ប្រជុំក្រុមបច្ចេកទេស មុខវិជ្ជា ប្រវត្តិវិទ្យា ភូមិវិទ្យា សេដ្ឋកិច្ចជីវវិទ្យា និងផែនដីវិទ្យា

ប្រជុំក្រុមបច្ចេកទេស មុខវិជ្ជា ប្រវត្តិវិទ្យា ភូមិវិទ្យា សេដ្ឋកិច្ចជីវវិទ្យា និងផែនដីវិទ្យា

កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ២០២១ ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង សាខាចាក់អង្រែ​ បានរៀបចំ​កម្មវិធី “ប្រជុំក្រុមបច្ចេកទេស មុខវិជ្ជា ប្រវត្តិវិទ្យា ភូមិវិទ្យា សេដ្ឋកិច្ចជីវវិទ្យា និងផែនដីវិទ្យា” ដឹកនាំដោយ អ្នកគ្រូ ឯម យ៉ាណា ប្រធានក្រុមបច្ចេកទេស។ គោលបំណងនៃកិច្ចប្រជុំខាងលើនេះ គឺដើម្បីពង្រឹងទៅលើកម្មវិធីសិក្សា ត្រៀមសម្រាប់ការធ្វើវិញ្ញាសាឆមាសទី១ និងផ្សព្វផ្សាយព័ត៌មានសំខាន់ៗ។ នៅក្នុងកិច្ចប្រជុំខាងលើនេះ អ្នកគ្រូ ឯម យ៉ាណា ក៏បានចែករំលែកនូវវិធីសាស្រ្តបង្រៀនផ្សេងៗ ជូនដល់លោកគ្រូ អ្នកគ្រូថ្មីសម្រាប់ជាជំនួយដល់ការបង្រៀនផងដែរ។ គួរបញ្ជាក់ផងដែរថា សាលារៀន អន្តរទ្វីប អាមេរិកាំង នឹងរៀបចំការប្រឡងឆមាសនៅថ្ងៃទី ១ ខែមិនា ឆ្នាំ២០២១ ខាងមុខនេះ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង