បំណិន​ជីវិត​ នំបញ្ចុក​សម្លប្រហើរ​ និង​បង្អែម​នំអ៊ី​

បំណិន​ជីវិត​ នំបញ្ចុក​សម្លប្រហើរ​ និង​បង្អែម​នំអ៊ី​

កាលពីថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ សិស្សានុសិស្សថ្នាក់ទី៨ ដឹកនាំដោយអ្នកគ្រូ ទុយ ច័ន្ទមុន្នី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំធ្វើបំណិនជីវិត ក្រោមប្រធានបទ នំបញ្ចុកសម្លប្រហើរ និងបង្អែមនំអ៊ី។ គ្រឿងផ្សំដែលត្រូវបានលើកយកមកប្រើក្នុងការធ្វើបំណិនជីវិត មានដូចជា៖

  • ត្រីរស់
  • គ្រឿងបុកសម្រាប់ស្ល (ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ជាយ ខ្ទឹមស រមៀត) បុកបញ្ចូលគ្នាឱ្យម៉ត់
  • ខ្ទិះដូង
  • ទឹកត្រី ប៊ីចេង អំបិល ស្ករស
  • ប្រហុក
  • នំបញ្ចុក

គោលបំណងនៃការធ្វើបំណិនជីវិតនេះដែរ គឺដើម្បីឱ្យសិស្សយលដឹងអំពីវិធីនៃការធ្វើនំបញ្ចុកដែលជាមុខម្ហូបរបស់ខែ្មរដែលមានតាំងពីបុរាណកាលមក។ ក្នុងឱកាសនោះដែរ សិស្សនុសិស្សបានចូលរួមធ្វើ ដែលនាំឱ្យបរិយាកាសនៃកម្មវិធីកាន់តែរីករាយ។ បន្ទាប់ពីបញ្ចប់ការចម្អិន អ្នកគ្រូ​ និងសិស្សានុសិស្សទាំងអស់ បានថតរូបទុកជាអនុសាវរីយ៍ និងទទួលទាននំបញ្ចុកដែលជាស្នាដែរបស់ខ្លួនដោយក្ដីរីករាយក្រៃលែង។

សកម្មភាពបំណិនជីវិត

No Comments

Sorry, the comment form is closed at this time.

Back to Top