ប្រធានបទ “តើអ្នកគួររៀបចំការងារប្រចាំថ្ងៃរបស់អ្នកបែបណា?”

ប្រធានបទ “តើអ្នកគួររៀបចំការងារប្រចាំថ្ងៃរបស់អ្នកបែបណា?”

អត្ថបទព័ត៌មានស្តីពីការងារ និងអាជីព
ក្រោមប្រធានបទ “តើអ្នកគួររៀបចំការងារប្រចាំថ្ងៃរបស់អ្នកបែបណា?”
អត្ថបទដោយ : សួង ណារិន
#MJQE #AmericanInterconSchool

របៀបនៃការគិតការរៀបចំផែនការ និងការធ្វើការងារ គឺមានភាពខុសគ្នាទៅតាមបុគ្គលម្នាក់ៗ។ ប៉ុន្តែ តម្រូវការនៃការធ្វើផែនការសម្រាប់ការងារប្រចាំថ្ងៃតែងមានភាពជាសាកលមួយ ដែលពួកយើងរាល់គ្នាតែងមានភាពធ្វេសប្រហែស។ តួនាទីនៃការរៀបចំការងារប្រចាំថ្ងៃ គឺជាអ្វីដែលអ្នកមិនអាចប្រកែក ឬគេចវេះបាន។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពីការចេះរៀបចំផែនការសម្រាប់ការងារប្រចាំថ្ងៃរបស់អ្នកទុកជាមុន៖

១. ធ្វើការរៀបចំការងារប្រចាំថ្ងៃ
នេះគឺជាដំណាក់កាលដំបូង និងចំណុចសំខាន់បំផុតក្នុងការចាប់ផ្តើមដំណើរការរបស់ផែនការអ្នក។ នៅពេលដែលអ្នកបានដឹងពីគោលដៅនោះអ្នកនឹងបានស្ថិតនៅក្នុងស្ថានភាពដ៏ល្អប្រសើរក្នុងការកំណត់ផែនការ និងរៀបចំសកម្មភាពទាំងឡាយសម្រាប់ថ្ងៃពិសេសមួយ។ ការកម្រិតយកពេលវេលាច្បាស់លាស់សម្រាប់ធ្វើសកម្មភាពនីមួយៗអាចធ្វើឱ្យអ្នកប្រាកដថា អ្នកអាចធ្វើការគ្រប់គ្រងស្ត្រេស និងបំពេញរាល់កាតព្វកិច្ចនីមួយៗបានយ៉ាងមានប្រសិទ្ធិភាព។

២. បង្កើតបញ្ជីការងារដែលត្រូវបំពេញ
វិធីនេះត្រូវបានអនុវត្តសម្រាប់មនុស្សរាល់គ្នានៅលើពិភពលោក ដែលមានគម្រោងធ្វើការងាររបស់ពួកគេឱ្យមានប្រសិទ្ធភាពល្អ។ រាល់បញ្ជីសកម្មភាពទាំងនេះនឹងអាចជួយឱ្យអ្នកប្រាកដបានថា អ្នកអាចក្តោបក្តាប់រាល់កិច្ចការទាំងនោះបានដោយយកចិត្តទុកដាក់ និងធ្វើវាដោយមានប្រសិទ្ធភាព និងមានលទ្ធផលល្អ។ ការព្យាយាមចងចាំនៅក្នុងចិត្តវាអាច នឹងមិនអាចតែងតែធ្វើឱ្យអ្នករំឭកបានទាំងអស់នោះទេអ្នកអាចនឹងភ្លេចការងារមួយ ឬច្រើនជាងនេះ។ ដូច្នេះ ការសរសេរវាទុកនៅក្នុងកូនសៀវភៅអាចជួយកាតបន្ថយឱកាសនៃភាពថ្លោះធ្លោយទាំងនោះ ដែលអាចនឹងកើតមានបាន។

៣. តើនៅពេលណា និងកន្លែងណាដែលអ្នកគួរធ្វើការងារជាច្រើនរួមបញ្ចូលគ្នា
ការធ្វើការងារច្រើនបញ្ចូលគ្នា គឺជាការល្អមួយ ប៉ុន្តែប្រសិនបើអ្នកបញ្ចប់ដោយការធ្វើវាបែបនេះរាល់ពេលនោះអ្នកនឹងបាត់បង់នូវភាពចង់បន្តធ្វើអ្វីមួយឱ្យបានចប់សព្វគ្រប់ និងអ្វីដែលត្រូវធ្វើបន្ថែមទៀត។ វាគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗកំណត់ថា តើគួរធ្វើការសម្រេចចិត្តនៅពេលណា។ តែទោះជាយ៉ាងណាក៏ដោយការសម្រេចចិត្តដ៏ត្រឹមត្រូវ នឹងកើតមានទៅបានជាមួយនឹងការចេះរៀបចំផែនការប្រចាំថ្ងៃរបស់អ្នក។

៤. បង្កើតមានភាពរៀបរយនៅកន្លែងធ្វើការរបស់អ្នក
តុការិយាល័យ ឬកន្លែងធ្វើការដែលមានសណ្តាប់ធ្នាប់ល្អ គឺពិតជាអាចជួយឱ្យអ្នកមានការគិតបានល្អ និងមានប្រសិទ្ធភាព។ នៅពេលដែលអ្នកបានរៀបចំខ្លួនអ្នកឱ្យហ៊ុមព័ទ្ធទៅដោយមជ្ឈដ្ឋានការងារដែលល្អ និងមានអំណោយផលនោះវានឹងអាចជួយកាត់បន្ថយស្ត្រេស និងជួយឱ្យអ្នកបំពេញការងារបានលទ្ធផលល្អ។

៥. ធ្វើការប្រមូលផ្តុំគំនិត
ជាមួយនឹងការរៀបចំ និងកំណត់សកម្មភាពដែលត្រូវបំពេញនៅក្នុង បញ្ជីការងារការប្រមូលផ្តុំគំនិតជាមួយនឹងខ្លួនអ្នកនឹងជួយកំណត់នូវប្រភពត្រឹមត្រូវ និងពេលវេលាសម្រាប់បំពេញរាល់សកម្មភាពទាំងឡាយ។ ការដាក់ការងារនីមួយៗទៅក្នុងតម្រូវការនៃភាពជាក់ស្តែង និងពេលវេលាកំណត់ គឺពិតជាមានអត្ថប្រយោជន៍នៅក្នុងដំណាក់នៃការរៀបចំផែនការ។

៦. ធ្វើការរំឭកវាឡើងវិញ
ជាចុងក្រោយត្រូវពិនិត្យមើលដំណាក់កាលនីមួយៗនៃផែនការទាំងនោះឡើងវិញ។ វាអាចនឹងមានឧបសគ្គ ឬអាចនឹងបញ្ចប់ជាមួយនឹងការរៀបចំផែនការខុស។ តែទោះជាយ៉ាងណាក៏ដោយការវាតម្លៃ និងពិនិត្យវាជាប្រចាំនឹងអាចជួយធ្វើឱ្យជំនាញក្នុងការរៀបចំរបស់អ្នកបានល្អប្រសើរជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយឱ្យអ្នកប្រាកដថា ការងារនៅក្នុងថ្ងៃបន្ទាប់របស់អ្នក នឹងទទួលបានលទ្ធផលល្អ និងគ្មានស្ត្រេសបានឡើយ៕

ដកស្រង់ចេញពី៖ https://camhr.com/pages/articles/article.jsp?id=10003116

{“source_sid”:”0A578E24-7DE4-444F-8BC8-F233ECEE3C6E_1610557846025″,”subsource”:”done_button”,”uid”:”0A578E24-7DE4-444F-8BC8-F233ECEE3C6E_1610557846003″,”source”:”other”,”origin”:”gallery”}

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង