ប្រធានបទ “ការរស់នៅដែលផ្តល់សុខភាពល្អចំពោះស្រ្តីអាយុចាប់ពី៣០ឆ្នាំឡើង”

ប្រធានបទ “ការរស់នៅដែលផ្តល់សុខភាពល្អចំពោះស្រ្តីអាយុចាប់ពី៣០ឆ្នាំឡើង”

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទ “ការរស់នៅដែលផ្តល់សុខភាពល្អចំពោះស្រ្តីអាយុចាប់ពី៣០ឆ្នាំឡើង”
អត្ថបទដោយ : ហ៊ាង បុប្ផារិទ្ធ
#MJQE #American Intercon School

ប្រសិនបើអ្នកជាស្រ្តី ហើយកំពុងតែឆ្ងល់ថា តើគួរធ្វើដូចម្តេចដើម្បីឱ្យមានសុខភាពល្អ?
ខាងក្រោមនេះ គឺជារបៀបរស់នៅដែលផ្តល់នូវសុខភាពល្អ ដែលស្រ្តីគ្រប់គ្នាគួរតែធ្វើនៅពេលដែលដឹងខ្លួនថា ឈានដល់អាយុ៣០ឆ្នាំហើយ។

១. ជ្រើសរើសការហាត់ប្រាណណាមួយដែលអ្នកចូលចិត្ត
ប្រសិនបើអ្នកមិនអាចហាត់ប្រាណបានទៀងទាត់ ឬមានទម្លាប់ហាត់ប្រាណក្នុងរយៈពេលប៉ុន្មានឆ្នាំមុនទេ គួរតែដល់ពេលហើយសម្រាប់អ្នកដែលឈានដល់អាយុ៣០ឆ្នាំ ទៅ៤០ឆ្នាំ។ សាច់ដុំនឹងចាប់ផ្តើមថយចុះ ហើយរាងកាយក៏ឈប់ធ្វើការល្អដូចកាលពីអ្នកមានអាយុ២០ឆ្នាំដែរ។ ក្រោយពេលដែលអ្នកមានអាយុ៣៥ឆ្នាំ កំហាប់ឆ្អឹងរបស់ស្រ្តីក៏ចាប់ផ្តើមថយចុះ ហើយប្រឈមនឹងជំងឺពុកឆ្អឹងដែរ។ ការមានទម្លាប់ធ្វើសកម្មភាពរាងកាយជាប់ ជួយឱ្យអ្នកមានរាងស្អាត ទ្រទ្រង់ដល់សុខភាពឆ្អឹង បង្កើនសុខភាពបេះដូង និងសុខភាពទាំងមូល។ ចូរព្យាយាមហាត់ប្រាណកម្រិតមធ្យមរយៈពេល១៥០នាទីក្នុង១សប្តាហ៍។

២. បរិភោគអាហារមានតុល្យភាព
ចូរបញ្ចូលបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិក្នុងរបបអាហារឱ្យបានច្រើន។ ដោយសារតែវាសម្បូរដោយជាតិសរសៃ ប្រូតេអ៊ីន និងជីវជាតិសំខាន់ៗដែលរាងកាយត្រូវការដើម្បីសុខភាព។ តាមពិតទៅ ការស្រាវជ្រាវជាច្រើនបានរកឃើញថា អាយុ៣២ឆ្នាំគឺជាពេលវេលាដ៏ល្អបំផុត ដែលស្រ្តីគួរចាប់ផ្តើមជ្រើសរើសរបបអាហារ ការបរិភោគអាហារដែលផ្តល់នូវសុខភាពល្អ។ ចូរចៀសវាងនូវការបន្ថែមជាតិផ្អែមដែលមិនចាំបាច់ ព្រោះអាចបង្កើននូវជំងឺរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺធាត់ជ្រុល និងជំងឺបេះដូង ជាដើម។

៣. ជ្រើសរើសខ្លាញ់ផ្តល់សុខភាព
ចូរជំនួសខ្លាញ់ Saturated Fat មកប្រើប្រាស់ខ្លាញ់ Unsaturated Fat ពីប្រេងអូលីវ ប្រេងផ្លែប៊ឺរ ត្រីសម្បូរខ្លាញ់ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើជាដើម។ ដើម្បីកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង និងការឆាប់ស្លាប់។ ការជ្រើសរើសខ្លាញ់ផ្តល់សុខភាព ក៏អាចជួយបន្ថយ Cholesterol អាក្រក់ និងបង្កើនការសម្រកទម្ងន់ផងដែរ។

៤. បរិភោគទឹកឱ្យបានគ្រប់គ្រាន់
ការបរិភោគទឹកគ្រប់គ្រាន់ នឹងជួយដល់ការសម្រកទម្ងន់បង្កើនការរំលាយអាហារផងដែរ។

ដកស្រង់ចេញពី : https://www.facebook.com/health.com.kh/posts/3721455364556013

No Comments

Sorry, the comment form is closed at this time.

Back to Top