ប្រធានបទ “គន្លឹះ១០យ៉ាង ដើម្បីរៀនយកនិទ្ទេស A”

ប្រធានបទ “គន្លឹះ១០យ៉ាង ដើម្បីរៀនយកនិទ្ទេស A”

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “គន្លឹះ១០យ៉ាង ដើម្បីរៀនយកនិទ្ទេស A”
អត្ថបទដោយ : សៀង ម៉េងលី
#MJQE#AmericanInterconSchool

និទ្ទេស A គឺជាកម្លាំងចិត្តសម្រាប់អ្នកសិក្សា និងសមាជិកគ្រួសារ ប៉ុន្តែមុននឹងប្រឡងបាននិទ្ទេស A មិនមែនជាការងារស្រួលប៉ុន្មានទេ។ បើចង់រៀនយកនិទ្ទេសល្អ គេមិនគួរមើលរំលងចំណុច១០យ៉ាងខាងក្រោមនេះឡើយ៖

១. មករៀនទៀងទាត់ : អ្នកសិក្សាគួរចេះស្តាយម៉ោងរៀន ត្រូវហ៊ានលះបង់ការសប្បាយផ្សេងៗ និងទម្លាប់ខ្លួន ស្រឡាញ់ការសិក្សាជាងអ្វីផ្សេងទៀត។

២. កុំទុកកិច្ចការចោល : ពេលគ្រូដាក់កិច្ចការឱ្យកុំទម្លាប់ពន្យារពេល ត្រូវធ្វើឱ្យហើយ បើការងារលំបាកគឺត្រូវធ្វើបន្តិចម្តងៗ រៀនឱ្យបានមុនគ្រូរួចបង្កើតសំណួរដើម្បីសួរខ្លូនឯង បើឆ្លើយមិនរួចទុកសួរគ្រូ។

៣. ក្លាហាន : ហ៊ានសួរ ហ៊ានឆ្លើយ ហ៊ានដោះស្រាយ ធ្វើដូច្នេះទើបគ្រូ មិត្តភក្ដិឆាប់ស្គាល់មុខ ហើយចាប់អារម្មណ៍មកលើយើង។

៤. គ្រូប្រាប់ឱ្យធ្វើកិច្ចការ : ការងារដើម្បីយកពិន្ទុបន្ថែមសូមកុំខ្ជិល ព្រោះអ្នកនឹងបានចំណេះដឹងបន្ថែម ហើយគ្រូក៏សប្បាយចិត្តផងដែរ។

៥. កត់ត្រា : កុំរំពឹងខួរក្បាល ត្រូវមានប៊ិក មានសៀវភៅ ដើម្បីកត់ត្រាចំណាំ និងធ្វើផែនការប្រចាំថ្ងៃជាប្រចាំ។

៦. សេពគប់អ្នករៀន : ពីព្រោះ យើងមានឱកាសរៀនពីគេបានបន្ថែម។ សួរគេបើមិនចេះ កុំខ្លាចគេថាអន់ និងជួយចែក
រំលែកនូវចំណេះដឹងដែលខ្លួនមានដល់អ្នកដទៃ។

៧. ផ្ចិតផ្ចង់កិច្ចការ : ដោយធ្វើការឱ្យអស់សមត្ថភាព កុំធ្វើឱ្យរួចតែពីដៃ និងពិនិត្យឡើងវិញជារឿយៗមុននឹងប្រគល់ ជូនគ្រូ។ ត្រូវចាំថាគ្រូដឹងពីការខិតខំប្រឹងប្រែងរបស់អ្នកតាមរយៈកិច្ចការរបស់អ្នក។

៨. យល់បំណងគ្រូ : តាមរយៈសួររៀមច្បងពីការអធ្យាស្រ័យរបស់គ្រូ វានឹងជួយអ្នកឱ្យធ្វើការងារបានល្អ។

៩. ត្រូវមានភាពជឿជាក់ : មានក្តីសង្ឃឹមលើការប្រឹងប្រែង អ្នកពិតជាអាចទៅរួច ឱ្យតែអ្នកប្រឹងប្រែង បើគេធ្វើបាន អ្នកក៏អាចធ្វើបាន។

១០. កំណត់គោលដៅ ដោយត្រូវតាំងចិត្តយកនិទ្ទេសA ឱ្យបាន៕

ដកស្រង់ចេញពី៖
– https://thmeythmey.com/?page=detail&id=42731
– សៀវភៅរៀនដើម្បីបាននិទ្ទេស A បោះពុម្ពផ្សាយឆ្នាំ ២០១៧

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង