ប្រធានបទ “គណនេយ្យករ និងក្រមសីលធម៌”

ប្រធានបទ “គណនេយ្យករ និងក្រមសីលធម៌”

អត្ថបទព័ត៌មានស្តីពីការងារ និងអាជីព
ក្រោមប្រធានបទ “គណនេយ្យករ និងក្រមសីលធម៌”
អត្ថបទដោយ : លឹម ដានី
#MJQE #American Intercon School

ជាការពិតណាស់ គណនេយ្យករគឺជាក្រុមមនុស្សមួយក្រុមដែលមានសារៈសំខាន់បំផុត និងមិនអាចខ្វះបាននៅក្នុងអង្គភាពអាជីវកម្ម ក្នុងការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុទូទៅ និងបង្កើតរបាយការណ៍ហិរញ្ញវត្ថុសង្ខេបរបស់អាជីវកម្មទាំងមូល។

តើគណនេយ្យករគឺជានរណា ហើយពួកគាត់មានតួនាទីអ្វីខ្លះនៅក្នុងអង្គភាពអាជីវកម្ម? ខាងក្រោមនេះ ជាព័ត៌មានសង្ខេបមួយចំនួននៃគណនេយ្យករ។ គណនេយ្យករ គឺជាអ្នកប្រកបវិជ្ជាជីវៈសេរី ដែលមិនជាប់ពាក់ព័ន្ធនឹងកិច្ចសន្យាការងារ

 

ជាមួយអង្គភាពដែលខ្លួនអនុវត្តភារកិច្ចក្នុងកិច្ចការ៖
– កាន់បញ្ជីគណនេយ្យ។
– ប្រមូលផ្តុំបញ្ជីគណនេយ្យ។
– បើកបញ្ជីគណនេយ្យ និងបិទបញ្ជី។
– ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ បញ្ជីគណនេយ្យ។
– ធ្វើនិយ័តកម្មបញ្ជីគណនេយ្យ។
– វាយតម្លៃ និងបញ្ចូលគ្នានូវបញ្ជីគណនេយ្យសហគ្រាស និងអង្គភាពនានា។
– រៀបចំនូវរាល់វិធានគណនេយ្យ និងវិភាគតាមនីតិវិធីបច្ចេកទេសគណនេយ្យនូវរបាយការណ៍ហិរញ្ញវត្ថុ និងស្ថានភាពប្រតិបត្តិការរបស់ក្រុមហ៊ុន ស្របទៅតាមទិដ្ឋភាពទាំងឡាយក្នុងវិស័យសេដ្ឋកិច្ច គតិយុត្តិ និងហិរញ្ញវត្ថុ។
– រាយការណ៍ជាលាយលក្ខណ៍អក្សរពីការងាររបស់ខ្លួន ដោយមានចែងនូវសេចក្តីសង្កេត សេចក្តី សន្និដ្ឋាន និងសំណូមពរ។

ក្រមសីលធម៌របស់អ្នកគណនេយ្យករ ទទួលខុសត្រូវបំពេញតួនាទីរបស់ខ្លួនក្នុងផលប្រយោជន៍សាធារណៈ មានភាពសុចរិត ភាពទៀងត្រង់មិនលម្អៀង សមត្ថភាព និងការយកចិត្តទុកដាក់ខាងវិជ្ជាជីវៈ រក្សាការសម្ងាត់ និងចរិយាមារយាទក្នុងវិជ្ជាជីវៈ៕

ដកស្រង់ចេញពី :គេហទំព័រ bakc.org.kh

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង