ប្រធានបទ “វប្បធម៌ ឬទំនៀមទម្លាប់ និងប្រពៃណីខ្មែរ”

ប្រធានបទ “វប្បធម៌ ឬទំនៀមទម្លាប់ និងប្រពៃណីខ្មែរ”

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “វប្បធម៌ ឬទំនៀមទម្លាប់ និងប្រពៃណីខ្មែរ”
អត្ថបទដោយ : សៀង ម៉េងលី
#MJQE #American Intercon School

មុននឹងជ្រាបដឹងអំពីវប្បធម៌ ឬទំនៀមទម្លាប់ និងប្រពៃណី សូមមកយល់អំពីពាក្យទាំងនេះសិន៖
វប្បធម៌ : ការបណ្ដុះចំណេះវិជ្ជា ប្រាជ្ញាស្មារតី និងរបៀបរស់នៅរបស់មនុស្សឱ្យបានលូតលាស់ចម្រើន ដើម្បីសម្រប
សម្រួលទៅនឹងបរិស្ថាន និងការអភិវឌ្ឍសង្គមដោយវិទ្យាសាស្ត្រ ឬដោយសិល្បៈផ្សេងៗជាដើម។

ទំនៀមទម្លាប់ : គឺការធ្លាប់ប្រតិបត្តិ ការប្រព្រឹត្តជារឿយៗតាមបវេណី តបែបបទ ឬតាមទំនៀម។

ប្រពៃណី : គឺជាទំនៀមតពូជពង្ស ឬតំណវង្សត្រកូល។

វប្បធម៌ និងប្រពៃណីខ្មែរ
វប្បធម៌ និងប្រពៃណីរបស់ខ្មែរ មានប្រវត្ដិសាស្រ្តដ៏សម្បូរបែបដែលមានតាំងពីរាប់សតវត្សរ៍មកហើយ។ កម្ពុជា ជាប្រជាជាតិមួយដែលឱ្យតម្លៃខ្ពស់លើសិល្បៈវប្បធម៌ និងទំនៀមទម្លាប់របស់ខ្លួន។ ភ្ញៀវទេសចរនឹងបានឃើញ
អំពីចរិតលក្ខណៈល្អៗដែលបង្ហាញពីភាពទន់ភ្លន់ រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជានៅពេលដែលពួកគេជួបគ្នា។

ភាសា
ភាសាខ្មែរ ឬខ្មែរ គឺជាភាសាមួយនៃជនជាតិខ្មែរ និងមានភាសាជាផ្លូវការនៃប្រទេសកម្ពុជា។ ភាសាខ្មែរ ត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លំាងដោយសារភាសាបាលី សំស្រ្កឹត និងភាសាបាលី ជាពិសេសនោះការប្រើក្នុងវង្សត្រកូលស្តេច និងនៅក្នុងបញ្ជីនៃសាសនា បើតាមយាននៃសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា។ ខ្មែរមានភាសាជាច្រើនទៅតាមតំបន់កុលសម្ព័ន្ធជនជាតិផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា តែភាសាដែលខ្មែរប្រើជាផ្លូវការ (ភាសាយាន) គឺ ភាសាកណ្ដាល។

កិច្ចស្វាគមន៍
ប្រជាជនកម្ពុជា តាមធម្មតាបង្ហាញគារវកិច្ចស្វាគមន៍ដោយការសំពះ ដែលដំបូងលើកម្រាមដៃទាំងពីរផ្គុំគ្នានៅមុខទ្រូង ជាមួយនឹងការឱនលំទោន និងស្វាគមន៍យ៉ាងទន់ភ្លន់ដោយនិយាយពាក្យថា “ជម្រាបសួរ”។ របៀបសំពះខ្មែរមាន
៥បែបគឺ៖
១. ចុងម្រាមកណ្ដាលត្រឹមទ្រូង : ជាការសំពះអ្នកដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្ដិជាដើម និងសម្រាប់អ្នក ដែលមានវ័យចាស់ជាងដែលត្រូវសំពះតបវិញចំពោះអ្នកដែលមានវ័យក្មេងជាង។

២. ចុងម្រាមកណ្ដាលត្រឹមមាត់ : ជាការសំពះចំពោះអ្នកមានវ័យចំណាស់ជាង ថៅកែ ឬចៅហ្វាយនាយ។

៣. ចុងម្រាមកណ្ដាលត្រឹមចុងច្រមុះ : សំពះឪពុកម្ដាយ ជីដូនជីតា អ្នកអាណាព្យាបាល គ្រូបាអាចារ្យ ឬអ្នកមានគុណ។

៤. ចុងម្រាមកណ្ដាលត្រឹមចិញ្ចើម : សំពះព្រះសង្ឃ ព្រះមហាក្សត្រ ជាការក្រាបបង្គំគាល់ ឬថ្វាយបង្ខំ។

៥. ចុងម្រាមមេដៃផ្ដុំលើចញ្ចើម : សំព្រះឥន្រ្ទព្រហ្ម ទេវតា អ្នកតា គឺសំពះអ្វីៗដែលខ្ពស់ហូសពីមនុស្ស។

របាំខ្មែរ
របាំ គឺជាកាយវិការរបស់មនុស្សដែលធ្វើត្រាប់តាមចង្វាក់ភ្លេង និងចម្រៀង។ ខ្មែរយើងចែករបាំជា៣ក្រុមគឺ៖
១. របាំព្រះរាជទ្រព្យ : គឺជារបាំរបស់ស្តេច ហើយនិយមលេងតែក្នុងព្រះបរម
រាជវាំងតែប៉ុណ្ណោះ។ ។

២. របាំប្រពៃណី : គឺជារបាំដែលប្រារព្ធតែក្នុងកម្មវិធីប្រពៃណី ឬតំណត្រកូល។ ជាទូទៅមានដូចជា របាំព្រះរាជទ្រព្យ របាំអប្សរា របាំជូនពរ របាំមេខលា របាំទេពមច្ឆា របាំទេពមនោរម្យ។

៣. របាំប្រជាប្រិយ : គឺជារបាំដែលគេនិយមជាទូទៅនៅក្នុងទូទាំងប្រទេសដែលវាមានដូចជា របាំត្រុដិ របាំរាំវង់ របាំក្ងោកប៉ៃលិន របាំគោះត្រឡោក របាំរាំក្បាច់ របាំឡាំលាវ របាំសារវ៉ាន់ របាំចូកកំពឹស ជាដើម។

ក្បាច់គុនបុរាណខ្មែរ
ក្បាច់គុនបុរាណខ្មែរយើងត្រូវបានគេដឹងថា ត្រូវបានហ្វឹកហាត់តាំងពីសម័យបុរាណកាលមកម្ល៉េះ ដោយមានច្រើនប្រភេទខុសៗគ្នាដែលរួមមានដូចជា ល្បុក្កតោ បោកចំបាប់ ក្បាច់គុណដំបងវែង ក្បាច់ប្រដាល់សេរី និងក្បាច់គុណជាច្រើនទៀត។

ពិធីរៀបអាពាហ៍ពិពាហ៍
ពិធីរៀបអាពាហ៍ពិពាហ៍ ជាព្រឹត្តិការណ៍សំខាន់បំផុតសម្រាប់ជីវិតកូនខ្មែរម្នាក់ៗ។ ពីមុន ឪពុកម្ដាយជាអ្នកទុកដាក់កូនចៅឱ្យមានគូស្រករ ប៉ុន្ដែបច្ចុប្បន្ននេះយុវជនយុវតីខ្មែរភាគច្រើនមានសេរីភាពក្នុងការជ្រើសរើសគូស្រកររបស់ខ្លួន និងធ្វើការស្វែងយល់ចិត្តគ្នាមុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍។ មុននឹង ឈានដល់ពិធីរៀបអាពាហ៍ពិពាហ៍ ប្រជាជនខ្មែរត្រូវមានពិធីភ្ជាប់ពាក្យ។ ការរៀបអាពាហ៍ពិពាហ៍ ត្រូវតែសុំការអនុញ្ញាតច្បាប់អាជ្ញាធរ។ ពិធីរៀបអាពាហ៍ពិពាហ៍ មានកម្មវិធីជាច្រើនដូចជា សូត្រមន្ដ កាត់សក់ ចងដៃ បុកល័ក្ត ជាដើម។ ពិធីនេះបាន បង្ហាញពីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិខ្មែរ។ គូស្វាមីភរិយាថ្មី បានទទួលដំបូន្មានពីអាចារ្យ មាតាបិតា និងចាស់ទុំញាតិមិត្តទាំងសងខាង។ ដំបូន្មានទាំងនោះទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីលើកកម្ពស់ទំនាក់ទំនងប្រកបដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេ។

កូនអើយស្តាប់មេបា ត្រូវរក្សាវប្បធម៌ជាតិ
ខិតខំប្រឹងថែមទៀត ទោះចង្អៀតយ៉ាងណាក្ដី។
មិនថាស្រុកគេយើង កុំបីឆ្មើងត្រូវលកលៃ
រក្សាប្រពៃណី ទើបជោគជ័យរឹងមាំបាន៕

ដកស្រង់ចេញពី : https://visitcambodia.travel/kh/article/view/culture_tradition

No Comments

Sorry, the comment form is closed at this time.

Back to Top