
23 ៧ បំណិនជីវិត គាវបំពង គាវចំហុយ និងនំអ៊ី
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀ អន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីបំណិនជីវិត មានដូចជា គាវបំពង គាវចំហុយ និងនំអ៊ី សម្រាប់សិស្សថ្នាក់ទី៩ ដឹកនាំដោយអ្នកគ្រូ ទុយ ច័ន្ទមុន្នី។ ការរៀបចំកម្មវិធីបំណិនជីវិតនេះ អ្នកគ្រូបានបង្ហាញគ្រឿងទេស និងពន្យល់អំពីរបៀបធ្វើ នៃបំណិតជីវិតនីមួយៗ ទៅដល់សិស្សានុសិស្សឱ្យបានស្វែងយល់បន្ថែមពីការងារមេផ្ទះក្នុងការរស់នៅក្នុងសង្គមដោយខ្លួនឯងទៅថ្ងៃអនាគត។ ម្យ៉ាងទៀត សិស្សានុសិស្សបានចូលរួម និងភាពស្និទស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ លើសពីនេះទៀត សិស្សានុសិស្សបានអនុវត្តដោយផ្ទាល់ក្នុងបំណិនជីវិតផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់ និងក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នា ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។
Sorry, the comment form is closed at this time.