ព្រឹត្តិការណ៍ធំៗក្នុងពិធីឆ្លងឆ្នាំថ្មី ឆ្នាំសកល2022 នាពេលខាងមុខនៅខេត្តសៀមរាប

ព្រឹត្តិការណ៍ធំៗក្នុងពិធីឆ្លងឆ្នាំថ្មី ឆ្នាំសកល2022 នាពេលខាងមុខនៅខេត្តសៀមរាប

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “ព្រឹត្តិការណ៍ធំៗក្នុងពិធីឆ្លងឆ្នាំថ្មី ឆ្នាំសកល2022 នាពេលខាងមុខនៅខេត្តសៀមរាប”
អត្ថបទដោយ : គិត សុភ័ក្រ្ត
#MJQE#AmericanInterconSchool

ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នៅខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយនៅលើទីតាំងសំខាន់ៗចំនួន២ផ្សេងៗគ្នាដែលសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តបានកាន់តែច្រើន។

ពិធីបុណ្យឆ្លងឆ្នាំសកល២០២១ ឈានចូលឆ្នាំ២០២២ខាងមុននេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅលើទីតាំងចំនួន២ផ្សេងៗគ្នា គឺនៅបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប និងនៅសហគមន៍ព្រៃឈើចង្រ្កានរយស្ថិតក្នុងស្រុកវ៉ារិន នៃខេត្តសៀមរាប។ នៅមុខសួនច្បារព្រះរាជដំណាក់ក្នុងក្រុងសៀមរាប នឹងរៀបចំឆាកតន្រ្តីក៏ដូចជាកម្មវិធីមួយចំនួនដើម្បីស្វាគមន៍ឆ្នាំថ្មី។ អាជ្ញាធរមូលដ្ឋានមានលទ្ធភាពក្នុងការរៀបចំឆ្លងឆ្នាំដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ដោយឡែកទីតាំងទីពីរបានត្រៀមរៀបចំនៅចង្រ្កានរយនៅស្រុកវ៉ារិន គឺនៅសហគមន៍ព្រៃឈើចង្ក្រានរយតែម្តង។ ការរៀបចំកម្មវិធីកម្សាន្តសប្បាយរបស់ខេត្តសៀមរាប ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរខេត្តសៀមរាប និងប្រតិបត្តិករទេសចរ បានត្រៀមខ្លួនជាស្រេចដើម្បីទទួលភ្ញៀវទេសចរឡើងវិញមកលេងកម្សាន្តប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព និងសប្បាយរីករាយ។ ការជ្រើសយកសហគមន៍ព្រៃឈើចង្រ្កានរយជាកន្លែងប្រារព្ធកម្មវិធីឆ្លងឆ្នាំ គឺដើម្បីផ្សារភ្ជាប់ទេសចរណ៍ជាមួយព្រៃឈើធម្មជាតិ និងសត្វព្រៃឱ្យអ្នកទេសចរបានទទួលអារម្មណ៍ប្លែក និងស្រស់ស្រាយជាមួយធម្មជាតិដ៏ស្រស់ត្រកាលនៅទីនោះ៕

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង