
17 ៧ បំណិនជីវិត បាយមាន់ និងចាហួយខ្មៅ
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីបំណិនជីវិត មានដូចជា បាយមាន់ និងចាហួយខ្មៅ សម្រាប់សិស្សានុសិស្ស ថ្នាក់ទី៨ ដឹកនាំដោយអ្នកគ្រូ ទុយ ច័ន្ទមុន្នី។ គ្រឿងទេសដែលត្រូវបានប្រើប្រាស់រួមមាន ខ្ទឹមស ខ្ញី ម្ទេស អង្ករ និងមាន់ស្រែ។ តាមការឱ្យដឹងពីអ្នកគ្រូ ដែលដឹកនាំកម្មវិធីបំណិនជីវិត បញ្ជាក់ថាការធ្វើបំណិនជីវិត គឺដើម្បីឱ្យសិស្សមានទំនួលខុសត្រូវចំពោះការធ្វើម្ហូបអាហារ ព្រោះថាការធ្វើម្ហូបអាហារដោយផ្ទាល់ដៃ គឺមានអនាម័យ និងមានឱជារសឈ្ងុយឆ្ងាញ់ថែមទៀតផង។ លើសពីនេះទៀត សិស្សានុសិស្សបានអនុវត្តដោយផ្ទាល់ក្នុងបំណិនជីវិតផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់និងក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នាយ៉ាងរីករាយ។
Sorry, the comment form is closed at this time.