បំណិនជីវិត “ស្ងោរពងក្រួច” សម្រាប់សិស្សថ្នាក់មត្តេយ្យសិក្សា

បំណិនជីវិត “ស្ងោរពងក្រួច” សម្រាប់សិស្សថ្នាក់មត្តេយ្យសិក្សា

នៅថ្ងៃ០១ ខែមេសា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីបំណិនជីវិត ស្ងោរពងក្រួចដល់សិស្សានុសិស្សថ្នាក់មត្តេយ្យ ដែលរៀបចំដោយអ្នកគ្រូម៉ៅ ចរិយា។ បំណិនជីវិតគឺជាជំនាញដែលកុមារត្រូវការខ្លាំងបំផុត ព្រោះដើម្បីធ្វើឱ្យកុមារមានការបង្កើនបញ្ញាស្មារតីក្រៅពីការរៀនសូត្រដែលមានភាពតានតឹងស្មុគស្មាញនៅក្នុងថ្នាក់។ មួយវិញទៀត ដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហើយខួរក្បាលផងដែរ។ ពងក្រួចស្ងោរ មានអត្ថប្រយោជន៍ដូចជា ជំនួយភ្នែក ជួយធ្វើឱ្យកម្រិតខ្លាញ់កូឡេស្តឺរ៉លមានលំនឹង កាត់បន្ថយសម្ពាធឈាម សម្បូរទៅដោយជាតិ និងសំបូរប្រូតេអ៊ីន។ ជាងនេះទៅទៀត ការធ្វើបំណិនជីវិតជួយកុមារឱ្យចេះសហការគ្នា មានទំនាក់ទំនងល្អជាមួយមិត្តភក្តិ បានសិក្សាមេរៀនថ្មីដែលអាចជាបទពិសោធន៍ដែលអាចឱ្យកុមារយកទៅប្រើប្រាស់បាននៅពេលអនាគត។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង