ប្រធានបទអត្ថប្រយោជន៍ជិះកង់ហាត់ប្រាណ

ប្រធានបទអត្ថប្រយោជន៍ជិះកង់ហាត់ប្រាណ

អត្ថបទព័ត៌មានស្តីពីសុខភាព និងផាសុកភាព៖
ក្រោម
អត្ថបទដោយ : ភី ភារីន
#MJQE #American Intercon School

ការហាត់ប្រាណតាមរយៈលេងកីឡានីមួយៗធ្វើឱ្យរាងកាយបញ្ចេញសកម្មភាពច្រើន ទោះជាសកម្មភាពអ្វីក៏ដោយសុទ្ធតែមានប្រយោជន៍ដល់សុខភាពក្នុងកម្រិតផ្សេងៗគ្នា ហេតុដូច្នេះហើយបានជាសព្វថ្ងៃនេះគេនិយមជិះកង់ហាត់ប្រាណ។ ជិះកង់ហាត់ប្រាណមានអត្ថប្រយោជន៍ដូចខាងក្រោម៖

១. ដុតបំផ្លាញកាឡូរី
ចំណាយពេលកន្លះម៉ោងធាក់កង់ម៉ាស៊ីនដោយដាក់ទម្ងន់ប្រមាណ៧០គីឡូក្រាម គឺស្មើនឹងដុតកាឡូរីបានដល់២៦០កាឡូរីឯណោះ។ បើដាក់ទម្ងន់ធ្ងន់ជាងមុន ឬប្រឹងខ្លាំងជាងមុន នោះយើងនឹងអាចដុតកាឡូរីបានកាន់តែច្រើនជាងមុនដែរ។

២. ជួយដល់សន្លាក់
ជិះកង់ធម្មតាអាចជួយឱ្យបេះដូងច្របាច់ឈាមបានល្អ ដោយមិនសង្កត់ធ្ងន់លើសន្លាក់នោះទេ។ យោងតាម គ្លីនិក Cleveland នៅអាមេរិក ធាក់កង់ ពិសេសអ្នកលើសទម្ងន់ (BMI) ចាប់ពីជាង២២គីឡូក្រាម គឺអាចបន្ថយភាពតានតឹងដោយស្វ័យប្រវត្តិទៅលើត្រគាក ជង្គង់ ខ្នង និងកជើង។

៣. ប្រយោជន៍ដល់ចង្វាក់បេះដូង
ជួយអភិវឌ្ឍដំណើរការសរសៃឈាម។ បើជិះកង់ទៀងទាត់អាចជួយឱ្យអ្នកលើសសម្ពាធឈាម អាចរក្សាកម្រិតសម្ពាធឈាមបានល្អ ជាតិស្ករក្នុងឈាមក៏មានស្ថិរភាព អាចការពារជំងឺគាំងបេះដូង ជួយបង្កើនចំនួនកូលេស្តេ រ៉ូលល្អ (HDL) និងបន្ថយកូលេស្តេរ៉ូលអាក្រក់ (LDL) ចេញពីរាងកាយបានទៀតផង។ ជាលទ្ធផលបានកាត់បន្ថយករណីកកើតកំណកខ្លាញ់ដែលធ្វើរាំងស្ទះក្នុងសរសៃឈាមទៀតផង។

៤. ជួយឱ្យគេងបានស្កប់ស្កល់
ការស្រាវជ្រាវសាកលវិទ្យាល័យ Stanford ឯកទេសឱសថសាស្ត្របង្ហាញថាពេលវេលាធ្វើគេងលក់សម្រាប់អ្នកមានជំងឺគេងមិនលក់ អាចកាត់បន្ថយបានដល់ទៅពាក់កណ្តាល ថែមទាំងបង្កើនរយៈពេលគេងលក់ស្កប់ស្កល់ច្រើនជាងមួយម៉ោងទៀត ដោយគ្រាន់តែធាក់កង់ប្រហែលជា២០-៣០នាទី រៀងរាល់ថ្ងៃ។ មូលហេតុនេះមកពីយើងជិះកង់នៅខាងក្រៅ ខ្លួនប្រាណយើងបានប៉ះនឹងកម្ដៅព្រះអាទិត្យ នាំឱ្យដំណើរផលិតអ័រម៉ូនប្រចាំថ្ងៃចាប់ផ្តើមដំណើរការសកម្មឡើងវិញ ហើយអ័រម៉ូន Cortisol ក៏ដូចជាអ័រម៉ូនស្ត្រេសក៏ថយចុះទៅវិញដែរ។

៥. សុខភាពល្អរស់បានយូរ
ការស្រាវជ្រាវសាកលវិទ្យាល័យ King’s College London នៅអង់គ្លេសរកឃើញថា កូនភ្លោះធាក់កង់៤៥នាទី ៣ដងក្នុងសប្តាហ៍ អាចរស់បានយូរជាង៩ឆ្នាំ (វាយតម្លៃតាមវេជ្ជសាស្ត្រ) បើប្រៀបធៀបជាមួយកូនភ្លោះមិនបានជិះកង់ហាត់ប្រាណទាល់តែសោះ មិនរាប់បញ្ចូលការទម្លាប់អាក្រក់ផ្សេងៗដូចជាជក់បារី និងសុខភាពរាងកាយនៅឡើយ។

ជិះកង់ហាត់ប្រាណធ្វើឱ្យស្មារតី និងរាងកាយរឹងមាំល្អ មានហានិភ័យទាបក្នុងការប្រឈមជំងឺសរសៃឈាម បេះដូង ទឹកនោមផ្អែមប្រភេទ២ ជំងឺមហារីកគ្រប់ប្រភេទ ជំងឺធាត់ ក៏ដូចជាជំងឺលើសឈាម។ គួរប្រឹក្សាជាមួយគ្រូបង្វឹក ឬអ្នកជំនាញជិះកង់មុននឹងចាប់ផ្តើមហាត់ដើម្បីឱ្យប្រាកដថា យើងបានហាត់ប្រាណក្នុងវិធីសាស្ត្រមួយសក្តិសមនឹងសុខភាពយើង។
ដកស្រង់ចេញពី : https://hellokrupet.com/លំហាត់ប្រាណ/លំហាត់ជំនួយបេះដូង/36604

No Comments

Sorry, the comment form is closed at this time.

Back to Top