ប្រធានបទគន្លឹះដើម្បីទទួលបានជោគជ័យក្នុងការសម្ភាសការងារ

ប្រធានបទគន្លឹះដើម្បីទទួលបានជោគជ័យក្នុងការសម្ភាសការងារ

អត្ថបទព័ត៌មានស្តីពីការងារ និងអាជីវកម្ម៖
ក្រោមប្រធានបទគន្លឹះដើម្បីទទួលបានជោគជ័យក្នុងការសម្ភាសការងារ
អត្ថបទដោយ : សុង ចរិយា
#MJQE #American Intercon School

នៅក្នុងទីផ្សារបច្ចុប្បន្នការងារដ៏ចង្អៀត មានអ្នកដាក់ពាក្យស្នើសុំការងារជាច្រើន អ្នកតែងតែងប្រឈមនឹងឧបសគ្គ ក៏ដូចជាការរាំងស្ទះជាច្រើននៅពេលដាក់ពាក្យស្នើសុំការងារ ដែលជាការពិតដោយសារការមានចំណេះដឹងតិចតួចទៅលើវិធីក្នុងការត្រៀមខ្លួនដើម្បីស្វែងរកការងារ។ នេះជាការចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួននៅពេលដាក់ពាក្យស្នើសុំការងារ ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនអំពីរបៀបទទួលបានភាពជោគជ័យនៅក្នុងការសម្ភាសការងារ។

ការទទួលបានភាពជោគជ័យនៅក្នុងការងារដែលអ្នកកំពុងដាក់ពាក្យស្នើសុំ គឺពឹងផ្អែកលើវិធីសាស្រ្តរបស់អ្នកខ្លួនឯងក្នុងអំឡុងពេលធ្វើសម្ភាស ទោះបីជាបទពិសោធន៍ ចំណេះដឹង និងជំនាញកាលពីមុនរបស់អ្នកល្អក៏ដោយ អ្នកនៅតែត្រូវទទួលយកនូវការវាយតម្លៃលើចំណុចជាច្រើនដែលក្រុមហ៊ុនត្រូវការ។ អ្នកគួរតែត្រៀមខ្លួនជាស្រេចសម្រាប់អ្វីៗគ្រប់យ៉ាងមុនពេលសម្ភាស។ មានចំណុចចំនួន៧ ដែលអ្នកអាចចង់សាកល្បងអនុវត្ត និងចងចាំជាគន្លឹះ ដើម្បីទទួលបានភាពជោគជ័យនៅក្នុងការសម្ភាសការងារ៖

១. អានឡើងវិញនូវប្រវត្តិរូបសង្ខេប និងសេចក្តីប្រកាសការងារឱ្យបានច្បាស់លាស់មុនពេលសម្ភាស៖ អ្នកត្រូវអានឡើងវិញនូវប្រវត្តិរូបសង្ខេប និងសេចក្តីប្រកាសការងារឱ្យបានច្បាស់លាស់ ឬតាមរយៈការធ្វើការស្រាវជ្រាវរបស់អ្នកអំពីទំនួលខុសត្រូវការងារចម្បងៗ លក្ខខណ្ឌការងារ និងមជ្ឈដ្ឋានការងារដែលចង់បាន ទីតាំងដែលអ្នកនឹងទៅសម្ភាស។ ល។ ដូច្នេះ អ្នកអាចចូលមើលគេហទំព័របស់ក្រុមហ៊ុនដែលអ្នកដាក់ពាក្យ។

២. អំឡុងពេលសម្ភាស៖ ក្នុងពេលសម្ភាសមានសារៈសំខាន់ខ្លាំងណាស់ នៅពេលដែលសំណួរមិនបានផ្តោតលើការយល់ដឹងអំពីការងារទាំងអស់នោះទេ ប៉ុន្តែផ្តោតលើចំណេះដឹង បទពិសោធន៍ និងជំនាញនានារបស់អ្នក។ ចូរបង្ហាញអំពីចំណុចខ្លាំងដែលអ្នកមាន មានសំណួរមួយ ពីរ ឬបីដែលអ្នកធ្វើបទសម្ភាសន៍អាចសួរ។ ឧទាហរណ៍៖ ហេតុអ្វីបានជាពួកគេគួរតែជួលអ្នកឱ្យចូលបម្រើការងារ? ការពិភាក្សាអំពីបទសម្ភាសន៍នឹងត្រូវបានធ្វើឡើងយ៉ាងល្អ ប្រសិនបើអ្នកបានអនុវត្តនៅផ្ទះ។

៣. ចំណាប់អារម្មណ៍ពេលជួបលើកដំបូង៖ ការធ្វើគារវកិច្ចចំពោះអ្នកធ្វើបទសម្ភាសន៍ដោយស្នាមញញឹម ធ្វើការទំនាក់ទំនងជាមួយអ្នកសម្ភាសដោយប្រើក្រសែភ្នែក និងព្យាយាមបង្កើតការនិយាយគ្នាដ៏ខ្លីមួយជាមួយអ្នកធ្វើបទសម្ភាសន៍ក្នុងអំឡុងពេលដើរពីទ្វារ។ ម៉្យាងវិញទៀត វាមានសារៈសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវស្លៀកសម្លៀកបំពាក់ប្រកបដោយវិជ្ជាជីវៈ ដូចជាសម្លៀកបំពាក់ឈុតរួមជាមួយអាវធំសម្រាប់ស្រ្តី និងអាវសឺមីពណ៌សសម្រាប់បុរស។

៤. ភាសាកាយវិការ៖ ក្នុងអំឡុងពេលសម្ភាស គឺជាវិធីដែលអ្នកនិយាយស្តីតាមរយៈភាសាកាយវិការរបស់អ្នក ជាពិសេសប្រតិកម្មរបស់អ្នក។ ការឱបដៃរ ការទម្រេតខ្នងរបស់អ្នក និងភាពគ្មានទំនាក់ទំនងដោយក្រសែភ្នែកនឹងត្រូវឱ្យខ្លួនអ្នកធ្លាក់យ៉ាងពិតប្រាកដ។ អ្នកគួរតែអង្គុយឱ្យត្រង់ រក្សាទំនាក់ទំនងដោយក្រសែភ្នែកដ៏ល្អមួយ និងឱនទៅមុននៅពេលលើកឡើងអំពីចំណុចណាមួយ។

៥. ការលុបបំបាត់ភាពភ័យខ្លាច៖ វានឹងអស្ចារ្យនៅពេលអ្នកឆ្លើយសំណួរបានយ៉ាងត្រឹមត្រូវដោយគ្មានភាពភ័យខ្លាច។ ការសម្ភាស គឹជាកិច្ចពិភាក្សាអំពីការងារថ្មីរបស់អ្នក ជាពិសេសវានឹងដំណើរការបានយ៉ាងល្អនៅពេលដែលអ្នកគ្មានភាពភ័យខ្លាច និងមានអារម្មណ៍គិតអំពីអ្វីអាក្រក់ៗ នៅពេលនោះចម្លើយដែលអ្នកឆ្លើយតបនឹងមានសារប្រយោជន៍ ហើយអ្នកជ្រើសរើសបុគ្គលិកនឹងយល់អំពីចម្លើយទាំងនោះបានយ៉ាងច្បាស់ ដើម្បីធ្វើការវាយតម្លៃថាតើអ្នកល្អដល់កម្រិតណាបានយ៉ាងច្បាស់លាស់មុនពេលជ្រើសរើស។

៦. ការឆ្លើយតបដោយកំហឹង៖ ការមានភាពវិជ្ជមានក្នុងអំឡុងពេលសម្ភាស គឺសំខាន់នៅពេលដែលអ្នកគ្រប់គ្រងការជួលបុគ្គលិកឱ្យចូលបម្រើការងារ និងអ្នកជ្រើសរើសបុគ្គលិក នឹងគិតអំពីអ្វីដែលអាចនឹងកើតឡើងនៅពេលធ្វើការជាមួយអ្នក។ អ្នកសម្ភាសនឹងធ្វើការស្វែងរកតាមសំណួរដែលពួកគេមានបំណងនឹងសួរ រហូតដល់ពេលដែលអ្នកគ្មានចម្លើយថាតើអ្នកមានភាពវិជ្ជមានដែរឬទេ និងជាពិសេសអ្នកធ្វើបទសម្ភាសន៍ចង់ឃើញអ្នកណាម្នាក់ ដែលមានភាពរីករាយក្នុងការប្រឈមនឹងបញ្ហាប្រឈមនានា និងសម្របខ្លួនទៅនឹងអ្វីៗដែលថ្មីបានយ៉ាងល្អ។

៧. ការប្រើប្រាស់អាកប្បកិរិយា៖ អ្នកត្រូវបង្ហាញទៅកាន់អ្នកធ្វើបទសម្ភាសន៍អំពីមូលហេតុដែលអ្នកមានចំណាប់អារម្មណ៍ចំពោះក្រុមហ៊ុន ឱកាសការងារ និងការពិភាក្សាអំពីបទសម្ភាសន៍។ អ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងជាងគេបំផុតនោះគឺការស្នើសុំបណ្ណអាជីវកម្មរបស់ពួកគេ និងផ្ញើអ៊ីម៉ែល ឬសំបុត្រ ពាក្យ “អរគុណ” ទៅកាន់ពួកគេ ដោយនិយាយថា តើអ្នកមានភាពរីករាយក្នុងការជួបជាមួយពួកគេខ្លាំងដល់កម្រិតណា ហើយថាតើអ្នកមានការចាប់អារម្មណ៍ខ្លាំងប៉ុណ្ណា។ ទាំងអស់នេះនឹងអាចប្រាប់ទៅពួកគេថា អ្នកមានចំណុចល្អខ្លាំងប៉ុណ្ណាតាមរយៈការប្រាស្រ័យទាក់ទងគ្នា៕

No Comments

Sorry, the comment form is closed at this time.

Back to Top