
18 ២ បំណិនជីវិត ស្ដីអំពីការដាំកូនរុក្ខជាតិ (ត្រកួន) សម្រាប់សិស្សានុសិស្សថ្នាក់ទី២ខ
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកគ្រូ លាង សុវណ្ណរ៉ាឌី បានរៀបចំកម្មវិធីបំណិនជីវិត អំពីការដាំកូនរុក្ខជាតិ ((ត្រកួន)) សម្រាប់សិស្សានុសិស្សសម្រាប់សិស្សានុសិស្សថ្នាក់ទី២ខ វេនព្រឹក និងវេនរសៀល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ កម្មវិធីបំណិនជីវិតខាងលើ អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបបណ្តុះកូនរុក្ខជាតិ (ត្រកួន) ឱ្យសិស្សានុសិស្សយល់ពីរបៀបនៃការដាំដុះដោយខ្លួនឯងទៅថ្ងៃអនាគត។ លើសពីនេះទៅទៀត គឺដើម្បីឱ្យសិស្សានុសិស្សចេះបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះទៅទៀត សិស្សានុសិស្សទទួលបាននូវចំណេះដឹង សិស្សានុសិស្សបានស្គាល់ប្រភេទរុក្ខជាតិផ្សេងៗផងដែរ និងបទពិសោធក្នុងការបណ្ដុះរុក្ខជាតិដោយខ្លួនឯងដោយមានការជួយសម្រួលពីអ្នកគ្រូ ដោយយល់ដឹងកាន់តែច្បាស់លាស់ និងប្រកបដោយបរិយាកាសរីករាយ។
Sorry, the comment form is closed at this time.