ប្រធានបទ “របកគំឃើញផ្នែកវេជ្ជសាស្ត្រថ្មីអាចជួយឱ្យមនុស្សដកដង្ហើមក្នុងទឹកនាពេលអនាគត បន្ទាប់ពីធ្វើតេស្តជោគជ័យលើកណ្តុរ”

ប្រធានបទ “របកគំឃើញផ្នែកវេជ្ជសាស្ត្រថ្មីអាចជួយឱ្យមនុស្សដកដង្ហើមក្នុងទឹកនាពេលអនាគត បន្ទាប់ពីធ្វើតេស្តជោគជ័យលើកណ្តុរ”

អត្ថបទព័ត៌មានស្តីពីរបកគំហើញ
ក្រោមប្រធានបទ “របកគំឃើញផ្នែកវេជ្ជសាស្ត្រថ្មីអាចជួយឱ្យមនុស្សដកដង្ហើមក្នុងទឹកនាពេលអនាគត បន្ទាប់ពីធ្វើតេស្តជោគជ័យលើកណ្តុរ”
អត្ថបទដោយ : ជា សម្បត្តិ
#MJQE#AmericanInterconSchool

របកគំហើញផ្នែកវេជ្ជសាស្ត្រ ដែលថ្មីៗនេះកំពុងធ្វើតេស្តលើសត្វ គឺប្រើប្រាស់នូវបច្ចេកវិជ្ជាដកដង្ហើមតាមអង្គធាតុរាវ។

អង្គការមូលនិធិស្រាវជ្រាវកម្រិតខ្ពស់របស់រុស្ស៊ី (Advanced Research Fund) បានធ្វើតេស្តប្រព័ន្ធបច្ចេកវិជ្ជានេះជោគជ័យទៅលើសត្វកណ្តុររួចមកហើយ ហើយឥឡូវកំពុងយកមកសាកល្បងលើឆ្កែវិញ ម្តង។ បច្ចេកវិជ្ជាដកដង្ហើមតាមអង្គធាតុរាវមានការពាក់ព័ន្ធនឹងការចាក់បំពេញសួតជាមួយនឹងអង្គធាតុរាវដែលពោរពេញដោយអុកស៊ីសែន ដែលបន្ទាប់មកអាចហូរចូលទៅតាមសរសៃឈាម។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺថា បច្ចេកវិជ្ជានេះគឺដូចគ្នាបេះដាក់ទៅនឹងប្រព័ន្ធមួយក្នុងភាពយន្តបែបវិទ្យាសាស្ត្ររឿង The Abyss ឆ្នាំ១៩៨៩ របស់លោក James Cameron។

លោក Vitaly Davydov អគ្គនាយករងអង្គការមូលនិធិស្រាវជ្រាវកម្រិតខ្ពស់បាននិយាយថា យើងបានធ្វើតេស្តលើរបស់មានជីវិតរួចហើយ យើងបានចាប់ផ្តើមជាមួយកណ្តុរ និងសត្វតូចៗជាច្រើនទៀត។ ឥឡូវ យើងកំពុងសាកល្បងលើសត្វធំៗ សត្វឆ្កែនឹងដើរតួជាអ្នកធ្វើតេស្តនេះ។

ឈុតហែលទឹកពិសេសមួយកំពុងត្រូវបានផលិតឡើងយ៉ាងពិសេសសម្រាប់មនុស្សដើម្បីប្រើប្រាស់បច្ចេកវិជ្ជា ដែលធ្វើឡើងក្នុងគោលបំណងសម្រាប់ឱ្យអ្នកបើកនាវាមុជទឹកប្រើប្រាស់ទុកបង្ការគ្រាមានអាសន្ន ដើម្បីឱ្យពួកគេអាចឡើងមកលើគោកដោយសុវត្ថិភាព៕

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង