
18 ៧ បំណិនជីវិត លតឆាប៉ាតេ ពងទាចៀន និងបង្គាអប់មីសួ
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីបំណិនជីវិត មានដូចជា លតឆាប៉ាតេ ពងទាចៀន និងបង្គាអប់មីសួ សម្រាប់សិស្សានុសិស្ស ថ្នាក់ទី២ ដឹកនាំដោយអ្នកគ្រូ អ៊ិន ស៊ីថា។ គ្រឿងផ្សំដែលប្រើប្រាស់រួមមាន
បង្គាស្រស់ មីសួ លត និងពងទា ល។ តាមការឱ្យដឹងពីអ្នកគ្រូ ដែលដឹកនាំកម្មវិធីបំណិនជីវិត បញ្ជាក់ថាការធ្វើបំណិនជីវិត គឺដើម្បីឱ្យសិស្សមានទំនួលខុសត្រូវចំពោះការធ្វើម្ហូបអាហារ ព្រោះថាការធ្វើម្ហូបអាហារដោយផ្ទាល់ដៃ គឺមានអនាម័យ និងមានឱជារសឈ្ងុយឆ្ងាញ់ថែមទៀតផង។ លើសពីនេះទៀត សិស្សានុសិស្សបានអនុវត្តដោយផ្ទាល់ក្នុងបំណិនជីវិតផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់និងក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នាយ៉ាងរីករាយ។
Sorry, the comment form is closed at this time.