
01 ៤ ប្រជុំក្លិបគុណភាព និងវិន័យ (ប្រធាន អនុប្រធានថ្នាក់)
កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀប ចំការប្រជុំក្លិបគុណភាព និងវិន័យ (ប្រធាន អនុប្រធានថ្នាក់) ដែលមានសមាជិកចូលរួម សរុបទាំងព្រឹក និងរសៀលចំនួន ២៧នាក់។ វត្ថុបំណង គឺដើម្បីប្រមូលព័ត៌មានស្តីពីសកម្មភាពបង្រៀន និងរៀន នៅក្នុងថ្នាក់នីមួយៗ និងបញ្ហាមួយចំនួនដែលបានកើតឡើង រួមគ្នាអនុវត្ត និងដោះស្រាយឱ្យមានប្រសិទ្ធភាព។ ជាងនេះទៅទៀត គឺដើម្បីរំឭកពីតួនាទីក្នុងកិច្ចសហការក្នុងនាមជាប្រធាន អនុប្រធានថ្នាក់ គោលដៅក្នុងដំណឹកនាំថ្នាក់ឱ្យបានប្រសើរឡើងទាំងលទ្ធផលនៃការសិក្សា វិន័យ សណ្តាប់ធ្នាប់ និងការចូលរួមរបស់សិស្សានុសិស្ស។
Sorry, the comment form is closed at this time.