ប្រធានបទ “របៀបការពារខ្លួនលោកអ្នក និងទិន្នន័យរបស់លោកអ្នក នៅពេលប្រើគេហទំព័រ បណ្តាញទំនាក់ទំនងសង្គម”

ប្រធានបទ “របៀបការពារខ្លួនលោកអ្នក និងទិន្នន័យរបស់លោកអ្នក នៅពេលប្រើគេហទំព័រ បណ្តាញទំនាក់ទំនងសង្គម”

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត
ក្រោមប្រធានបទ “របៀបការពារខ្លួនលោកអ្នក និងទិន្នន័យរបស់លោកអ្នក នៅពេលប្រើគេហទំព័រ បណ្តាញទំនាក់ទំនងសង្គម”
អត្ថបទដោយ : ពៅ ភក្តី
#MJQE#AmericanInterconSchool

មុនពេលលោកអ្នកប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គមណាមួយ ការសំខាន់សម្រាប់លោកអ្នក គឺត្រូវយល់អំពីរបៀបដែលគេហទំព័រទាំងនោះធ្វើឱ្យលោកអ្នកប្រឈមនឹងហានិភ័យ ហើយបន្ទាប់មកចាត់ជំហានអនុវត្តដើម្បីការពារខ្លួនលោកអ្នក និងអ្នកដែលលោកអ្នកធ្វើការជាមួយ។ យើងមិនមែនលើកទឹកចិត្តឱ្យលោកអ្នកឈប់ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងស្រុងនោះទេ។ ប៉ុន្តែលោកអ្នកគួរចាត់វិធានការសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីឱ្យលោកអ្នកអាចប្រើបណ្តាញទាំងនោះបាន ដោយមិនធ្វើឱ្យខ្លួនឯង ឬអ្នកដទៃទៀតប្រឈមនឹងហានិភ័យមានដូចជា៖
• ត្រូវប្រាកដជានិច្ចថា លោកអ្នកប្រើពាក្យសម្ងាត់សុវត្ថិភាព ដើម្បីបើកចូលបណ្តាញទំនាក់ទំនង សង្គម។ ប្រសិនបើមាននរណាម្នាក់ផ្សេងទៀតចូលក្នុងគណនីរបស់លោកអ្នក ពួកគេកំពុងទទួលបានសិទ្ធិចូលមើលព័ត៌មានជាច្រើនអំពីលោកអ្នក និងអំពីអ្នកដទៃទៀតដែលលោកអ្នកកំពុងភ្ជាប់ទំនាក់ទំនងជាមួយតាមរយៈបណ្តាញសង្គមនោះ។ ត្រូវមានទម្លាប់ផ្លាស់ពាក្យសម្ងាត់របស់លោកអ្នកឱ្យបានទៀងទាត់។

• ត្រូវប្រាកដថា លោកអ្នកយល់អំពីមុខងារកំណត់ភាពឯកជន ដែលផ្តល់ជាស្វ័យប្រវត្តិដោយ គេហទំព័របណ្តាញទំនាក់ទំនងសង្គម និងយល់អំពីរបៀបផ្លាស់ប្តូរពួកវា។

• ត្រូវប្រយ័ត្ននៅពេលបើកចូលគណនីបណ្តាញសង្គមរបស់លោកអ្នក នៅក្នុងកន្លែងអ៊ីនធើណែតសាធារណៈ។ ត្រូវលុបចោលពាក្យសម្ងាត់ និងប្រវត្តិបើកទំព័រអ៊ីនធើណែតរបស់លោកអ្នក នៅពេលប្រើកម្មវិធីបើកអ៊ីនធើណែតនៅលើកុំព្យូទ័រសាធារណៈ។

• ចូរប្រើគេហទំព័របណ្តាញទំនាក់ទំនងសង្គមដោយប្រើ https:// ដើម្បីការពារឈ្មោះ អ្នកប្រើប្រាស់ពាក្យសម្ងាត់ និងព័ត៌មានផ្សេងទៀតដែលលោកអ្នកផ្សព្វផ្សាយទៅក្នុងគេហទំព័រនោះ។

• ត្រូវប្រយ័ត្នអំពីការដាក់ព័ត៌មានច្រើនពេកទៅក្នុងការធ្វើបច្ចុប្បន្នភាព ពីស្ថានភាពរបស់លោក អ្នក ទោះបីលោកអ្នកទុកចិត្តមនុស្សដែលមាននៅក្នុងបណ្តាញរបស់លោកអ្នកក៏ដោយ។

• បណ្តាញទំនាក់ទំនងសង្គមភាគច្រើន អនុញ្ញាតឱ្យលោកអ្នកបញ្ចូលព័ត៌មានជាមួយបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត។ ឧទាហរណ៍៖ លោកអ្នកអាចសរសេរព័ត៌មានថ្មីមួយចូលក្នុងគណនី Twitter របស់លោកអ្នក ហើយព័ត៌មាននោះត្រូវបានចែករំលែកដោយស្វ័យប្រវត្តិទៅក្នុងគណនី Facebook របស់លោកអ្នកផងដែរ។

• មិនត្រូវមានការផ្សព្វផ្សាយព័ត៌មានលម្អិតផ្ទាល់ខ្លួនថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត លេខទូរ សព្ទទំនាក់ទំនងផ្ទាល់ខ្លួន ទំនោរផ្លូវចិត្ត ការចែករំលែករូបថត ឬវីដេអូមិនគប្បីណាមួយតាមការលួងលោមរបស់គេនោះទ។

ដកស្រង់ចេញពី៖

គុណសម្បត្តិ និងហានិភ័យ នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា


https://km.wikipedia.org/wiki/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង