ប្រធានបទតើត្រូវធ្វើយ៉ាងណាដើម្បីឱ្យគម្រោងការដើរកម្សាន្តបានសម្រេច មានភាពសប្បាយរីករាយ និងសុវត្ថិភាព?

ប្រធានបទតើត្រូវធ្វើយ៉ាងណាដើម្បីឱ្យគម្រោងការដើរកម្សាន្តបានសម្រេច មានភាពសប្បាយរីករាយ និងសុវត្ថិភាព?

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត៖
ក្រោមប្រធានបទតើត្រូវធ្វើយ៉ាងណាដើម្បីឱ្យគម្រោងការដើរកម្សាន្តបានសម្រេច មានភាពសប្បាយរីករាយ និងសុវត្ថិភាព?
អត្ថបទដោយ : សៀង ម៉េងលី
#MJQE #American Intercon School

ការដើរកម្សាន្ត គឺជាវិធីបន្ធូរអារម្មណ៍តានតឹងពីការនឿយហត់នៃការងារ ហើយវាក៏ជាឱកាសអ្នកបានជួបជាមួយគ្រួសារ និងមិត្តភ័ក្តិផងដែរ។ ការដើរកម្សាន្តមិនត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលប៉ុណ្ណោះទេ វាថែមទាំង

បង្រៀនអ្នកអំពីវប្បធម៌ ប្រពៃណី និងបទពិសោធន៍ផ្សេងៗ ហើយអ្នកនឹងអាចភ្លក្សម្ហូបដ៏ឈ្ងុយឆ្ងាញ់ទៀតផង។ ប៉ុន្តែរឿងដែលសំខាន់បំផុតដែលអ្នកត្រូវធ្វើមុនពេលធ្វើដំណើរកម្សាន្តនៅកន្លែងណានោះគឺការរៀបចំគម្រោង។ តើធ្វើយ៉ាងណាដើម្បីឱ្យសម្រេចបាននោះ?

១. ការរៀបចំគោលដៅ : ជាការជ្រើសរើសយកទីកន្លែងណាមួយដែលអ្នកនឹងត្រូវទៅកម្សាន្ត ហើយអ្នកយល់ដឹងច្បាស់ពីទីកន្លែងនោះ មិនថាអាកាសធាតុ ពិធីបុណ្យ និងពេលវេលាណាធ្វើឱ្យការដើរកម្សាន្តអ្នកមានភាពរីករាយ។

២. ការរៀបចំថវិកា : លុយគឺសំខាន់ខ្លាំងណាស់ដើម្បីសម្រេចគម្រោងការណាមួយ។ ហេតុនេះដំបូងអ្នកត្រូវមើលលើកញ្ចប់ថវិកាដែលអ្នកមាន ថាតើអាចប្រើប្រាស់បាន ឬក៏ត្រូវសន្សំ រួចទើបរៀបគម្រោងទៅតាមនោះ។

៣. រកកន្លែងស្នាក់នៅ (សណ្ឋាគារ ឬ Hostel) : កុំភ្លេចធ្វើការកក់សណ្ឋាគារនៅក្នុងទីកន្លែងដែលអ្នកបានជ្រើសរើស ព្រោះនៅទីបញ្ចប់អ្នកអាចនឹងគ្មានកន្លែងដើម្បីស្នាក់នៅក៏ថាបានដែរ។

៤. រៀបចំទីកន្លែងដែលអ្នកនឹងទៅផ្អែកលើពេលវេលា និងថវិកា : សម្រាប់ចំនុចនេះអ្នកអាចធ្វើការពិគ្រោះគ្នាជាមួយនឹងមិត្តភ័ក្តិរបស់អ្នកដែលគេធ្លាប់បានទៅកន្លែងនោះកាលពីមុន ឬក៏អ្នកអាចធ្វើការស្វែងរកតាម Google ក៏បាន។

៥. តើត្រូវធ្វើយ៉ាងណាដើម្បីរីករាយនឹងការដើរកម្សាន្តរបស់អ្នក : ត្រូវព្យាយាមធ្វើអ្វីដែលថ្មីដូចជាការទិញវត្ថុសិល្បៈ ចូលរួមកម្មវិធីបុណ្យប្រពៃណី សកម្មភាពផ្សងព្រេងជាដើម។

៦. សាកល្បងអាហារថ្មីៗ : រីករាយជាមួយនឹងការទទួលទានម្ហូបអាហារថ្មីៗនៅកន្លែងផ្សេងៗគ្នា ដែលមាន រសជាតិឆ្ងាញ់ និងប្លែកគ្នារបស់អ្នកដែលមានប្រពៃណី និងតំបន់ខុសៗគ្នា។

ជាចុងក្រោយ ការកម្សាន្តគឺជាការីករាយជាមួយនឹងពេលវេលាដែលអ្នកចំណាយជាមួយមិត្តភក្តិ ព្រមទាំងសមាជិកគ្រួសារ ហើយព្យាយាមបង្កើតនូវអនុស្សាវរីយ៍ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ព្រោះអនុស្សាវរីយ៍ខ្លះនឹងអាចឱ្យអ្នកនឹករលឹកទៅដល់ ហើយមានអារម្មណ៍ថាមានសេក្តីសុខបំផុតក្នុងជីវិតក្នុងក្រុមគ្រួសារ សង្គម និងប្រទេសជាតិផងដែរ។

កុំភ្លេច! រាល់សកម្មភាពនៃការកម្សាន្តទាំងអស់ត្រូវប្រកាន់ឱ្យបាននូវសេចក្តីថ្លៃថ្នូរ ការឱ្យតម្លៃ ការថែរក្សា វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សាមគ្គីភាព ការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក ការរក្សានូវអនាម័យ មានការចែករំលែក ការបង្កើតសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់ទុគ៌តជន អ្នកក្រីក្រគ្រប់ជាតិសាសន៍ និងការគិតគូរអំពីបរិស្ថានជាដើម។ ទាំងអស់នេះត្រូវតែចាប់ផ្ដើមចេញពីខ្លួនយើងម្នាក់ៗជាមុនសិន មុននឹងធ្វើការអប់រំអ្នក ដទៃ។ ជាពិសេសទៅទៀត យើងត្រូវចូលរួមផ្សព្វផ្សាយជាបន្តតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន។

ដកស្រង់ពីគេហទំព័រ : https://der.sabay.com.kh/article/996791

No Comments

Sorry, the comment form is closed at this time.

Back to Top