ប្រធានបទ “ផែនការនៃការរស់នៅប្រចាំថ្ងៃ”

ប្រធានបទ “ផែនការនៃការរស់នៅប្រចាំថ្ងៃ”

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទ “ផែនការនៃការរស់នៅប្រចាំថ្ងៃ”
អត្ថបទដោយ : ខាត់ សុធា
#MJQE#AmericanInterconSchool

ផែនការ គឺជាការរៀបចំទុកជាមុន វាហាក់បីដូចជាការគូសវាសនៃដំណើរអ្វីមួយពីមួយជំហាន ទៅមួយ ជំហាន។ ការរៀបចំផែនការអាចជួយឱ្យយើងធ្វើអ្វីមួយបានល្អប្រសើរជាងគ្មានផែនការ។ ឧទាហរណ៍ នៅពេលដែលយើងចង់មានដំណើរកម្សាន្ត ហើយយើងបានរៀបចំផែនការទុកមុន ដំណើរកម្សាន្តនោះនឹងប្រព្រិត្តទៅយ៉ាងល្អប្រសើរ តែផ្ទុយទៅវិញបើយើងមិនបានរៀបចំផែនការទេ នោះយើងអាចភ្លេចដូចជាសម្ភារៈផ្សេងៗ ហើយដំណើរកំសាន្តអាចជួបបញ្ហាផងក៍មាន។ តើយើងមានផែនការរស់នៅប្រចាំថ្ងៃ ឬប្រចាំខែដែរឬទេ? សម្រាប់ខ្ញុំវិញ ខ្ញុំតែងតែមានផែនការនៃការរស់នៅប្រចាំថ្ងៃ និងប្រចាំសប្តាហ៍ និងពេលខ្លះគឺអាចមានផែនការប្រចាំខែផងដែរ។ តើវាមានអត្ថប្រយោជន៍អ្វីខ្លះនៅពេលដែលអ្នកមានផែនការទាំងនោះ? ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការមានផែនការរស់នៅប្រចាំថ្ងៃ៖

1. ធ្វើឱ្យជីវិតយើងមានសណ្តាប់ធ្នាប់
2. ធ្វើឱ្យខ្លួនយើងមានវិន័យ
3. ជួយឱ្យយើងមានគោលបំណងច្បាស់លាស់
4. ជួយកាត់បន្ថយភាពមិនច្បាស់លាស់ ឬភាពមិនប្រាកដប្រជា
5. កាត់បន្ថយភាពចៃដន្យ ឬសកម្មភាពស្ទួនៗគ្នា
6. ជំរុញឱ្យមានការប្រើប្រាស់ពេលវេលាក្នុងការធ្វើអ្វីមួយយ៉ាងមានប្រសិទ្វភាព
7. ជួយឱ្យយើងមានជំនាញក្នុងការសម្រេចចិត្ត
8. ជំរុញឱ្យមានភាពច្នៃប្រឌិត
9. ជាកត្តាមួយជួយឱ្យយើងមានការទទួលខុសត្រូវលើការងារ និងការងារជាក្រុម
10. ជំរុញឱ្យមានការលើកទឹកចិត្ត និងការខិតខំប្រឹងប្រែង
11. ជួយកំណត់ស្តង់ដានៃការអនុវត្ត
12. ជំរុញឱ្យយើងមានភាពបត់បែនតាមស្ថានភាព

គ្មានផែនការណាដែលល្អឥតខ្ចោះនោះទេ ហើយក៍គ្មានផែនការណាដែលប្រាកដ១០០ភាគរយ ថានឹងកើតឡើងដូចយើងគ្រោងទុកនោះដែរ។ តែការរៀបចំផែនការ គឺពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនដូចបានរៀបរាប់ខាងលើ ហើយខ្ញុំជឿថាការរៀបចំផែនការនៃការរស់នៅប្រចាំថ្ងៃពិតជាធ្វើឱ្យជីវិតយើងប្រសើរជាងគ្មានផែនការ៕

អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖
 https://www.ringcentral.co.uk/gb/en/blog/planning-in-management/
 https://courses.lumenlearning.com/wm-principlesofmanagement/chapter/reading-pros-and-cons-of-planning/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង