ប្រធានបទ “ជួយសង្គ្រោះវិស័យអប់រំឯកជន”

ប្រធានបទ “ជួយសង្គ្រោះវិស័យអប់រំឯកជន”

អត្ថបទព័ត៌មានស្តីពីការអប់រំ៖
ក្រោមប្រធានបទ “ជួយសង្គ្រោះវិស័យអប់រំឯកជន”
អត្ថបទដោយ : ឌិន ពិចារ
#MJQE #American Intercon School

អនាគតនៃប្រទេសកម្ពុជា ពឹងផ្អែកលើគុណភាពនៃការអប់រំ។ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ថា “សាលាឯកជន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រសួងអប់រំក្នុងការកែលម្អគុណភាពអប់រំ នៅគ្រប់កម្រិត”។

វិស័យអប់រំឯកជន មិនត្រឹមតែជួយសេដ្ឋកិច្ចជាតិតាមរយៈប្រាក់ចំណូលពន្ធ និងបង្កើតការងារក្នុងស្រុកប៉ុណ្ណោះទេ ការវិនិយោគក្នុង វិស័យអប់រំថែមទាំងបានជួយបង្កើតធនធានសំខាន់បំផុត គឺធនធានមនុស្ស។

ការវិនិយោគលើវិស័យអប់រំ គឺជាផ្លូវត្រូវមួយដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពឹងផ្អែកទៅលើការ អភិវឌ្ឍធនធានមនុស្សប្រកប ដោយគុណភាពតាមរយៈការអប់រំដែលមានគុណភាព។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីសុខភាពថា “ការវិនិយោគលើវិស័យអប់រំចូលរួមកសាងធនធានមនុស្ស ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយការវិនិយោគអាចរកប្រាក់ចំណូលបានល្មមផ្គត់ផ្គង់ បណ្តុះបណ្តាល និងផ្តល់អត្ថប្រយោជន៍បន្ថែមដល់បុគ្គលិកសិក្សា និងលោកគ្រូ អ្នកគ្រូ។

វិនិយោគិននៅក្នុងវិស័យនេះយល់ថា ការអប់រំប្រកបដោយគុណភាពគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍជាតិ។ ពួកគេបានព្យាយាមកសាងអនាគតសម្រាប់ប្រទេសមួយនេះ។ ពួកគេបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីលើកកម្ពស់គុណភាពអប់រំពង្រឹងវិន័យ និងបរិយាកាសសមស្របសម្រាប់ការសិក្សា។ ទោះបីជាវិស័យមួយនេះ បានផ្តល់អត្ថប្រយោជន៍សម្បើមដល់ប្រទេសយ៉ាងណាក៏ដោយ តែចំណូលពីវិស័យនេះហាក់ដូចជាមិនជាទីគាប់ចិត្ត។

លោក ជា សុខឃាង បានសង្កត់ធ្ងន់ថា៖ «ការវិនិយោគលើវិស័យអប់រំ មានហានិភ័យតិចបើធៀបនឹងវិស័យអចលនទ្រព្យ ប៉ុន្តែប្រាក់ចំណូលក៏តិចជាងដែរ» ហើយក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ-19 ស្ថានការណ៍កាន់តែពិបាកថែមទៀតចំពោះសាលារៀនឯកជនទាំងអស់ ដោយសារតែការបើក និងបិទចុះឡើងជាច្រើនដង ដែលធ្វើឱ្យឪពុកម្តាយមានការរារែកក្នុងការចុះឈ្មោះឱ្យកូនៗរបស់ពួកគេចូលរៀនសម្រាប់ឆមាសថ្មី។ ប៉ុន្តែ សាលារៀនឯកជននៅតែបន្តរកវិធី ដើម្បីអប់រំសិស្សតាមប្រព័ន្ធអនឡាញ ដើម្បីជួយសិស្សទាំងអស់ឱ្យបន្តរក្សាទំនាក់ទំនងជាមួយគ្រូ និងមិត្តរួមថ្នាក់បាន ដោយបោះបង់ចោលទម្លាប់អាក្រក់ ដែលបណ្តាលមកពីការស្នាក់នៅផ្ទះ ដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេ។ បុគ្គលិកពេទ្យ និងអាជ្ញាធរ បានខិតខំយ៉ាងខ្លាំង ដើម្បីបញ្ចប់ការរីករាលដាលនេះ តែលោកគ្រូ អ្នកគ្រូក៏បានខិតខំយ៉ាងខ្លាំងដូចបុគ្គលិកពេទ្យ និងអាជ្ញាធរដែរក្នុងការជួយបណ្តុះបណ្តាលសិស្សឱ្យរៀនទាន់នៅពេលត្រលប់មកថ្នាក់វិញបន្ទាប់ពីការរាតត្បាត។

ការអប់រំឯកជន គឺជាផ្នែកមួយនៃការអប់រំជាតិ ដើម្បីអភិវឌ្ឍធនធានមនុស្ស ដែលជាសមាសធាតុដែលមានសារៈសំខាន់បំផុតបានសម្រាប់អនាគតនៃប្រទេសកម្ពុជា។

ដកស្រង់ចេញពី៖
– វិស័យឯកជនចូលរួមផ្តល់ឱកាស ឱ្យសិស្សនៅកម្រិតមធ្យមសិក្សាទទួលបានការសិក្សានៅបរទេស
– គន្លឹះកសាងកេរ្តិ៍ឈ្មោះ និងសក្តានុពលរបស់ស្ថាប័នអប់រំ ពីលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
– ប៊ុនធី, 2012

No Comments

Sorry, the comment form is closed at this time.

Back to Top