ប្រធានបទ “តើការទទួលទានស្លឹកគ្រៃល្អយ៉ាងណាខ្លះចំពោះសុខភាព?”

ប្រធានបទ “តើការទទួលទានស្លឹកគ្រៃល្អយ៉ាងណាខ្លះចំពោះសុខភាព?”

អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ “តើការទទួលទានស្លឹកគ្រៃល្អយ៉ាងណាខ្លះចំពោះសុខភាព?”
អត្ថបទដោយ : សូ សារុំ
#MJQE #American Intercon School

ស្លឹកគ្រៃ គឺមិនត្រឹមតែជាគ្រឿងផ្សំបង្កើនរសជាតិអាហារ និងផ្ដល់ក្លិនឈ្ងុយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱសថបែបធម្ម-ជាតិប្រយុទ្ធប្រឆាំងព្យាបាលជំងឺជាច្រើនផងដែរ។

១. បង្កើនការផលិតទឹកដោះ
នេះក៏ព្រោះតែស្លឹកគ្រៃមានផ្ទុកលក្ខណៈសម្បត្តិ Galatctogogue ដែលជួយបង្កើនការផលិតទឹកដោះ។

២. ធ្វើឱ្យការរំលាយអាហារមានភាពប្រសើរឡើង
ស្លឹកគ្រៃ គឺជាជំនួយការដល់ល្អបំផុតមួយក្នុងដំណើរការនៃការរំលាយអាហារ។ ឥទ្ធិពលវិជ្ជមាននៃស្លឹកគ្រៃ គឺជួយ ក្នុងការព្យាបាលបញ្ហាទូទៅទាក់ទងនឹងការរំលាយអាហារដូចជាទល់លាមកពិបាករំលាយអាហារ ក្រហាយទ្រូង ហើមពោះ ក្អួត និងឈឺចាប់រមួលក្នុងពោះ។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ចូរព្យាយាមទទួលទានទឹកតែស្លឹកគ្រៃជាប្រចាំ តែស្លឹកគ្រៃមិនសម្រាប់កុមារទទួលទានឡើយ។

៣. លើកកម្ពស់អារម្មណ៍ល្អប្រសើរ
ស្លឹកគ្រៃ ក៏មានលក្ខណសម្បត្តិជួយរក្សាអារម្មណ៍ល្អប្រសើរផងដែរ ដោយបង្កើនការបញ្ចេញអ័រម៉ូនរីករាយ Serotonin។ ស្លឹកគ្រៃ ក៏ជាប្រភពនៃសារធាតុ Citronella ដែលមានឥទ្ធិពលសម្រួលអារម្មណ៍ និងរាងកាយផងដែរ។

៤. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល
ស្លឹកគ្រៃ មានផ្ទុកលក្ខណសម្បត្តិប្រឆាំងនឹងបរិមាណកូឡេស្តេរ៉ូល ដោយកាត់បន្ថយការស្រូបយកអត្រា នៃជាតិ
កូឡេស្តេរ៉ូលតាមរយៈពោះវៀន។ លើសពីនេះទៅទៀត ស្លឹកគ្រៃក៏ជួយក្នុងដំណើរការអុកស៊ីដង់ នៃកូឡេស្តេរ៉ូលមិនល្អក្នុងចរន្តឈាមផងដែរ ដូច្នេះវានឹងកាត់បន្ថយហានិភ័យ នៃបញ្ហាស្ទះសសៃឈាម។

៥. លក្ខណសម្បត្តិសម្អាត និងបន្សាបជាតិពុល
ការទទួលទានស្លឹកគ្រៃទៀងទាត់ជួយក្នុងការសម្អាត និងបន្សាបជាតិពុលចេញពីរាងកាយទាំងមូលតែម្ដង។ ស្លឹក គ្រៃជំរុញការឈឺនោម ឬមានឥទ្ធិពលធ្វើឱ្យនោមញឹកដែលល្អ ក្នុងការបញ្ចេញជាតិពុលផ្សេងៗ អាស៊ីតអ៊ុយរិក និងកូឡេស្តេរ៉ូលអាក្រក់ពីក្នុងចរន្តឈាម។ វាដើរតួនាទីយ៉ាងសំខាន់មួយផងដែរក្នុងការបង្កើនចរន្តឈាមរត់ឱ្យមានលក្ខណៈកាន់តែប្រសើរឡើង។

៦. ព្យាបាលជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ
ស្លឹកគ្រៃ មានលក្ខណសម្បត្តិប្រឆាំងបាក់តេរី និងមេរោគផ្សិត ហេតុនេះវានឹងជួយឱ្យរាងកាយបន្សាំខ្លួនទប់ទល់ទៅនឹងអាការៈក្អក ក្ដៅខ្លួន ផ្ដាសាយធម្មតា ឬជំងឺគ្រុនផ្ដាសាយ។ លើសពីនេះទៅទៀត ស្លឹកគ្រៃមានផ្ទុកសម្បូរទៅដោយវីតាមីន C ដូច្នេះវាក៏ជួយបង្កើនប្រព័ន្ធភាពស៊ាំឱ្យមានលក្ខណៈកាន់តែប្រសើរឡើង និងកាត់បន្ថយហានិភ័យនៃរោគឆ្លងផងដែរ។

៧. ប្រយុទ្ធប្រឆាំងជំងឺមហារីក
ស្លឹកគ្រៃ មានផ្ទុកនូវសមាសធាតុមួយហៅថា Citral Stimulates Apoptosis ដែលសម្លាប់កោសិកាមហារីកដោយមិនផ្ដល់ផលប៉ះពាល់ណាមួយលើកោសិកាសុខភាពល្អ។ មិនត្រឹមតែប៉ុណ្ណឹងទេ ស្លឹកគ្រៃក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ តាមរយៈការសម្លាប់រ៉ាឌីកាល់សេរី។

៨. ព្យាបាលជំងឺរលាកសន្លាក់
លក្ខណសម្បត្តិប្រឆាំងនឹងការរលាក ហើយបំបាត់ការឈឺចាប់ ស្លឹកគ្រៃធ្វើឱ្យវាក្លាយជាឱសថបែបធម្មជាតិដ៏ប្រសើរសម្រាប់អ្នកដែលជួបប្រទះបញ្ហាផ្សេងៗទាក់ទងជាមួយសន្លាក់ឆ្អឹង និងរលាកក្នុងសន្លាក់៕

ដកស្រង់ចេញពី : www.health.com.kh

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង