ប្រធានបទ “តួនាទីសំខាន់ៗរបស់សន្តិសុខនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង”

ប្រធានបទ “តួនាទីសំខាន់ៗរបស់សន្តិសុខនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង”

អត្ថបទព័ត៌មានស្តីពីការងារ និងអាជីវកម្ម
ក្រោមប្រធានបទ “តួនាទីសំខាន់ៗរបស់សន្តិសុខនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង”
អត្ថបទដោយ : តុង ភក្តិ
#MJQE #American Intercon School

ជាការពិតណាស់ សាលារៀនជាទីកន្លែងបណ្តុំនៃមនុស្សដែលមានវ័យខុសៗគ្នា ជាពិសេសនៅសាលាចំណេះទូទៅ ហើយយើងក៏ឃើញមានសាលាចំណេះទូទៅឯកជនជាច្រើនកំពុងមានវត្តមាននៅទីក្រុង និងទីប្រជុំជននានានៅក្នុងប្រទេសកម្ពុជា។ បញ្ហាមួយចំនួនដូចជា សិស្សគេចសាលា គ្រោះថ្នាក់ផ្សេងៗ ការឈ្លោះប្រកែកគ្នា ការប្រើអំពើហិង្សា និងការគំរាមគំហែង ពិតជាធ្លាប់កើតឡើងជារឿយៗនៅក្នុងសាលាចំណេះទូទៅមួយចំនួនរួចមកហើយ។ ហេតុការណ៍ទាំងនេះកើតឡើង គឺដោយសារតែសាលារៀនទាំងអស់នោះ មិនបានយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពរបស់សិស្សានុសិស្ស។

ដោយឡែក មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពរបស់សិស្សានុសិស្ស ដោយដាក់កម្លាំងសន្តិសុខនៅគោលដៅសំខាន់ៗ ដើម្បីទប់ស្កាត់ភាពអសុវត្ថិភាព ឬភាពអសកម្មណាមួយដែលកើតឡើងជាយថាហេតុ។ សន្តិសុខ មានតួនាទីសំខាន់ណាស់ក្នុងការផ្តល់សេវាកម្មសុវត្ថិភាពដល់សិស្សានុសិស្ស ដើម្បីឱ្យការបង្រៀន និងការរៀនប្រព្រឹត្តិទៅដោយរលូន និងទទួលបានភាពជោគជ័យ។

ក្រៅពីគ្រូបង្រៀនក្នុងថ្នាក់ ក្រុមប្រឹក្សាវិន័យ និងគណៈគ្រប់គ្រងសាលា សន្តិសុខក៏ជាបុគ្គលិកសំខាន់មួយរូប ដែលចូលរួមពង្រឹងការគោរពវិន័យរបស់សិស្សានុសិស្ស។ យើងឃើញថា សិស្សខិលខូចមួយចំនួនតូចតែងតែមិនចង់ ចូលរៀនដោយគេចសាលា ទៅប្រព្រឹត្តអំពើខុសឆ្គងផ្សេងៗនៅក្រៅសាលា។ ប៉ុន្តែ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ពួកសិស្សខិលខូចទាំងនោះមិនអាចធ្វើដូចនេះបានទេ ពីព្រោះយើងមានសន្តិសុខនៅយាមច្រកចេញចូលអគារយ៉ាងតឹងរឹង ដើម្បីធ្វើឱ្យប្រាដកថា មិនមានសិស្សណាម្នាក់អាចចេញក្រៅបានដោយគ្មានការអនុញ្ញតពីគណៈគ្រប់គ្រងសាលា។

សន្តិសុខនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីប អាមេរិកាំង សហការជាមួយផ្នែកកាមេរ៉ាសុវត្ថិភាព ដើម្បីត្រួតពិនិត្យ និងដើរល្បាតនៅតាមជាន់នៃអគារសិស្សានីមួយៗ ក្នុងគោលបំណងទប់ស្កាត់ គ្រោះថ្នាក់ផ្សេងៗ ការឈ្លោះប្រកែកគ្នា ការប្រើអំពើហឹង្សា ការគំរាមគំហែង។ ល។ ការធ្វើអន្តរាគមន៍ទាន់ពេលវេលាក្នុងបញ្ហាខាងលើពិតជាមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសការប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស។

សន្តិសុខរបស់សាលា បានយកចិត្តទុកដាក់ជាចម្បងលើសុវត្ថិភាពអគ្គិភ័យ។ ពួកគាត់តែងត្រួតពិនិត្យ និងធ្វើតេស្ត យ៉ាងទៀងទាត់នូវប្រព័ន្ធសុវត្ថិភាពអគ្គិភ័យដែលមានដូចជា បំពង់ពន្លត់អគ្គិភ័យ ទុយោពន្លត់អគ្គិភ័យ និងប្រព័ន្ធចាប់ផ្សែង (Smoke Alarm) ជាដើម។ ពួកគាត់ត្រូវបានបណ្តុះបណ្តាលរបៀបប្រើប្រាស់ឧបករណ៍ខាងលើ ដោយអ្នកជំនាញមកពីក្នុង និងក្រៅស្ថាប័ន។ អគ្គិភ័យអាចកើតឡើងជាយថាហេតុ ហើយបើសិនជា មិនមានការទប់ស្កាត់ភ្លាមៗទេនោះ វានឹងបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ និងអាចបាត់បង់អាយុជិវិតមនុស្សថែមទៀតផង។

បន្ថែមពីលើសុវត្ថិភាពក្នុងអគារ សន្តិសុខនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពក្រៅអគារផងដែរ។ ពួកគាត់សង្កេតមើលយ៉ាង ម៉ត់ចត់លើជនដែលគួរឱ្យសង្ស័យដែលអាចធ្វើសកម្មភាពវាយប្រហារ លួច ឆក់ ឬប្លន់មកលើសិស្សានុសិស្ស របស់យើងនៅជុំវិញបរិវេណសាលា។ មួយវិញទៀត នៅពេលដែលសិស្សានុសសិ្សឆ្លងផ្លូវ សន្តិសុខយើង តែងតែជួយចម្លងផ្លូវ ពួកគាត់ដោយប្រុងប្រយ័ត្ន ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក ថ្នាក់ដឹកនាំសាលា និងការបំពេញការងារប្រកបដោយការយកចិត្តទុកដាក់របស់សន្តិសុខ សិស្សានុសិស្សនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ពិតជាទទួលបានសេវាកម្មសុវត្ថិភាពប្រកបដោយភាពកក់ក្តៅ និងធ្វើឱ្យការសិក្សារបស់ពួកគេ ទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង