ប្រធានបទ “ការធ្វើដំណើរទៅកម្សាន្តនៅរមណីយដ្ឋានបណ្តុំចម្លាក់ដី ក្រោយពីលែងមានការឆ្លងជំងឺកូវីដ- ១៩”

ប្រធានបទ “ការធ្វើដំណើរទៅកម្សាន្តនៅរមណីយដ្ឋានបណ្តុំចម្លាក់ដី ក្រោយពីលែងមានការឆ្លងជំងឺកូវីដ- ១៩”

អត្ថបទព័ត៌មានស្តីពីសហគមន៍ វប្បធម៌ និងការធ្វើដំណើរ
ក្រោមប្រធានបទ “ការធ្វើដំណើរទៅកម្សាន្តនៅរមណីយដ្ឋានបណ្តុំចម្លាក់ដី ក្រោយពីលែងមានការឆ្លងជំងឺកូវីដ- ១៩”
អត្ថបទដោយ : ហុកសេង ប៊ុនឈឿន
#MJQE #American Intercon School

ប្រសិនបើលែងមានការរីករាលដាលដោយជំងឺឆ្លងកូវីដ-១៩ ឬស្ថានភាពមានសុវត្ថិភាពសម្រាប់ការចូលទស្សនានោះ ភ្ញៀវទេសចរពិតជាអាចនឹងមានឱកាសចូលថតរូបសែលហ្វ៊ីតាមចិត្តចង់មិនខានឡើយនៅក្នុងតំបន់រមណីយដ្ឋានកែច្នៃបណ្តុំសិល្បៈចម្លាក់ដី ដែលមានវិសាលភាពលើផ្ទៃដីសហគមន៍ទំហំ៥ហិកតា ស្ថិតនៅភូមិគោកតឹង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។

បណ្តុំរូបភាពចម្លាក់ដោយការជីកដីមួយកន្លែង មានទម្រង់ជាបន្ទប់គេង ឧទ្យានមានកំពែងបុរាណ សំណង់ប្រាសាទដី គ្រែគេង តុ កៅអី ប្រៀបដូចជាគេហដ្ឋានត្រកូលអភិជនណាម្នាក់ និងមានរូបភាពផ្កាភ្ញីលើជញ្ជាំង និងរូបចម្លាក់ផ្សេងៗទៀត ត្រូវបានក្រុមការងារបង្កើតឡើងដោយថតជាវីដេអូប្លែកៗ ព្រមទាំងបានផុសចូលទៅកាន់ Youtube ដែលមានឈ្មោះ Channel ថា Leurt Wilderness និង Building Technology ទើបរកបានកន្លែងថ្មី និងកំពុងតែបង្កើតក្បាច់ចម្លាក់ជីកដីនោះបានចំនួន១២-១៣កន្លែងកម្សាន្ត ហើយនៅលើផ្ទៃដីមួយភាគប្រមាណ ១ហិកតា តែដោយសារស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ មិនទាន់ធូរស្បើយនោះ ទើបមិនទាន់អនុញ្ញាតឱ្យទេសចរចូលទស្សនាកំឡុងពេលនេះឡើយ។

បើតាមប្រសាសន៍របស់អ្នករចនា និងដឹកនាំកែច្នៃរូបបានឱ្យដឹងថា តាមពិតពួកគាត់ពុំមែនជាវិចិត្រករ និងធ្លាប់សិក្សាពីផ្នែកចម្លាក់អីទេ ប៉ុន្តែការច្នៃប្រឌិតនិងឆ្លាក់រូបភាពទាំងនេះ គឺចេះតពីការសង្កេតពីគ្នាទៅវិញទៅមក បូករួមជាមួយការច្នៃប្រឌិតបង្កើតគំនិតថ្មីៗបន្ថែមខ្លួនឯងផង ទើបលេចចេញជាសមិទ្ធផលរូបភាពនេះឡើង ហើយបច្ចេកទេសនៃការកែច្នៃនេះ គឺកើតឡើងពីកម្លាំងមនុស្សសុទ្ធសាធ ដោយប្រើឧបករណ៍សាមញ្ញៗសម្រាប់ជីកកាយដីដោយផ្ទាល់ដៃ គឺពុំបានប្រើប្រាស់គ្រឿងម៉ាស៊ីន ឬឧបករណ៍ទំនើបអ្វីឡើយ។ ប៉ុន្តែ ចម្លាក់ទាំងអស់នេះ មិនធន់នឹងការប៉ះទឹកឡើយ ។ ស្នាដៃនេះបានផ្សព្វផ្សាយទៅក្រៅ ក៏ត្រូវបានមជ្ឈដ្ឋានមហាជនជាតិ និងអន្តរជាតិសម្តែងពេញចិត្ត គាំទ្រ និងសរសើរនូវសមិទ្ធផលទាំងនេះថា ពិតជាស្អាត រស់រវើកដូចរូបពិតៗ ដែលគួរឱ្យចាប់អារម្មណ៍៕


ដកស្រង់ចេញពី៖
– https://www.postkhmer.com
– ហ្វេសប៊ុកផេក : មន្ទីរព័ត៌មានខេត្តសៀមរាប
– ហ្វេសប៊ុកផេក : ផ្ទះដីលឿត – Leurt Wilderness

No Comments

Sorry, the comment form is closed at this time.

Back to Top