ប្រធានបទ “គុណសម្បត្តិ និងអត្ថប្រយោជន៍នៃការហាត់ការ”

ប្រធានបទ “គុណសម្បត្តិ និងអត្ថប្រយោជន៍នៃការហាត់ការ”

អត្ថបទព័ត៌មានស្តីពីការងារ និងអាជីព
ក្រោមប្រធានបទ “គុណសម្បត្តិ និងអត្ថប្រយោជន៍នៃការហាត់ការ”
អត្ថបទដោយ : វង្ស សុភ័ក្រ
#MJQE #American Intercon School

ការហាត់ការ គឺជាមធ្យោបាយមួយដ៏ល្អ ដើម្បីទទួលបានបទពិសោធន៍ការងារជាក់ស្តែងក្នុងនាមជាសិស្ស និស្សិតដែលកំពុងសិក្សា និងបញ្ចប់ការសិក្សា ដើម្បីឆ្ពោះទៅរកអាជីពការងារដ៏ត្រចះត្រចង់នាពេលអនាគត។ ខាងក្រោមនេះជាចំណុចមួយចំនួនស្តីពីគុណសម្បត្តិ និងអត្ថប្រយោជន៍នៃការហាត់ការ ដែលអ្នកគួរតែយល់ដឹង៖

បទពិសោធន៍ និងការប្រឡូកផ្ទាល់ជាមួយនឹងជីវិតពិត
ការហាត់ការ ផ្តល់ឱ្យសិស្ស និស្សិតនូវឱកាសដើម្បីយកទ្រឹស្តី និងអ្វីដែលពួកគាត់កំពុងសិក្សាដាក់ចេញជាសកម្មភាព ដោយអ្នកហាត់ការនឹងទទួលបានបទពិសោធន៍ជាមួយនឹងការអនុវត្តការងារជាក់ស្តែង។ ការសិក្សា គឺជារឿងមួយ ប៉ុន្តែការយកជំនាញទាំងនោះទៅប្រើប្រាស់ និងអនុវត្តនៅកន្លែងការងារជាក់ស្តែង គឺជាវិធីដ៏ល្អមួយ ដើម្បីឱ្យនិស្សិតអាចស្វែងយល់ពីអាជីពការងារ និងជំនាញឯកទេសផ្សេងៗ ដែលត្រូវនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។

វិជ្ជាជីវៈ
បន្ថែមលើការរៀនជំនាញឯកទេសផ្សេងៗនៅលើវិស័យណាមួយនោះ សិស្ស និស្សិតក៏ទទួលបានជំនាញទន់ជាច្រើនពីការហាត់ការផងដែរ ជំនាញទាំងនោះដូចជា ទំនាក់ទំនង ភាពទៀងទាត់ ការគ្រប់គ្រងលើពេលវេលា ការធ្វើការងារជាក្រុម ការដោះស្រាយបញ្ហា និងការបង្កើថ្មី ឬច្នៃប្រឌិត។ ល។ ដោយជួយឱ្យអ្នកហាត់ការត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីឈានជើងចូលវិស័យការងារនៅពេលបញ្ចប់ការសិក្សា។

កសាងបណ្តាញអាជីពការងារ
ការហាត់ការ ផ្តល់ប្រយោជន៍ជាច្រើនដល់អ្នកនៅក្នុងវិស័យការងារ ហើយវាក៏កសាងបណ្តាញទំនាក់ទំនងអាជីពការងាររបស់អ្នកផងដែរ។ អ្នកជំនាញដែលអ្នកជួបប្រទះក្នុងអំឡុងពេលហាត់ការ អាចជាមិត្តរួមការងារនាពេលអនាគ ឬជាបណ្តាញទំនាក់ទំនងសម្រាប់ការងារដំបូងរបស់អ្នក។

កសាងទំនុកចិត្ត
ការហាត់ការ ជួយសិស្ស និស្សិតឱ្យរៀនអំពីបរិយាកាសការងារ ប៉ុន្តែវាក៏ជួយសិស្ស និស្សិតឱ្យរៀនអំពីខ្លួនឯងផងដែរ។ ពួកគេនឹងកាន់តែច្បាស់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង។

ការទទួលបានលិខិតបញ្ជាក់
តាមរយៈការបញ្ចប់ការហាត់ការដោយជោគជ័យ សិស្ស និស្សិតអាចទទួលបានលិខិតបញ្ជាក់ និងអនុសាសន៍វិជ្ជមានពីស្ថាប័ន ឬក្រុមហ៊ុនដែលនិស្សិតបានហាត់ការ ដែលលិខិតបញ្ជាក់ទាំងនោះអាចត្រូវបានយកទៅប្រើសម្រាប់ការដាក់ពាក្យបម្រើការងារ ដាក់ពាក្យចូលរៀននៅមហាវិទ្យាល័យ និងការដាក់ពាក្យស្នើសុំអាហារូបករណ៍នាពេលខាងមុខ។ ស្ថាប័ន ក្រុមហ៊ុន និងការងារភាគច្រើន ដែលអ្នកដាក់ពាក្យបម្រើការងារពេលបញ្ចប់ការសិក្សា គឺត្រូវការបុគ្គលិកដែលមានពិសោធន៍ការងារខ្លះៗជាអាទិភាព។

នៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏មានផ្តល់ឱកាសឱ្យសិស្ស និស្សិតទទួលបានឱកាសហាត់ការផងដែរ ដោយក្រៅពីទទួលបានអត្ថប្រយោជន៍ដូចបានជម្រាបជូនខាងលើ អ្នកហាត់ការក៏ទទួលបានអត្ថប្រយោជន៍បន្ថែមដូចជា ប្រាក់លើកទឹកចិត្ត ធានារ៉ាប់រងគ្រោះថ្នាក់២៤/២៤ម៉ោង ទូទាំងសaកលលោក និងធានារ៉ាប់រងសុខភាព ព្រមទាំងមានឱកាសក្លាយជាបុគ្គលិករបស់ក្រុមហ៊ុន។ ល។ សម្រាប់សិស្ស និស្សិត ដែលមានចំណាប់អារម្មណ៍ការហាត់ការនៅក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន អាចស្វែងរកព័ត៌មានបន្ថែមតាមរយៈមជ្ឈមណ្ឌលរៀបចំផែនការងារ និងអាជីព តាមរយៈទំព័រហ្វេសប៊ុក Career Planning and Placement Center

គេហទំព័រ www.mjqeuducation.edu.kh, www.mjqjobs.com, ទូរសព្ទ: (៨៥៥) ១២ ៧៩៧ ៩៣៩។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង