ប្រធានបទ “តើការអានសៀវភៅឱ្យកូនស្ដាប់ពេលនៅក្នុងផ្ទៃពិតជាល្អមែន ឬយ៉ាងណា?”

ប្រធានបទ “តើការអានសៀវភៅឱ្យកូនស្ដាប់ពេលនៅក្នុងផ្ទៃពិតជាល្អមែន ឬយ៉ាងណា?”

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “តើការអានសៀវភៅឱ្យកូនស្ដាប់ពេលនៅក្នុងផ្ទៃពិតជាល្អមែន ឬយ៉ាងណា?”
អត្ថបទដោយ : គុណ ភ័ក្រ្តា
#MJQE#AmericanInterconSchool

លោកអ្នកមួយចំនួនប្រហែលជាភ្ញាក់ផ្អើលនៅពេលដែលនិយាយដល់ការអាន ឬនិយាយជាមួយកូនតាំងពីនៅក្នុងពោះ ព្រោះតែយល់ថា កូនក្នុងផ្ទៃមិនទាន់ដឹងក្ដី និងមិនចេះស្ដាប់ភាសាទេ តើអានឱ្យស្ដាប់បានប្រយោជន៍អ្វី? ប៉ុន្តែអ្នកវិទ្យាសាស្ត្របានបង្ហាញថា ការអានដល់ទារកក្នុងផ្ទៃជួយអភិវឌ្ឍការរៀនភាសាដំបូងរបស់ទារក។ ចំពោះកុមារតូចៗការអានត្រូវបានបង្ហាញថា អាចជួយដល់ការអភិវឌ្ឍភាសា និងបង្កើនការស្គាល់ពាក្យ។ ការអានក៏អាចបង្កើតចំណងវិជ្ជមានរវាងឪពុកម្តាយ និងកូនផងដែរ។ វាអាចផ្តល់នូវអារម្មណ៍ល្អមុនពេលចូលគេង និងជំរុញឱ្យមានចំណាប់អារម្មណ៍ដំបូងក្នុងការរៀន។

មិនតែប៉ុណ្ណោះ ការនិយាយ ការច្រៀង ឬលេងភ្លេងទៅកាន់ទារកក្នុងផ្ទៃ គឺជាធម្មជាតិដើម្បីបង្កើនទំនាក់ទំនងរវាងឪពុកម្ដាយ និងកូនឱ្យកាន់តែស្និទ្ធស្នាលជាងមុន។ ការសិក្សាជាច្រើនបង្ហាញថា ការអានធ្វើឱ្យចង្វាក់បេះដូងរបស់ទារកធ្លាក់ចុះ។ ការចូលរួមក្នុងការអានក៏ជាមធ្យោបាយដ៏ល្អមួយសម្រាប់សមាជិកគ្រួសារផ្សេងទៀតដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទារកផងដែរ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ ការអានដល់ទារកក្នុងផ្ទៃគឺជួយបង្កើតមូលដ្ឋានគ្រឹះដ៏អស្ចារ្យមួយសម្រាប់ទំនាក់ទំនងដ៏រឹងមាំនាពេលអនាគត។
ការនិយាយ ការអាន និងការលេងតន្ត្រីជាច្រើនប្រភេទ អាចជួយជំរុញអារម្មណ៍របស់ទារក និងធ្វើឱ្យការអភិវឌ្ឍខួរក្បាលរបស់គេប្រសើរឡើង នេះបើយោងតាមវេជ្ជបណ្ឌិត Michael Roizen។

តើពេលណាដែលអ្នកគួរចាប់ផ្តើមអានដល់ទារកក្នុងផ្ទៃ?
នៅរយៈពេលប្រហែលប្រាំមួយខែ ទារកបានស្គាល់សំឡេងស្បូនស្គាល់ពីចង្វាក់បេះដូងរបស់ម្តាយ រហូតដល់សំឡេងរំលាយអាហារ។ ចាប់ពីសប្តាហ៍ទី២៥ទៅមុខ ការភ្ជាប់ទំនាក់ទំនង និងព័ត៌មានចម្បងរបស់ទារកទៅកាន់ពិភពខាងក្រៅមកក្នុងទម្រង់ជាសំឡេង។

តើសៀវភៅមួយណាដែលអ្នកគួរអាន?
សៀវភៅបុរាណ អាថ៌កំបាំង វិទ្យាសាស្ត្រ រឿងរ៉ាវស្នេហាដែលអ្នកចូលចិត្ត អ្វីក៏ដោយដែលអ្នកពេញចិត្ត និងមានអារម្មណ៍ស្រួលក្នុងការអានខ្លាំងៗ។ ប្រសិនបើអ្នកចង់បន្តអនុវត្តការអានជាមួយទារកថ្មីរបស់អ្នក សូមប្រើសៀវភៅទារក និងកុមារ។ ជាពិសេស សៀវភៅដែលមានលំនាំចង្វាក់ និងសាច់រឿងគួរឱ្យជក់ចិត្ត ដែលអាចផ្តល់នូវបទពិសោធន៍នៃការស្តាប់ដ៏ស្រទន់ដល់កុមារ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://sbm.news/articles/61a190f23836a9f3c88efa21

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង