ប្រធានបទ “របៀបស្វែងរកទូរសព្ទ Android ដែលបាត់ ឬត្រូវចោរលួចតាមរយៈគណនី Google”

ប្រធានបទ “របៀបស្វែងរកទូរសព្ទ Android ដែលបាត់ ឬត្រូវចោរលួចតាមរយៈគណនី Google”

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “របៀបស្វែងរកទូរសព្ទ Android ដែលបាត់ ឬត្រូវចោរលួចតាមរយៈគណនី Google”
អត្ថបទដោយ : ប៊ុត សត្យា
#MJQE #AmericanInterconSchool

នៅលើប្រព័ន្ធប្រតិបត្តិការ iOS ប្រសិនបើអ្នកបាត់ទូរសព្ទ នោះអ្នកអាចប្រើប្រាស់មុខងារ Find my iPhone ឬ Find my friends ដោយភ្ជាប់ជាមួយគណនី iCloud ដើម្បីស្វែងរកទីតាំងទូរសព្ទនោះ។ ដោយឡែក សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ Android វិញ ឥឡូវអ្នកក៏អាចប្រើប្រាស់គណនី Google ដើម្បីស្វែងរកទូរសព្ទដែលបាត់ ឬត្រូវចោរលួចបានដែរ។ ហើយមុខងារថ្មីរបស់ Google នេះមានឈ្មោះថា Find Your Phone។

ជាមួយនឹងមុខងារថ្មីនេះ អ្នកនឹងតម្រូវឱ្យ Sign in គណនី Google ចូលក្នុងទូរសព្ទដែលអ្នកកំពុងប្រើប្រាស់រាល់ថ្ងៃសិន (ជាទូទៅទូរសព្ទ Android មួយត្រូវការគណនី Google មួយ ដើម្បីដំណើរការ ឬ ទាញយកកម្មវិធីពី Play Store) ដូច្នេះយើងអាចប្រើគណនីនោះ ដើម្បីជាគន្លឹះស្វែងរកទូរសព្ទរបស់អ្នក ពេលបាត់បង់ ឬត្រូវចោរលួចបាន។ នៅពេលបាត់ទូរសព្ទភ្លាម សូមអ្នកអនុវត្តតាមជំហ៊ានខាងក្រោមដើម្បីស្វែងរកទីតាំងទូរសព្ទ ឬផ្តល់ដំណឹងជាលេខទូរសព្ទដល់អ្នកដែលរើសបានទូរសព្ទរបស់អ្នកឱ្យគេប្រគល់ទូរសព្ទមកវិញ៖

១. សូមអ្នកចូលទៅកាន់គេហទំព័រ www.google.com រួចធ្វើការ Sign in គណនី Google ដែលដូចគ្នា នឹងគណនីដែលអ្នកបាន Sign in ក្នុងទូរសព្ទដែលបានបាត់ បន្ទាប់មកសូមអូសចុះក្រោមបន្តិច រួចចុចលើពាក្យ GET STARTED។

២. បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយដែលអ្នកនឹងឃើញឈ្មោះទូរសព្ទដែលអ្នកបាន Sign in គណនី Google នោះ បន្ទាប់មកសូមជ្រើសរើសឈ្មោះទូរសព្ទដែលអ្នកបានបាត់។

៣. ក្រោយពេលជ្រើសរើសរួចវានឹងទាមទារឱ្យអ្នកវាយបញ្ចូលលេខសំងាត់របស់ គណនី Google នោះម្តងទៀត បន្ទាប់មកអ្នកនឹងត្រូវចូលទៅកាន់ផ្ទាំងមួយទៀត ដែលអ្នកអាចតេទៅកាន់ទូរស័ព្ទនោះឱ្យបន្លឺសម្លេងឡើង ឬស្វែងរកទីតាំងទូរសព្ទដែលបាត់តាមរយៈ Google Map។

៤. ម្យ៉ាងទៀត ដើម្បីចាក់សោទូរសព្ទដែលបាត់ ឬផ្តល់ដំណឹងដល់អ្នកដែលរើសបានទូរសព្ទរបស់យើង សូមចចុចលើពាក្យ Next Step នោះយើងនឹងឈានចូលដល់ផ្ទាំងមួយទៀត ដែលតម្រូវឱ្យយើងវាយបញ្ចូលលេខកូដសម្ងាត់៤ខ្ទង់ ដើម្បីចាក់សោទូរសព្ទដែលបាត់ និងសរសេរសារខ្លីមួយផ្ញើទៅកាន់ទូរសព្ទរបស់យើង ដើម្បីឱ្យអ្នកដែលរើសបាន បានដឹង ហើយយកទូរសព្ទមកឱ្យយើងវិញ។ ម្យ៉ាងទៀត អ្វីដែលពិសេសនោះគឺ យើងអាចដាក់លេខទូរស័ព្ទមួយដែលអាចធ្វើឱ្យទូរស័ព្ទរបស់អ្នកនឹងតេត្រលប់មកលេខដែលយើងបានដាក់ភ្លាមនៅពេលដែលអ្នករើសបាននោះ ចុចលើប៊ូតុងទូរសព្ទពណ៌បៃតង។

មុខងារថ្មីរបស់ Google មួយនេះពិតជាឡូយ និងមានប្រយោជន៍មែនទែន ព្រោះវាអាចជួយយើងស្វែងរកទូរសព្ទដែលបានបាត់ ហើយយើងអាចស្វែងរកទីតាំងទូរសព្ទរបស់យើងបានទៀតផង។ សូមបញ្ជាក់ផងដែរថា ទាល់តែទូរសព្ទដែលយើងបានបាត់នោះភ្ជាប់ជាមួយ Internet សិន មានន័យថាទាល់អ្នកដែលរើសបានទូរសព្ទយើងនោះបើកអ៊ិនធើណេតសិន ទើបយើងអាចចាប់យកទីតាំង និងផ្ញើសារ ឬតេទៅទូរសព្ទនោះបាន។ ហើយអ្នកអាចប្រើប្រាស់មុខងារ Find your phone តាមកុំព្យូទ័រក៏បាន តាម Browser លើទូរសព្ទដៃក៏បាន។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង