ប្រធានបទ “ប្រវត្តិកុំព្យូទ័រ”

ប្រធានបទ “ប្រវត្តិកុំព្យូទ័រ”

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត
ក្រោមប្រធានបទ “ប្រវត្តិកុំព្យូទ័រ”
អត្ថបទដោយ : ឡេង សុខអេង
#MJQE #American Intercon School

ពេលបច្ចុប្បន្ននេះ កុំព្យូទ័របានដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រប់វិស័យ ក៏ដូចជាការបំពេញការងារប្រចាំថ្ងៃសុទ្ធតែត្រូការកុំព្យូទ័រជាចាំបាច់។ តើកុំព្យូទ័រជាអ្វី? កុំព្យូទ័រ គឺជាម៉ាស៊ីនគិត ឬគណិតម៉ាស៊ីន ដែអាចផ្លាស់ប្តូរព័ត៌មានបានយ៉ាងល្អ និងជាក់លាក់ជាទីបំផុតដោយយោងទៅតាមរូបមន្ត និងច្បាប់ត្រឹមត្រូវ។ កុំព្យូទ័រកាលពីមុនមានទំហំធំ និងមានបម្រើបម្រាស់បានតិច ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះកុំព្យូទ័របានក្លាយជាវត្ថុដ៏អស្ចារ្យ និងមានតម្លៃសម្រាប់មនុស្សទូទៅ។

ក្រោយសង្រ្គាមលោកលើកទី2 ក្នុងអំឡុងឆ្នាំ1946 កុំព្យូទ័រត្រូវបានគេហៅថា Electronic Numerical Integrator and Calculator ដែលវាត្រូវបានឆ្លងកាត់ជា5ដំណាក់កាលដូចខាងក្រោម៖

1. ជំនាន់ទី1 (1945-1955) អំពូលចង្កៀងអគ្គិសនីស្វ័យប្រវត្តិ (vacuum tubes) វាត្រូវបានបង្កើតដោយលោក Lee De Forest។ វាមានប្រហែលជាង18000អំពូល និងមានទំហំប្រហែលបន្ទប់តូចមួយ។ ប្រសិទ្ធិភាពវាស្ទើរតែ2% នៃកុំព្យូទ័របច្ចុប្បន្ន។

2. ជំនាន់ទី2 (1955-1965) បច្ចេកវិទ្យាផ្អែកលើត្រង់ស៊ីស្វ័រភ្ជាប់ជាមួយអង់ចងចាំ (RAM) និងអាចបង្កើតបាននូវជំនាញរបស់វាដោយកម្មវិធីកុំព្យូទ័រ (Computer Application) ត្រូវបានសរសេរក្នុងកម្រិតខ្ពស់។

3. ជំនាន់ទី3 (1965-1975) បច្ចេកវិទ្យាផ្អែកលើ Integrated Circuit ដែលមានទំហំតូចដាក់លើតុបាន Desktop ឬអាចយួរនឹងដៃបាន Laptop។

4. ជំនាន់ទី4 (1975-1989) ត្រូវបានគេពង្រីកប្រសិទ្ធភាពគ្រប់គ្រង និងការងាររបស់ម៉ាស៊ីនកុំព្យូទ័របញ្ចូលជាខ្នាតធំ និងខ្នាតតូចបំផុត ដែលអាចបញ្ចូលកិច្ចការស្មុគស្មាញនានាច្រើនទៅក្នុងប្រព័ន្ធតែមួយក្នុងកម្រិតខ្នាតតូចបំផុត។

5. ជំនាន់ទី5 (1989-បច្ចុប្បន្ន) បច្ចេកវិទ្យា VLSI (Very Large Scale Integration) ជាការរួមបញ្ចូលទិន្នន័យដែលមានទំហំរាប់លានត្រង់ស៊ីស្វ័រ (Transistor) និង Electronic Circuit ឱ្យក្លាយទៅជា Chip តែមួយ។

យើងឃើញថា កុំព្យូទ័រមានការអភិវឌ្ឍជាច្រើនជំនាន់ទើបបានជាកុំព្យូទ័រទំនើបដូចសព្វថ្ងៃ ហើយពេលបច្ចុប្បន្ននេះអ្នកធ្វើការទាំងអស់មានកុំព្យូទ័រប្រើបា្រស់ ព្រោះវាមានតម្លៃសមរម្យទៅតាមប្រភេទ និងមុខងាររបស់វា។ សរុបមកការបំពេញការងាររបស់យើងម្នាក់ៗត្រូវការកុំព្យូទ័រជាចាំបាច់បំផុតដែលមិនអាចខ្វះបាន។

ដកស្រង់ចេញពី៖ https://i-shareu.blogspot.com/2016/10/computer-history-i_29.html

No Comments

Sorry, the comment form is closed at this time.

Back to Top