
ក្រោមប្រធានបទ “សម្បត្តិបេតិកភណ្ឌពិភពលោកទាំង០៨ នៅកម្ពុជា”
អត្ថបទដោយ : អ៊ុន ច័ន្ទនិមល
#MJQE #AmericanInterconSchool

បន្ទាប់ពីល្ខោនខោល ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់ចំនួន០៨ ហើយ ដែលក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបីចំនួន០៣ និងសម្បត្តិវប្បធម៌អរូបីចំនួន០៥។ ខាងក្រោមនេះជាសម្បត្តិបេតិកភណ្ឌទាំង០៨ របស់ប្រទេសកម្ពុជា ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក៖

១. តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

២. របាំព្រះរាជទ្រព្យ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។

៣. ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា
ឆ្នាំ២០០៥។

៤. ប្រាសាទព្រះវិហារ (រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

៥. ល្បែងទាញព្រ័ត្រ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥ តែកម្ពុជា ជាសមាជិក
មួយក្នុងចំណោម៤ប្រទេស ដែលមានល្បែងស្រដៀងគ្នានេះ រួមមាន កូរ៉េខាងត្បូង វៀតណាម និងហ្វីលីពីនផងដែរ។

៦. ចាប៉ីដងវែង (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ឧបករណ៍ភ្លេងបុរាណ
ខ្មែរមួយនេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការសង្គ្រោះបន្ទាន់។

៧. ប្រាសាទសំបូរព្រៃគុក (រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។ ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

៨. ល្ខោនខោលវត្តស្វាយអណ្ដែត (អរូបី)៖ ចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌអរូបីរបស់អង្គការ UNESCO នៅក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស។ ល្ខោនខោលនេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការសង្គ្រោះបន្ទាន់៕

ដកស្រង់ចេញពីគេហទំព័រ ៖ https://kleykley.sabay.com.kh/article/1106469

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង