ប្រធានបទ “ទង្វើគួរធ្វើ និងមិនគួរធ្វើចំពោះកុមារតូចអាយុពី០ ដល់៣ឆ្នាំ”

ប្រធានបទ “ទង្វើគួរធ្វើ និងមិនគួរធ្វើចំពោះកុមារតូចអាយុពី០ ដល់៣ឆ្នាំ”

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ទង្វើគួរធ្វើ និងមិនគួរធ្វើចំពោះកុមារតូចអាយុពី០ ដល់៣ឆ្នាំ”
អត្ថបទដោយ : ហ៊ាង បុប្ផារិទ្ធ
#MJQE#AmericanInterconSchool

កុមារតូចបង្ហាញអារម្មណ៍ដោយរបៀបណា?
• កុមារតូចឆាប់ខឹង និងតូចចិត្តនៅពេលគេចង់បានអ្វីតែមិនអាចនិយាយបាន។
• កុមារតូចមិនអាចបញ្ចប់សកម្មភាពរបស់គេបានទេព្រោះ៖
ក. គេមិនទាន់យល់អ្វីខុសអ្វីត្រូវ។
ខ. មិនទាន់មានសមត្ថភាពបញ្ជាខួរក្បាលឱ្យបញ្ឈប់សកម្មភាពដែលធ្វើខុស។
គ. មិនដឹង ឬមិនយល់ពីអារម្មណ៍ខ្លួនឯង។
• ពួកគេខឹងតែមិនមែនជាបំណងរបស់ពួកគេទេ។
• ពួកគេចូលចិត្តធ្វើអ្វីត្រាប់តាមមនុស្សធំ។

១. ទង្វើមិនគួរធ្វើលើកុមារតូច៖
• ការដាក់ទណ្ឌកម្ម ការស្រែក ការវាយដំ ការទះទារក មិនបានជួយឱ្យគេដឹងខុសត្រូវទេ ប៉ុន្តែវានឹងធ្វើឱ្យកុមារបានរៀនពីរបៀបប្រើហិង្សាទៅវិញ។
• បញ្ចៀសទារកពីការធ្វើអ្វីដែលមិនល្អ ហើយនាំពួកគេធ្វើអ្វីដែលល្អ និងមានហេតុផលត្រឹមត្រូវ។ ធ្វើបែបនេះកុមារនឹងមិនបានរៀនពីហេតុផលមិនល្អ និងល្អនោះទេ។
• ពួកគេមិនត្រូវការការបំភ័យ បន្លាច បំបាក់ស្មារតី សំឡុត គំរាមដោយពាក្យសំដី ឬហិង្សាលើរាងកាយឡើយ បើដូចនេះមែនពួកគេនឹងមិនក្លាហាន មានបញ្ហាផ្លូវចិត្ត មិនឆ្លាត និងរៀនយឺត ព្រមទាំងរៀនបានពីរបៀបប្រើហិង្សា។
• មិនគួរទុកកុមារតូចតែម្នាក់ឯង ឬកន្លែងដែលគ្មានសុវត្ថិភាពទេ។

 

២. ទង្វើគួរធ្វើលើកុមារតូច៖
• ផ្ដល់សុវត្ថិភាពរាងកាយ និងផ្លូវចិត្តដល់កុមារគ្រប់ពេល និយាយពាក្យទន់ភ្លន់ ម៉ឹងម៉ាត់ និងមានហេតុផល។
• នាំកុមារធ្វើអ្វីផ្សេងៗនៅពេលដែលគេចាប់ផ្តើមធ្វើអ្វីដែលខុស ឬមិនល្អ ព្រមទាំងប្រាប់ហេតុផលថាហេតុអ្វីមិនល្អ។
• កុមារតូចត្រូវការមនុស្សធំយល់ពីអារម្មណ៍ពួកគេ និងធ្វើជាគំរូល្អដល់ពួកគេ។
• សរសើរ និងថើបកូន ឬបង្ហាញក្ដីស្រឡាញ់ ឬលើកទឹកចិត្តនៅពេលកូនធ្វើអ្វីដែលល្អ។
• សូមទម្លាប់ប្រើភាពអត់ធ្មត់ ហើយនិយាយជាមួយកុមារពីហេតុផល ការធ្វើបែបនេះបង្រៀនកុមារឱ្យចេះដោះស្រាយបញ្ហា និងមានភាពអត់ធ្មត់។
• នៅពេលចង់ឱ្យគេធ្វើអ្វីមួយត្រូវនិយាយយឺតៗ ច្បាស់ៗទៅកាន់គាត់ ជួនកាលនាំគាត់ធ្វើជាមួយគ្នា។
• ត្រូវផ្ដល់ជម្រើសដើម្បីបណ្ដុះពីរបៀបគ្រប់គ្រងសកម្មភាព ពេលវេលា និងចំណង់ចំណូលចិត្តរបស់ពួកគេ។

ដកស្រង់ចេញពីគេហទំព័រ៖ https://koanchlaat.org/%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%9C%E1%9E%B7%E1%9E%9C%E1%9E%8C%E1%9F%92%E1%9E%8D%E1%9E%80%E1%9E%BB%E1%9E%98%E1%9E%B6%E1%9E%9A/%E1%9E%91%E1%9E%84%E1%9F%92%E1%9E%9C%E1%9E%BE%E1%9E%82%E1%9E%BD%E1%9E%9A%E1%9E%92%E1%9F%92%E1%9E%9C%E1%9E%BE%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%98%E1%9E%B7%E1%9E%93%E1%9E%82%E1%9E%BD%E1%9E%9A%E1%9E%92/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង