ប្រធានបទជំងឺឆ្លងផ្លូវដង្ហើម

ប្រធានបទជំងឺឆ្លងផ្លូវដង្ហើម

អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព៖
ក្រោមប្រធានបទជំងឺឆ្លងផ្លូវដង្ហើម
អត្ថបទដោយ : និន សុខរង្សី
#MJQE #American Intercon School

១. និយមន័យ : ជំងឺឆ្លងផ្លូវដង្ហើម គឺបង្ករោគដោយវីរុសដែលអាចប៉ះពាល់ដល់ច្រមុះ បំពង់ក និងផ្លូវ ដង្ហើម។ ជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅកាន់តែមនុស្សម្នាក់ទៀតតាមរយៈការកណ្តាស់ ក្អក និងតាម រយៈការប៉ះរាងកាយ។

២. រោគសញ្ញា : ជំងឺឆ្លងផ្លូវដង្ហើមមានរោគសញ្ញាដូចជា ក្អក អស់កម្លាំង គ្រុន ឈឺក្បាល ស្អក ហៀរសំបោរ កណ្ដាស់ ឈឺក ហើយជាធម្មតាការឆ្លងមេរោគផ្លូវដង្ហើមមានរយៈពេលពី២ ទៅ៤ថ្ងៃ។

៣. កត្តាហានិភ័យ : ជំងឺនេះមានហានិភ័យណាស់ចំពោះក្មេងតូច ឬមនុស្សចាស់។ ការលាងដៃមិនល្អ ហើយមានទំនាក់ទំនងជាមួយបុគ្គលដែលមានជំងឺផ្លូវដង្ហើមខាងលើ ទំនាក់ទំនងជិតស្និទ្ធជាមួយកុមារនៅក្នុងសាលា ឬមជ្ឈមណ្ឌលមើលថែកុមារ។ ប្រព័ន្ធភាពស៊ាំចុះខ្សោយដូចជាមេរោគអេដស៍។

៤. វិធីការពារ : ការលាងដៃឱ្យបានញឹកញាប់ កាត់បន្ថយទំនាក់ទំនងជាមួយមនុស្សដែលអាចមានការឆ្លង សម្អាតឱ្យបានត្រឹមត្រូវនូវវត្ថុរួម ដែលប៉ះពាល់នឹងបុគ្គលដែលអាចឆ្លងដូចជា ទូរសព្ទ ទូទឹកក កុំព្យូទ័រ កាំជណ្តើរ ទ្វារជាដើម។ ពាក់របាំមុខនៅពេលក្អក កណ្តាស់ និងចៀសវាងការប៉ះពាល់មុខ ជាពិសេសច្រមុះ និងតំបន់ជុំវិញភ្នែក កុំជក់បារី ថែរក្សារបៀបរស់នៅដែលមានសុខភាពល្អ គ្រប់គ្រងភាពតានតឹង ចាក់ថ្នាំបង្ការផ្តាសាយ។ ជំងឺផ្តាសាយមិនធ្ងន់ធ្ងរទេ ហើយភាគច្រើនបាត់បន្ទាប់ពី៧ទៅ១០ថ្ងៃ។

៥. ផលវិបាក : ជំងឺនេះផ្ដល់ផលវិបាកដែលអាចកើតឡើង រួមមានការរលាកសួត ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺត្រចៀក ក្អក រលាកបំពង់ក ជំងឺផ្តាសាយអាចធ្វើឱ្យរោគសញ្ញានៃជំងឺហឺត និងជំងឺស្ទះសួតរុំារៃ។

៦. ការព្យាបាល និងអនុសាសន៍ : មិនមានការព្យាបាលសម្រាប់ជំងឺផ្តាសាយទេ។ ដូច្នេះត្រូវផឹកទឹកឱ្យបានច្រើន សម្រាកឱ្យបានច្រើន ហើយចាំបាច់ពិគ្រោះជាមួយគ្រូពេទ្យ បើជំងឺផ្តាសាយមានរយៈពេលយូរជាង១០ថ្ងៃ៕

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង