
31 ៣ បំណិនជីវិត “ស្លាបមាន់បំពង” សម្រាប់សិស្សថ្នាក់ទី៦
កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធី បំណិនជីវិត ស្ដីអំពីការចំអិនស្លាបមាន់បំពង សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ ដែលដឹកនាំដោយអ្នកគ្រូ ធូ សុទ្ធាវី។ គោលបំណងនៃកម្មវិធីបំណិនជីវិត “ស្លាបមាន់បំពង” គឺដើម្បីឱ្យសិស្សានុសិស្សបានសម្រាកលម្ហែ ខួរក្បាល និងរៀនជំនាញបន្ថែម ក្រៅពីមេរៀនដែលបានសិក្សាក្នុងថ្នាក់រៀន។ ជាងនេះទៅទៀត សិស្សានុសិស្សមិនត្រឹមតែរៀនពីជំនាញក្នុងការចម្អិនអាហារប៉ុណ្ណោះទេ ពួគគេថែមទាំងអាចបង្កើតបរិកាសរីករាយ និងបង្កើនចំណងមិត្តភាពជាមួយសិស្សានុសិស្សដ៏ទៃទៀតផងដែរ។ ការធ្វើបំណិនជីវិត គឺជាផ្នែកនៃការអប់រំដែលអាចជួយឱ្យសិស្សយកទៅអនុវត្តនាថ្ងៃអនាគតរបស់ពួកគេ។
Sorry, the comment form is closed at this time.