ប្រធានបទ “វិធីសាស្ត្រងាយៗសម្រាប់ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ដោយប្រើប្រាស់កម្មវិធី Telegram ”

ប្រធានបទ “វិធីសាស្ត្រងាយៗសម្រាប់ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ដោយប្រើប្រាស់កម្មវិធី Telegram ”

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “វិធីសាស្ត្រងាយៗសម្រាប់ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ដោយប្រើប្រាស់កម្មវិធី Telegram ”
អត្ថបទដោយ : ហេង សុវណ្ណារិទ្ធ
#MJQE#AmericanInterconSchool

ថ្ងៃនេះ ខ្ញុំសូមធ្វើការចែករំលែកពីវិធីសាស្ត្រផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ដោយប្រើប្រាស់កម្មវិធី Telegram ដែលជាកម្មវិធីបណ្តាញទំនាក់ទំនងសង្គមកំពុងពេញនិយមប្រើប្រាស់យ៉ាងច្រើននៅទូទាំងពិភពលោក រួមទាំងព្រះរាជាណាចកក្រកម្ពុជាផងដែរ។

ដើម្បីផ្គុំអត្ថបទ រូបភាព ឫឯកសារទៅជាប្រភេទឯកសារ PDF តាមរយៈកម្មវិធីTelegram ទូរស័ព្ទដៃ ឬម៉ាស៊ីនកុំព្យូទ័របាន លោកអ្នកអាចអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម ៖

ជំហានទី១៖ នៅក្នុងប្រអប់ Search របស់កម្មវិធី Telegram លោកអ្នកវាយពាក្យថា “office2pdf” បន្ទាប់មកសូមចុចប៊ូតុង start នៅខាងក្រោម។

ជំហានទី២៖ លោកអ្នកអាចបញ្ជូនរូបភាព អត្ថបទ ឬឯកសារផ្សេងៗតាមរយៈទូរស័ព្ទដៃ ឬម៉ាស៊ីនកំព្យូទ័ររបស់លោកអ្នក រួចចុចបញ្ជូន។

ជំហានទី៣៖ សូមចុចប៊ូតុង /ready2conv នៅខាងក្រោម។

ជំហានទី៤៖ ចុចពាក្យ Yes ដើម្បីដាក់ឈ្មោះឯកសារ PDF របស់អ្នក (ឧទាហរណ៍ : Testing ) ជាការស្រេច ។

បន្ទាប់មកលោកអ្នកនឹងទទួលបានការផ្គុំឯកសារជាប្រភេទ PDF និងអាចបញ្ជូនបន្តទៅអ្នកដទៃបាន ដោយចុចប៊ូតុងពាក្យ Share។ ប៉ុន្តែទោះបីជាយ៉ាងណា អ្នកបច្ចេកទេសលើប្រព័ន្ធTelegram បានធ្វើការក្រើនរម្លឹកជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឱ្យបានដឹងដែរថា ការថែរក្សាឯកសារសំខាន់ៗនៅលើកម្មវិធីបណ្តាញទំនាក់ទំនងសង្គមទាំងឡាយនៅតែមិនអាចធានាបានសុវត្ថិភាព១០០%នោះទេ។ អាស្រ័យហេតុនេះសូមប្រើប្រាស់ប្រកបដោយភាពទទួលខុសត្រូវ និងប្រុងប្រយ័ត្នជានិច្ច។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://npn.news/post/RT4556785444/10330

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង